បច្ចុប្បន្ននេះបញ្ហាលើសទម្ងន់ ឬជំងឺធាត់កំពុងក្លាយជាបញ្ហាចោទរបស់មនុស្សនៅជុំវិញពិភពលោក។ យ៉ាងណាមិញ គេក៏មានវិធីសាស្រ្តពេញនិយមមួយចំនួនដូចជាការហាត់ប្រាណ តមអាហារ ប្រើផលិតផលសម្រករាង និងការថែរក្សារសុខភាពមួយចំនួនទៀតជាដើម។
ដើម្បីចូលរួមចំណែកក្នុងការហាត់ប្រាណសម្រករាងរបស់បងប្អូន Technology Cambodia សូមណែនាំ App ដែលជួយបង្រៀនរបៀបហាត់ប្រាក់ឱ្យមានប្រសិទ្ធិភាព ដោយមានទាំង App សម្រាប់បុរស និងស្ដ្រី។ App ទាំងពីរដែលយើងចង់ណែនាំឱ្យអ្នកទាំងអស់គ្នានោះរួមមាន៖
១. Six Pack In 30Day: App មួយនេះល្អចេះតែបុរសប៉ុណ្ណោះ ដែលអាចវឹកហាត់ឬយកគម្រូតាមបាន។ នៅក្នុង App នេះ គេបានរៀបចំមកជាមួយនេះក្បួនហាត់រយៈពេល៣០ថ្ងៃ ដែលយើងអាចចូលទៅអនុវត្តតាមបាន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ នោះនឹងឃើញលទ្ធផល បើអនុវត្តបានតាមការណែនាំច្បាស់លាស់ជារៀងរាល់ថ្ងៃ។
២. Lose Weight App For Women: App មួយនេះល្អចំពោះតែស្ត្រីប៉ុណ្ណោះ ព្រោះរាល់ក្បួននូវក្នុងហាត់ហាត់ទាំងអស់ សុទ្ធតែផ្ដោតសំខាន់លើមនុស្សស្រី។ នេះជា App ពេញនិយមមួយដែរ ដែលស្រ្តីជាច្រើនលាននាក់នៅលើពិភពលោកប្រើបប្រាស់សម្រាប់ហាត់សម្រកគីឡូ។ សម្រាប់ក្បួនហាត់ មិនខុសអ្វីទៅ App ទី១ឡើយ ដោយគេបានចងក្រងនូវគន្លឹះល្អៗចំនួន៣០ថ្ងៃ ឱ្យយើងវឹកហាត់ ដូច្នេះហើយយើងយកចិត្តទុកដាក់ ក្នុងការវឹកហាត់ លទ្ធផលក៏ស្ដែងចេញទៅតាមនោះដែរ។
អត្ថបទដោយ៖ ផែន ផាន់ណា