ចង់កាត់វីដេអូឡូយៗលើទូរស័ព្ទ មកស្គាល់ App ទាំង5នេះ កាត់ស្អាតសឹងតែដូចអ្នកជំនាញ
Makara Rin
JUNE 3 2022
គន្លឹះល្អៗ
1.7 K views
2 mins read

សម្រាប់អ្នកដែលចូលចិត្តកាត់តវីដេអូ ដើម្បីឱ្យមានភាពទាក់ទាញនិងកាត់ទៅតាមអ្វីដែលយើងចង់បាន នៅលើទូរស័ព្ទដៃ បច្ចុប្បន្ននេះមានកម្មវិធីច្រើនណាស់ដែលធ្វើឱ្យយើងកាន់តែមានភាពងាយស្រួល​​និងសាមញ្ញជាងមុនក្នុងការកាត់វីដេអូ។

ថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នា ទៅស្គាល់ពីកម្មវីកាត់តវីដេអូទាំង 5 ដែលគេនិយមប្រើប្រាស់នៅលើទូរស័ព្ទដៃ ជាពិសេសកម្មវិធីទាំងនោះ​គឺមាន Effect និងមុខងារពិសេសជាច្រើនទៀត ហើយអាចប្រើបានទាំង iPhone និង​ Android ។

  1. VN
  2. VN Video Editor គឺជាកម្មវិធីមួយដែលមានភាពពេញនិយមក្នុងការប្រើប្រាស់ដើម្បីយកទៅកាត់តវីដេអូផ្សេងៗ ដោយវាមានភាពសាមញ្ញក្នុងការប្រើប្រាស់​ មាន Template ឱ្យប្រើស្រាប់ៗ មាន Transition ឡូយៗ អាចកែពណ៌វីដេអូបាន និងបន្ថែមបន្ថយល្បឿនទៅតាមអ្វីដែលយើងចង់បានថែមទៀតផង។ មិនម្យ៉ាងទៀតកម្មវិធីនេះ មានទំហំត្រឹមតែជិត 300MB តែប៉ុណ្ណោះ។

    Home Frame@2x.053dee7

    1. Capcut

    ចំពោះកម្មវិធីនេះវិញក៏កំពុងមានការគាំទ្រខ្លាំងផងដែរ ដោយយើងអាចធ្វើ​ Animation ផ្សេងៗទៅលើវីដេអូរបស់យើងដើម្បីឱ្យវីដេអូកាន់តែមានភាពទាក់ទាញ អាចកាត់វិដេអូបានរហូតដល់កម្រិត 4K មិនមានជាប់ Logo ពេល Export ចេញ ហើយកម្មវិធីនេះមានទំហំត្រឹមតែជាង 100MB តែប៉ុណ្ណោះ។

    2

    1. Inshot

    សម្រាប់អ្នកដែលមិនចង់មានភាពសាំញ៉ាំច្រើនក្នុងការកាត់ Inshot គឺជាជម្រើសដ៏ល្អសម្រាប់អ្នក ហើយវាមិនសូវជា មាន Effect ច្រើនដូចកម្មវិធី2ខាងលើប៉ុន្មានទេប៉ុន្តែ វាមានភាពងាយស្រួលក្នុងការកាត់ ហើយអាច Export វីដេអូចេញបានដល់កម្រិត​ 4k ឯណោះ។

    Inicio Descarga Aplicacion Inshot 10378

    1. VLLO

    ចូលមកដល់កម្មវិធីមួយនេះវិញ គឺមានការរៀបចំស្អាត ដែលធ្វើឱ្យយើងងាយស្រួលក្នុងការៀបវីដេអូ ទាញចម្រៀងដាក់ រើស Effect ឡូយៗ ដាក់ Transition រួមទាំងអាចកាត់ Background Green Screen ចេញពីវីដេអូបានថែមទៀតផង។ ហើយកម្មវិធីនេះក៏អាច​ Export បានដល់កម្រិត 4K ដែរ។

    Screenshot 124

    1. Premiere Rush

    ចុងក្រោយនេះគឺ Premiere Rush ដែលវាជាខ្សែស្រឡាយរបស់ Adobe Premiere ប៉ុន្តែសម្រាប់កម្មវិធីមួយនេះ នៅលើទូរស័ព្ទដៃវិញក៏មិនចាញ់កម្មវិធីផ្សេងៗដែរ ដោយយើងអាចបន្ថែម Effect ដាក់ Transition កែល្បឿន​​ បញ្ចូលចម្រៀង ដែលអ្នកអាចកាត់បានដោយមិនបាច់ចំណាយពេលយូរ។

    Fsd

    អត្ថបទដោយ៖ រិន មករា

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia