iPhone 6 គឺជាទូរស័ព្ទមួយដែលអាចនិយាយបានថាមានវ័យចំណាស់បន្តិចហើយ ពោលគឺត្រូវបានដាក់ឱ្យប្រើប្រាស់ដំបូងតាំងពីខែកញ្ញា ឆ្នាំ2014 មកម្លេះ បើគិតទៅចូលជិត7ឆ្នាំមកហើយ។ដោយឡែកបច្ចុប្បន្ននេះខាង Apple ក៏បានចាត់វាចូលទៅជាទូរស័ព្ទប្រភេទបុរាណផងដែរ។
iPhone 6 នេះគឺជាប្រភេទទូរស័ព្ទដៃរបស់ Apple មួយដែលបានធ្វើការរចនាគែមរាងកោងដំបូងគេបង្អោះក្នុងចំណោមត្រកូល iPhone។ លើសពីនេះទៅទៀត ការចាត់ចូលទូរស័ព្ទទៅក្នុងប្រភេទបុរាណនេះគឺមានទាំង iPhone 3G, iPhone 4, iPhone 4S, iPhone 5, បន្ទាប់មកគឺ iPhone 6 នេះហើយបើយោងទៅតាម India Today។
យ៉ាងណាមិញសម្រាប់មូលហេតុដែលគេដាក់ទូរស័ព្ទទាំងអស់នោះចូលទៅក្នុងប្រភេទបុរាណគឺអាចនិយាយបានថាវាជាគោលការរបស់ Apple តែម្តង ដោយទូរស័ព្ទនីមួួយៗដែល Apple ឈប់ចែកចាយលក់លើទីផ្សាក្នុងរយៈពេលលើសពី5ឆ្នាំឬក្រោម7ឆ្នាំ គឺចាត់ចូលក្នុងប្រភេទបុរាណហើយ។
លើសពីនេះទៅទៀតសម្រាប់គ្រឿងរបស់ទូរស័ព្ទទាំងអស់នេះក៏ក្រុមហ៊ុន Apple មិនមានលក់នៅលើទីផ្សារទៀតដែរ ដែលធ្វើឱ្យអ្នកប្រើប្រាស់ភាគច្រើនជាពិសេស iPhone 6 ពិបាកក្នុងការរកគ្រឿងបន្លាស់ជួសជុល។
អត្ថបទដោយ៖ រិន មករា