ចង់បានវីដេអូប្លែកៗយកទៅកាត់ត មកស្គាល់វេបសាយ5នេះ មានវីដេអូរាប់ម៉ឺនទាញយកបានហ្រ្វីៗ
Makara Rin
JUNE 27 2022
គន្លឹះល្អៗ
830 views
1 min read

សម្រាប់អ្នកដែលធ្វើការទាក់ទងជាមួយនឹងផ្នែកកាត់តវីដេអូក៏ដូចជាអ្នកដែលចូលចិត្តធ្វើវីដេអូដាក់លើបណ្តាញសង្គមផ្សេងៗប៉ុន្តែខ្វះនូវីដេអូដែលខ្លួនចង់បាន មិនតែប៉ុណ្ណោះបើអ្នកចូលទៅទាញពី YouTube គឺអាចជាប់​ Copyright ដែលជាហេតុនាំឱ្យមានបញ្ហា។

ហើយថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ពីគេហទំព័រចំនួន5ដែលមានវីដេអូ (Footages) រាប់ម៉ឺនគ្រប់ប្រភេទក្នុងកម្រិត Full HD និងឈានដល់ 4K ថែមទៀតផង ហើយវីដេអូទាំងនោះយើងអាចចូលទៅទាញយកដោយមិនគិតថ្លៃសូម្បីមួយរៀលនិងយកទៅប្រើប្រាស់តាមចិត្ត។

Pexels

សម្រាប់គេហទំព័រមួយនេះ ដំបូងឡើយគ្រាន់តែជាកន្លែងដែលផ្តល់រូបភាពប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នគឺមានវីដេអូរាប់ម៉ឺ​នសម្រាប់ផ្តល់ឱ្យយើងក្នុងការទាញយកដោយមិនគិតថ្លៃ។

3

Pixabay

ចំពោះគេហទំព័រ Pixabay គឺមានមុខងារច្រើនសម្រាប់ឱ្យអ្នកទាញយក​ លើសពីនេះទៅទៀតវាផ្ទុកទៅដោយ​វីដេអូនិងរូបភាពជាង2លានឯណោះ ដែលយើងអាចទាញយកទៅតាមតម្រូវការ។

4

Videvo

គេហទំព័រ Videvo គឺមិនត្រឹមតែផ្ទុកទៅដោយវីដេអូតែប៉ុណ្ណោះទេ តែវាក៏មានជាចម្រៀងក៏ដូចជា Sound Effect ថែមទៀតផង។

5

Mixkit

សម្រាប់គេហទំព័រមួយនេះវិញគឺជាខ្សែស្រឡាយរបស់ Envato ដែលវាជាកន្លែងសម្រាប់ទាញយក Asset ផ្សេងៗជាច្រើនតាមដែលយើងត្រូវការ ហើយសម្រាប់វីដេអូវីក៏មានច្រើនផងដែរ។

6

Vidsplay

ចូលមកដល់គេហទំព័រចុងក្រោយនេះគឺបង្កើតមកយូរឆ្នាដែរហើយ ដែលពោពេញទៅដោយវីដេអូគ្រប់ប្រភេទហើយអ្នកអាចទាញយកទៅប្រើប្រាស់តាមតម្រូវការ។

7

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia