ចង់បង្កើតផេកលក់អនឡាញតែពិបាកដាក់ឈ្មោះ ឱ្យទាន់សម័យនិងទាក់ទាញ វេបសាយ5នេះអាចជួយបាន
Makara Rin
JUNE 26 2022
គន្លឹះល្អៗ
2.5 K views
1 min read

បច្ចុប្បន្ននេះបើអ្នកចង់លក់ទំនិញលើអនឡាញដោយប្រើប្រាស់ជាមួយនឹងបណ្តាញសង្គមផ្សេងៗ មិនថា Facebook Page Instagram ឬ TikTok នោះទេពោលគឺ​ ទាមទារឱ្យអ្នកទាំងអស់គ្នាចេះរៀបចំយុទ្ធសាស្រ្តលក់ ក៏ដូចជាធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញជាងគេទើបលក់ដាច់។

ក្នុងនោះផងដែរឈ្មោះហាងដែលមានភាពទាក់ទាញនិងទាន់សម័យក៏ជារឿងដ៏សំខាន់មួយផងដែរ​ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាពិបាកក្នុងការរកនឹកឈ្មោះដាក់ឱ្យទាក់ទាញ សូមកុំមើលរំលងគេហទំព័រទាំង5នេះ ដែលវាអាចជួយយើងក្នុងការបង្កើតឈ្មោះ​ហាង ដោយយើងគ្រាន់តែវាយពាក្យគន្លឹះ (Keyword) មួយណាដែលចង់បានជាការស្រេច។

គេហទំព័របង្កើតឈ្មោះហាង

Wix business name generator

គេហទំព័រមួយនេះគឺ​មានភាពពេញនិយម​និងមានគេប្រើប្រាស់ច្រើន ហើយចំពោះការប្រើប្រាស់យើងគ្រាន់តែចូលទៅកាន់​គេហទំព័រនេះ បន្ទាប់មកបញ្ចូលពាក្យមួយឬពីរម៉ាត់ទៅតាមអ្វីដែលអ្នកចង់បានរួចចុចលើពាក្យ​ Generate name ជាការស្រេច។

Wix business name generator

NameSnack

ចំពោះគេហទំព័រមួយនេះ គឺស្រដៀងគ្នាជាមួយនឹងគេហទំព័រខាងលើដែរ ហើយសម្រាប់ការប្រើប្រាស់យើងគ្រាន់តែបញ្ចូលពាក្យ ដែលយើងចង់បាន​ បន្ទាប់មករើសប្រភេទនៃហាងរបស់យើង រួចចុចលើពាក្យ Generate លើសពីនេះទៅទៀតវាក៏អាចបង្កើត Logo ឱ្យយើងបានទៀត។

Namesnack

Zyro

សម្រាប់គេហទំព័រទី3នេះ​គឺមានភាពសាមញ្ញ ហើយអាចបង្កើតឈ្មោះដែលមានភាពទាក់ទាញនិងប្លែកពីគេផងដែរ​។

Zyro business generator

Brandroot

ចូលមកដល់គេហទំព័រ​ទី4នេះ​គឺកាន់តែងាយស្រួលដល់អ្នកដែលចង់បង្កើតឈ្មោះហាងផ្ទាល់ខ្លួនឱ្យមានភាពទាក់ទាញ ក្នុងនោះផងដែរគេហទំព័រនេះអាចបង្កើតឈ្មោះបូករួមជាមួយនឹង Logo ថែមទៀតផង។

BrandRoot

FreshBook

សម្រាប់គេហទំព័រចុងក្រោយបង្អស់គឺ FreshBook ហើយមុននឹងឈានដល់ការបង្កើតឈ្មោះវានឹងផ្តល់ជម្រើសចំពោះគោលបំណងនៃការបង្កើតដល់អ្នកក្នុងការជ្រើសរើសដូចជា៖

Creative and marketing

Legal service and brand consulting

Trade and home service

Information technology

Freshbooks

ដូច្នេះប្រសិនបើអាជីវកម្មអ្នកស្ថិតក្នុងប្រភេទបែបណាគឺគ្រាន់តែជ្រើសរើសទៅតាមប្រភេទជាការស្រេច។

គូសបញ្ជាក់ផងដែរថា​ សម្រាប់គេហទំព័រទាំង5ខាងលើគឺមិនអាច​បង្កើតឈ្មោះជាភាសាខ្មែរយើងបានទេ​​ពោលគឺបានតែភាពអង់គ្លេសតែប៉ុណ្ណោះ ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia