អ្នកប្រើទូរស័ព្ទភាគច្រើនតែងមើលរំលងកម្មវិធីមួយចំនួនដែលវាមានអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ ដូច្នេះមកដឹងពីកម្មវិធី៥នេះដែលមានគុណសម្បត្តិយ៉ាងច្រើនដល់អ្នកប្រើប្រាស់ និងមកដឹងពីគោលបំណងក្នុងការប្រើប្រាស់នៃកម្មវិធីទាំងនោះផងដែរ។
Google Maps: គឺជាសេវាកម្មផែនទីដែលមានមូលដ្ឋានលើបណ្តាញទីតាំង និងជាកម្មវិធីដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយទូទាំងសកលដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវផែនទីអន្តរកម្ម និងទិដ្ឋភាពតាមដងផ្លូវ។ វាក៏ផ្តល់នូវព័ត៌មានចរាចរណ៍ ដូចជាទីតាំងកកស្ទះចរាចរណ៍ ទីតាំងផ្លូវ គោក ឬទឹក និងការរៀបចំផ្លូវសម្រាប់របៀបដឹកជញ្ជូនផ្សេងៗ ដូចជាការបើកបរ ដើរ ជិះកង់ និងការដឹកជញ្ជូនសាធារណៈជាដើម។ ជាធម្មតាប្រសិនបើអ្នកចង់ទៅទីតាំងណាមួយតែអ្នកទាំងអស់គ្នាមិនស្គាល់កន្លែងនោះ ដូច្នេះអ្នកទាំងអស់គ្នាអាចពឹង Google Maps ឲ្យជួយបាន។
Gmail: គឺជាសេវាកម្មអ៊ីមែលឥតគិតថ្លៃដែលមានមូលដ្ឋានលើបណ្តាញ ដែលផ្តល់ដោយ Google ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ញើ ឬទទួលសារ និងគ្រប់គ្រងអ៊ីមែលរបស់ខ្លួន។ វាជាសេវាកម្មដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និងពេញនិយម ដោយផ្តល់នូវមុខងារដូចជាទំហំផ្ទុកធំទូលាយ សមត្ថភាពស្វែងរក និងការរៀបចំទិដ្ឋភាពការសន្ទនារវាងភាគីម្ខាងទៅម្ខាងទៀត ហើយវាក៏ប្រើសម្រាប់ព័ត៌មានដែលផ្លូវការផងដែរ។
Spotify: គឺជាសេវាកម្មឌីជីថលសម្រាប់ស្ដាប់តន្ត្រី ផតខាស និងវីដេអូ ដែលផ្ដល់នូវការចូលទៅកាន់បទចម្រៀងរាប់លានបទ និងមាតិកាផ្សេងៗទៀត។ ចម្រៀងរាប់លានបទពីម្ចាស់ចម្រៀងដើម និង ម្ចាសើមាតិកានៃបទចម្រៀង មិនថាជាភាសាខ្មែរ ចិន អង់គ្លេស…។
Todoist: គឺជាកម្មវិធីគ្រប់គ្រងកិច្ចការ និងបញ្ជីការងារដែលបត់បែនបាន ហើយមាននៅលើវេទិកាផ្សេងៗ ដូចជា iOS, Android, macOS, និង Windows ក៏ដូចជាតាមរយៈបណ្ដាញ និងផ្នែកបន្ថែមនៃកម្មវិធីរុករកបណ្ដាញផងដែរ។ មនុស្សរាប់លាននាក់បានប្រើប្រាស់វាក្នុងការរៀបចំកិច្ចការងារ ការរំលឹកដាស់តឿន ព្រឹត្តិការណ៍ប្រតិទិន និងកាលវិភាគប្រចាំថ្ងៃ ហើយវាសាកសមសម្រាប់ការងារបុគ្គល និងការងារជាក្រុមផងដែរ។
Duolingo: គឺជាកម្មវិធី និងវេបសាយឥតគិតថ្លៃសម្រាប់ការរៀនភាសាជាច្រើន ដែលមានលក្ខណៈដូចហ្គេមកំសាន្ត និងផ្តល់នូវវគ្គសិក្សាភាសាច្រើនជាង ៤០ ភាសា។ កម្មវិធីនេះប្រើប្រាស់យន្តការហ្គេម និងមេរៀនខ្លីៗ ដើម្បីធ្វើឱ្យការរៀនភាសាមានភាពសប្បាយរីករាយ និងងាយស្រួលសម្រាប់មនុស្សជាច្រើនឆាប់ចាប់បាន។ Duolingo ក៏ផ្តល់នូវការប្រឡងភាសាអង់គ្លេស Duolingo (DET) ដែលជាការធ្វើតេស្តសមត្ថភាពភាសាអង់គ្លេសតាមអនឡាញដែលមានតម្លៃសមរម្យ និងងាយស្រួលផងដែរ។
អត្ថបទដោយ៖ ងួន ឃុនណា