ជាទូទៅទូរស័ព្ទ iPhone របស់អ្នកត្រូវធ្វើការ update version ព្រោះវាសំខាន់ណាស់ក្នុងការរក្សាទូរស័ព្ទរបស់អ្នកឱ្យដំណើរការល្អ មានសុវត្ថិភាព និងមានមុខងារថ្មីៗ។

ការ update នេះ គឺសំដៅលើការដំឡើងប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ថ្មី។ តែយ៉ាងណាក្តីក៏ម៉ូឌែល iPhone មួយចំនួនមិនអាចបន្តដំឡើង Version ជំនាន់ថ្មីចុចងក្រោយរបស់ Apple បានដែរ។

ម៉ូដែល iPhone ចំនួន ៥ ដែល Apple មិនអនុញ្ញាតឲ្យដំឡើងទៅ iOS ជំនាន់ថ្មីចុងក្រោយទៀតនោះ រួមមាន៖
1. iPhone XR

2. iPhone XS

3. iPhone XS Max

4. iPhone X

5. iPhone 8/8 Plus

គូសបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះ iPhone ទាំងនេះនឹងមិនទទួលបានការអាប់ដេតកំណែ iOS ជំនាន់ធំថ្មី ដូចជា iOS 18 ឬកំណែក្រោយៗទៀតទេ ប៉ុន្តែ Apple នៅតែបន្តផ្ដល់នូវការអាប់ដេតផ្នែកសុវត្ថិភាពសំខាន់ៗ (security updates) សម្រាប់រយៈពេលមួយចំនួន ដើម្បីធានាថាទូរស័ព្ទរបស់អ្នកមានសុវត្ថិភាព។
