កុំចេះតែហ៊ាន! ដាច់ខាតកុំខមមិនពាក្យទាំង ៥នេះលើ Facebook បើមិនចង់ឲ្យក្រុមហ៊ុន Meta បិទអាខោនចោល
Khunna - ឃុនណា
JULY 7 2025
ឌីជីថល
330 views
3 mins read

ជាទូទៅការបញ្ចេញមតិលើ Facebook គឺសំដៅលើ សកម្មភាពនៃការសរសេរ ឬបង្ហោះសារជាអក្សរ រូបភាព វីដេអូ ឬ Emoji ដើម្បីឆ្លើយតបទៅនឹង Post (សារបង្ហោះ) ណាមួយ នៅលើបណ្ដាញសង្គម Facebook។ វាកើតឡើងនៅក្រោម Post របស់បុគ្គល ផេក (Page) ឬក្រុម (Group) ណាមួយ។ តែយ៉ាងណាអ្នកក៏គួរតែចៀសវាងខមមិនបែបអវិជ្ជមានទៅកាន់នរណាម្នាក់ ឬរបស់អ្វីមួយដើម្បីធានាបាននូវការពារអាខោនរបស់អ្នកពីការចាប់កំហុសរបស់ក្រុមហ៊ុនហ្វេសប៊ុក។

Image2

ឧទាហរណ៍ Comment ដែលអាចធ្វើឲ្យ Facebook ប្លុកគណនី ឬជាប់ Disable

ខាងក្រោមនេះជាឧទាហរណ៍ជាក់ស្ដែងនៃ Comment ៥ ប្រភេទដែលខ្ញុំបានរៀបរាប់ខាងលើ ដែលអាចបណ្ដាលឲ្យគណនី Facebook របស់អ្នកត្រូវបានប្លុក៖

1. មតិមានខ្លឹមសារហិង្សា ឬបង្កជម្លោះ (Hate Speech/Violence Incitement)

  • ឧទាហរណ៍: "ពួកអាក្បាលគីង្គក់អស់ហ្នឹង សមតែងាប់ចោលទៅ!" (ជាពាក្យពេចន៍ប្រមាថធ្ងន់ធ្ងរ និងអំពាវនាវឲ្យមានអំពើហិង្សាលើក្រុមមនុស្សណាមួយ)
  • មូលហេតុ: រំលោភលើគោលការណ៍ Hate Speech និង Incitement to Violence

Facebook Ban

2. មតិបំពានលើភាពឯកជន ឬការគំរាមកំហែង (Harassment/Privacy Violation)

  • ឧទាហរណ៍: "នាងម្នាក់ហ្នឹងឈ្មោះ [ឈ្មោះមនុស្ស] នៅផ្ទះលេខ [លេខផ្ទះ] ផ្លូវ [ឈ្មោះផ្លូវ] ខេត្ត [ខេត្ត] ហ្អែងប្រយ័ត្នផងទៅ!" (ជាការបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដទៃដោយគ្មានការអនុញ្ញាត និងការគំរាមកំហែង)
  • មូលហេតុ: រំលោភលើគោលការណ៍ Privacy Violation និង Harassment

Banned 2

3. មតិជា Spam ឬពាណិជ្ជកម្មច្រើនហួសហេតុ (Spam/Excessive Commercial Content)

  • ឧទាហរណ៍: (បង្ហោះ Comment ដដែលៗ ៥-១០ ដងក្នុងមួយនាទី) "ចង់បានកម្ចីរហ័សទាន់ចិត្ត មូលគន្ធិទាប ទំនាក់ទំនងលេខ 012345678 ឬចុច Link នេះ [Link គួរឲ្យសង្ស័យ]"
  • មូលហេតុ: រំលោភលើគោលការណ៍ Spam និង Unauthentic Behavior

4. មតិមានខ្លឹមសារអាសអាភាស ឬរូបភាពមិនសមរម្យ (Pornography/Inappropriate Content)

  • ឧទាហរណ៍: "រូបភាព [ពិពណ៌នាអំពើផ្លូវភេទច្បាស់ៗ] នេះពិតជាឡូយមែន!" ឬការបង្ហោះ Link ទៅកាន់វីដេអូអាសអាភាស។
  • មូលហេតុ: រំលោភលើគោលការណ៍ Sexual Exploitation និង Nudity & Sexual Activity

750x450 417283 4543656

5. មតិបន្លំ ឬព័ត៌មានមិនពិត (Impersonation/Misinformation)

  • ឧទាហរណ៍: "ខ្ញុំជា [ឈ្មោះតារាល្បី] ខ្ញុំនឹងចាប់ឆ្នោតចែកលុយ $10,000 ឲ្យអ្នកទាំងអស់គ្នាគ្រាន់តែ Like & Share!" (ជាការបន្លំខ្លួន និងព័ត៌មានបោកប្រាស់)
  • មូលហេតុ: រំលោភលើគោលការណ៍ Impersonation និង False News/Misinformation

2221645

គូសបញ្ជាក់ផងដែរថា ការ Comment បែបនេះមិនមែនមានន័យថា Facebook នឹងប្លុកភ្លាមៗនោះទេ តែបើមានការ Report ច្រើនដង ឬប្រព័ន្ធ AI របស់ Facebook ចាប់បាននោះ គណនីរបស់អ្នកនឹងត្រូវពិនិត្យ ហើយអាចនឹងត្រូវប្លុកតែម្តង។

 អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia