ត្រូវប៉ាន់អ្នកចង់ឡើងសេរី Apple បញ្ចេញ MacBook Pro បំពាក់ឈីប M2 Pro និង M2 Max ខ្លាំងជាងមុនទ្វេដង
Makara Rin
JANUARY 18 2023
អេឡិចត្រូនិក
410 views
3 mins read

ថ្មីៗនេះ Apple បានធ្វើការបញ្ចេញឈីបជំនាន់ថ្មីកម្លាំងខ្លាំង2ប្រភេទគឺ M2 Pro និង M2 Max ដោយប្រភេទឈីបទាំងនេះគេនឹងបំពាក់វានៅលើ MacBook Pro 14អិញ និង 16​អិញ ផងដែរ។ មិនតែប៉ុណ្ណោះឈីបថ្មីទាំង2ប្រភេទនេះ Apple ថាវាអាចធ្វើការបានធ្ងន់ៗជាងមុន មិនសូវស៊ីថ្មខ្លាំងពេកហើយថែមទាំងអាច​ប្រើប្រាស់ជាមួយនឹង HDMI ដែលអាចបង្ហាញបានដល់កម្រិត 8K ថែមទៀតផង។

បើតាមការបង្ហាញរបស់ Apple បានឱ្យដឹងថា សម្រាប់ឈីប M2 Pro គឺមាន 12-Core CPU, GPU ឡើងដល់ 16-Core ចំណែកឯ RAM វិញគឺឡើងដល់ 32GB ឯណោះ។ លើសពីនេះទៅទៀតឈីបមួយនេះគេគឺប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា 5-nanometer ហើយវាមានសមត្ថភាពខ្លាំងជាងឈីប M1 Pro ដែលមាន 10-Core CPU រហូតដល់ទៅ 20% ឯណោះ។

ជាក់ស្តែងដូចការប្រើប្រាស់ជាមួយនឹង Photoshop ជាដើមគឺវាអាចឈីប M2 Pro នេះ គឺអាចធ្វើការលឿនជាងឈីប M1 Pro រហូតដល់ទៅ 40% ហើយបើធៀបជាមួយនឹងឈីប Intel Core i9 វិញគឺវាអាចដំណើរការបានលឿនជាងរហូតដល់80% ឯណោះដែលកម្លាំងប៉ុណ្ណេះគឺអាចចាត់ទុកថាវាអាចធ្វើការលឿនដែលមិនធ្លាប់ឃើញពីមុនមកទេ។ ហើយបើនិយាយពីការប្រើប្រាស់ Xcode វិញគឺអាចដំណើរការលឿនជាង M1 Pro 25% និងលឿនជាង Intel Core i9 រហូតដល់ទៅ​ 2.5ដងផងដែរ។

N Zlq G6 R

យ៉ាងណាមិញសម្រាប់ឈីប​ M2 Max វិញក៏រឹតតែខ្លាំងដែរ វាមាន 12-Core CPU ​ប៉ុន្តែសម្រាប់ GPU វិញគឺឡើងដល់ 38-Core ឯណោះ ដូចគ្នាហើយវាមានកម្លាំងខ្លាំងជាងឈីប M1 Max រហូតដល់ទៅ​20%។ លើសពីនេះទៅទៀត Apple ក៏បានបន្ថែមថាឈីប M2 Max នេះវាខ្លាំងទៅលើការធ្វើ Visual Effect, ការអភិវឌ្ឍទៅលើ Machine Learning ផ្សេងៗ, រួមជាមួយការកែររូបភាពជាដើម ពោលគឺ Apple ថាវាជាឈីបខ្លាំងបំផុតលើលោកថែមទៀតផង។

Apple M2 Chips Lifestyle 230117 Big.jpg.large

មិនតែប៉ុណ្ណោឈីប M2 Pro និង M2 Max ទាំងពីរនេះគឺនៅមានចំណុចពិសេសមួយចំនួនទៀតដូចជា៖

  • ទាំងឈីប M2 Pro និង M2 Max គឺដំណើរការលឿនជាងមុន 40%
  • ឈីប M2 Pro គឺមានកម្លាំងខ្លាំងក្នុងការប្រើប្រាស់ជាមួយនឹងវីដេអូប្រភេទ 264, HEVC, និងប្រភេទ ProRes ជាដើម មិនតែប៉ុណ្ណោះវាអាច Stream វីដេអូដល់កម្រិត 4K និង 8K ថែមទៀតផងដោយមិនប្រើថាមពលខ្លាំងទេ។
  • ចំពោះបច្ចេកវិទ្យា​ ISP ចុងក្រោយរបស់ Apple ឬហៅថា Image Signal Processor គឺវាអាចធ្វើឱ្យគុណភាពនៃរូបក៏ដូចជាវីដេអូ​លែងសូវមាន Noise និងច្បាស់ជាងមុន។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia