បណ្ដាញសង្គមរបស់ខ្មែរ! ឯកឧត្ដមដួង តារា បង្កើតបណ្ដាញសង្គមថ្មីមួយឈ្មោះ Angkor Social Media សម្រាប់ប្រជាជនកម្ពុជាប្រើ
ផែន ផាន់ណា
OCTOBER 21 2023
នវានុវត្តន៍
4.7 K views
1 min read

នៅថ្ងៃនេះបណ្ដាញសង្គមថ្មីមួយ ដែលបង្កើតឡើងដោយកូនខ្មែរយើងផ្ទាល់ ឈ្មោះ Angkor Social Media បានដាក់សម្ពោធជាផ្លូវការ ដើម្បីឱ្យប្រជាជនខ្មែរ អាចសាកល្បងប្រើប្រាស់បណ្ដាញសង្គមរបស់ខ្មែរផ្ទាល់ ព្រោះថាកន្លងមក យើងតែងតែប្រើបណ្ដាញសង្គមរបស់បរទេស តួយ៉ាងដូចជា Facebook, TikTok, Instagram ជាដើម។

Photo 2023 10 21 16 24 01

Angkor Social Media គឺជាបណ្ដាញសង្គម ដែលបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្ដមដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ និងជារដ្ឋលេខាធិការ ទីស្ដីការគណរដ្ឋមន្ត្រីផងដែរ។ បច្ចុប្បន្ន App នេះចាប់ផ្ដើមមានអ្នកប្រើប្រាស់ច្រើន បន្ទាប់ពីដាក់ឱ្យប្រើជាលក្ខណ: Beta និងប្រើនៅលើទូរស័ព្ទ Android សិន​ តែប៉ុណ្ណោះ។

Photo 2023 10 21 16 21 48

គូសបញ្ជាក់ថា អ្នកប្រើប្រាស់អាចធ្វើការបង្កើតគណនីផ្ទាល់ខ្លួន ដើម្បីបង្ហោះរូបភាព វីដេអូ ព្រមទាំងស្វែងរកលេខទូរស័ព្ទទំនាក់ទំនងចាំចាប់ ដូចជាខាងមន្ទីពេទ្យធំៗ ប៉ូលិស រថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះបន្ទាន់ជាដើម។ ក្រៅពីនេះ​នៅលើ Angkor Social Media ក៏មានមុខងារល្អៗជាច្រើនទៀតដែរ។ តោះប្រើបណ្ដាញសង្គមរបស់កម្ពុជា អាចទាញយកបានសម្រាប់អ្នកប្រើ Android។ Download

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia