ស្របពេលបច្ចេកវិទ្យាកំពុងរីកចម្រើនខ្លាំង ពិសេសគឺ AI បានចូលខ្លួនមកដោះស្រាយបញ្ហារបស់មនុស្សសឹងតែគ្រប់រឿង។ តួយ៉ាង AI អាចជួយអានអក្សរឲ្យយើង បង្កើតបានទៅជាសំឡេងយ៉ាងពីរោះ។ ថ្ងៃនេះចាបខៀវ សូមណែនាំវេបសាយរបស់ក្រុមហ៊ុន Microsoft ដែលមានសមត្ថភាពខ្លាំង អាចជួយអានអក្សរ និងបញ្ចេញតុងខ្មែរបានយ៉ាងល្អ។
បន្ទាប់មកសូមចុចត្រង់ប៊ូតុង Create a new Video ដើម្បីចូលទៅកន្លែងកាត់វីដេអូទាំងមូល។ នៅពេលដែលចូលទៅដល់ នោះយើងនឹងឃើញប៊ូតុងនៅផ្នែកខាងឆ្វេងឈ្មោះ Record & Create។ នៅពេលបងប្អូនចុចនៅលើប៊ូតុងនេះ នឹងឃើញមានមុខងារ Text to speech។ នៅពេលចុចនៅលើមុខងារ Text to speech រួច លោកអ្នកគ្រាន់តែជ្រើសរើសភាសា សំឡេងបុរស ឬស្ត្រី រួច Past អត្ថបទដែលលោកអ្នកចង់ឲ្យអាន បានជាការស្រេច។ បញ្ជាក់៖ ដើម្បីមានភាពងាយស្រួល សូមប្រើនៅលើកុំព្យូទ័រ!
ដើម្បីជ្រាបច្បាស់ សូមមើលរូបខាងក្រោម៖
អត្ថបទដោយ៖ ផែន ផាន់ណា