Apple គ្រោងចេញបច្ចេកវិទ្យាអាប់ឌែត iPhone ដោយមិនបាច់បើកប្រអប់ក៏បានដែរ
Makara Rin
OCTOBER 18 2023
អេឡិចត្រូនិក
596 views
2 mins read

កុំឲ្យអ្នកប្រើ iPhone រអ៊ូថា ទិញទូរស័ព្ទតម្លៃរាប់ពាន់ $ មកហើយ មានបញ្ហានេះ មានបញ្ហានោះ ឬក៏ក្តៅ ដដែលៗពេក ឥឡូវនេះឥឡូវនេះឮដំណឹងថា Apple ត្រៀមចេញ ប្រព័ន្ធគ្រប់គ្រងថ្មី បើទោះបីជា ទូរស័ព្ទ iPhone មិនទាន់បកចេញពីប្រអប់ក៏ដោយ ក៏ទទួលបានការអាប់ឌែត Software ជំនាន់ចុងក្រោយដូចគេដូចឯងដែរ។

ដូចទាំងអស់គ្នាដឹងហើយថា ថ្មីៗនេះមានអ្នកប្រើប្រាស់ iPhone ជាច្រើនបានរអ៊ូរទាំថាiPhone 15 Series ដែលគេទើបតែទិញហ្នឹងគឺ មានបញ្ហាក្តៅ ពិបាកនៅក្នុងការប្រើ ហើយក្រោយមក Apple ក៏បានបញ្ចេញកំណែរទម្រង់នៃការអាប់ឌែតថ្មីដើម្បីជួសជុលទៅលើBug ទាំងអស់នោះផងដែរ ។

Feature Image

បើយោងតាមអ្នកវិភាគល្បីឈ្មោះ លោក Mark Gurman មកពី Bloomberg បានឲ្យដឹងថា System ថ្មី របស់ Apple នេះ នឹងធ្វើការចូលទៅ អាប់ឌែត Software ជំនាន់ចុងក្រោយ នៅក្នុង iPhone ដោយមិនចាំបាច់ឲ្យអ្នកទាំងអស់គ្នាហែកប្រអប់ដើម្បីចុចអាប់ឌែតខ្លួនឯងទេ ដែល System ថ្មីនេះគេនឹងដាក់នៅតាម Apple Store តែម្តង។ 

យ៉ាងណាមិញសម្រាប់ដំណើរការនៃ System មួយនេះ Apple នឹងធ្វើការបង្កើតជាឧបករពិសេសមួយដែលអាចដាក់ជាទម្រប្រអប់ iPhone ដោយឧបករណ៍នោះ វាមានតួនាទី ចូលទៅ Access ក៏ដូចជាដំណើរការអាប់ឌែត​ Software ជំនាន់ចុងក្រោយរបស់ iPhone ក្នុងប្រអប់តាមរយៈ Wireless ពេលដែលអាប់ឌែតរួចវានឹងធ្វើការបិទគ្រឿងដោយខ្លួនឯង។

0x0

អ៊ីចឹងអ្នកដែលទិញ iPhone ថ្មី ពេលដែលបើកប្រអប់មកគឺទទួលបានការអាប់ឌែត Software ជំនាន់ចុងក្រោយតែម្តង​ ។ តែទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ឧបករណ៍ ក៏ដូចជា System មួយនេះ Apple មិនទាន់ធ្វើការបញ្ចេញរូបរាងវាទេ អ៊ីចឹងមានតែចាំមើលទាំងអស់គ្នា។

អត្ថបទដោយ៖ រិន មករា

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth