ឱកាសសម្រាប់យុវជនឆ្នើមកម្ពុជាដែលចង់ពង្រីកសមត្ថភាពលើឆាកអន្តរជាតិបានមកដល់ហើយ! ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្ដីពីការជ្រើសរើសប្រតិភូយុវជនចំនួន ២០ រូប ដើម្បីតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ (50th SSEAYP)។

កម្មវិធីដ៏ល្បីល្បាញនេះនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី០៣ ខែមករា ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៧ ដោយប្រតិភូដែលត្រូវបានជ្រើសរើសនឹងមានឱកាសធ្វើដំណើរទៅកាន់ប្រទេសចំនួន ៤ រួមមាន៖ ប្រទេសជប៉ុន ព្រះរាជាណាចក្រកម្ពុជា ប្រទេសម៉ាឡេស៊ី និងប្រទេសហ្វីលីពីន។

- ដាក់ពាក្យ៖ https://forms.gle/xGdHAZuUxfaGLkpZ9
- ឈប់ទទួលពាក្យ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០២៦ (ត្រឹមម៉ោង ១៧:០០ រសៀល)
- ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www8.cao.go.jp/youth/kouryu/en/sseayp/sseayp.html
នេះគឺជាវេទិកាដ៏សំខាន់សម្រាប់យុវជនក្នុងការផ្លាស់ប្តូរវប្បធម៌ កសាងបណ្តាញទំនាក់ទំនងជាមួយយុវជនក្នុងតំបន់ និងពង្រឹងសមត្ថភាពដឹកនាំ។ សម្រាប់បេក្ខជនដែលមានបំណងចង់ដាក់ពាក្យ គួរត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីបង្ហាញពីសមត្ថភាព និងចំណេះដឹងទូទៅរបស់ខ្លួនក្នុងនាមជាទូតសុឆន្ទៈតំណាងឱ្យកម្ពុជា។
