ប្រើបានរាប់ឆ្នាំ! iPhone ៥ម៉ូឌែលនេះធ្លាក់ថ្លៃខ្លាំង តម្លៃក្រោមពីររយដុល្លារ
Khunna - ឃុនណា
AUGUST 18 2025
អេឡិចត្រូនិក
3.2 K views
2 mins read

ជាទូទៅម៉ូឌែល iPhone ជាច្រើនមានតម្លៃលក់មិនដល់ ២០០ ដុល្លារនោះទេ ជាពិសេសនៅពេលដែលអ្នកទិញទូរស័ព្ទដែលបានប្រើហើយ ឬជួសជុលរួច (refurbished) ។ ម៉ូឌែលទាំងនេះនៅតែអាចប្រើប្រាស់បានល្អសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។

I Phone Logo

ខាងក្រោមនេះជា iPhone មួយចំនួនដែលតម្លៃអាចធ្លាក់ចុះដល់ក្រោម ២០០ ដុល្លារ៖

  • iPhone SE (ជំនាន់ទី 2 និង ទី 3): iPhone SE ទាំងពីរជំនាន់នេះគឺមានរាងតូចហើយតម្លៃសមរម្យ។ វាមានលក្ខណៈសម្បត្តិខ្លាំងដូចជាបន្ទះឈីប A13 និង A15 Bionic ដែរ ដូច្នេះការប្រើប្រាស់គឺរលូនល្អ។

Csm iPhone Se Colors 34e1523707

  • iPhone XR និង XS: ម៉ូដែលចាស់ៗទាំងនេះអាចរកបានក្នុងតម្លៃទាបណាស់ តែវាអាចនឹងមិនទទួលបានការអាប់ដេត iOS ជំនាន់ថ្មីបំផុតឡើយ។ ប្រសិនបើអ្នកចង់ប្រើត្រឹមតែការហៅចេញចូល, ផ្ញើសារ ឬប្រើកម្មវិធីទូទៅមួយចំនួន ម៉ូដែលទាំងនេះនៅតែជាជម្រើសមួយ។

Mm Akfrp Bdsfj Nnwr9f Vk Zu

  • iPhone 6s និង 6s Plus: ចំណុចលេចធ្លោ ម៉ូឌែលនេះនៅតែអាចប្រើប្រាស់មុខងារសំខាន់ៗបានដូចជា ការហៅចេញចូល, ផ្ញើសារ, និងកម្មវិធីបណ្ដាញសង្គមមួយចំនួន។ វាជាទូរស័ព្ទល្អសម្រាប់អ្នកដែលត្រូវការប្រើប្រាស់ត្រឹមតែមុខងារមូលដ្ឋាន។

Download

  • iPhone 7 និង 7 Plus: ចំណុចលេចធ្លោ ម៉ូឌែលទាំងនេះនៅតែមានកាមេរ៉ាគុណភាពល្អ និងបន្ទះឈីបដែលនៅតែអាចដំណើរការបានលឿនគួរសម។ ចំពោះ iPhone 7 Plus មានកាមេរ៉ាភ្លោះដែលអាចថតរូបបែប Portrait Mode បាន។

Gsmarena 001

  • iPhone 8 និង 8 Plus: ចំណុចលេចធ្លោ ម៉ូឌែលទាំងនេះមានរាងស្អាតលក្ខណៈកញ្ចក់ខាងក្រោយ, Support ដល់ការសាកថ្មឥតខ្សែ (Wireless Charging), និងមានបន្ទះឈីប A11 Bionic ដែលនៅតែខ្លាំងសម្រាប់ប្រើប្រាស់កម្មវិធីទូទៅភាគច្រើន។ iPhone 8 Plus មានកាមេរ៉ាភ្លោះដែលអាចថតរូបបានល្អ។

I Phone 8 Vs I Phone X Camera

គូសបញ្ជាក់ផងដែរថា ម៉ូដែលទាំងនេះលែងទទួលបានការអាប់ដេត iOS ជំនាន់ថ្មីបំផុតទៀតហើយ ប៉ុន្តែវានៅតែអាចប្រើប្រាស់បានល្អសម្រាប់តម្រូវការប្រចាំថ្ងៃ។ មុននឹងសម្រេចចិត្តទិញ សូមពិនិត្យមើលស្ថានភាពទូរស័ព្ទឲ្យបានច្បាស់លាស់ ដូចជាសុខភាពថ្ម និងមុខងារផ្សេងៗ ដើម្បីចៀសវាងការខាតបង់។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia