ចង់ធ្វើវីដេអូ Original មិនជាប់ Copyright មិនចង់ចេញមុខ! មកដឹងវេបសាយ AI 5 នេះអាចជួយផលិតវីដេអូឲ្យមួយចប់
Makara Rin
JULY 18 2024
គន្លឹះល្អៗ
2.4 K views
2 mins read

ស្របពេលជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យា AI អ្នកដែលចង់ផលិតមាតិការជាពិសេសការផលិតវីដេអូគឺមិនចាំបាច់ត្រូវតែចេញមុខឯងក៏បានដែរ ពោលគឺយើងអាចប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីឲ្យវាជួយផលិតឲ្យយើងបានទៅតាមចំណង់ចំណូលចិត្ត ទៅតាមអ្វីដែលយើងកំណត់ និងចំណេញពេលវេលាថែមទៀត។ 

លើសពីនេះទៅទៀត វាថែមទាំងអាចធ្វើការបកប្រែភាសានៃវីដេអូរបស់យើងទៅជាភាសាផ្សេងៗទៀតក៏បានដែរ ដូច្នេះភាសាក៏លែងរបាំងរារាំងការធ្វើវីដេអូរបស់យើងទៀតហើយ។ ក្នុងអត្ថបទមួយនេះអ្នកទាំងអស់គ្នានឹងស្គាល់ពីវេបសាយល្បីៗចំនួន៥ដែលវាអាចជួយបង្កើតវីដេអូ តាមអ្វីដែលអ្នកចង់បាន។

សម្រាប់វេបសាយ AI ទីមួយនេះគឺមាន Tools ក៏ដូចជាមុខងារច្រើនសម្រាប់ឲ្យយើងធ្វើការប្រើប្រាស់ជាក់ស្តែងដូចជា៖ AI Avatar, AI Voice, Video Translate, និងមុខងារជាច្រើនទៀត ដោយមុខងារទាំងអស់នេះគឺអនុញ្ញាតឲ្យយើងបង្កើតជាតួអង្គសិប្បនិម្មិត្ត​ បង្កើតសំឡេងសិប្បនិម្មិត្ត ឬក៏ការបកប្រែវីដេអូដែលយើងនិយាយទៅជាភាសាផ្សេងទៀតក៏បានដែរ ហើយអ្វីដែលកាន់តែពិសេសវេបសាយមួយនេះបច្ចុប្បន្នវាក៏ស្គាល់ជាមួយនឹងភាសាខ្មែររបស់យើងដែរ។

 1

2, Synthesia

ចំពោះវេបសាយ AI ទី២នេះក៏មានសមត្ថភាពមិនចាញ់ជាមួយនឹងអាទីមួយដែរពោលគឺវាមានមុខងារច្រើន តាមតម្រូវការប្រើប្រាស់របស់យើងដូចជា៖ មុខងារបង្កើត Avatar មុខងារបង្កើតសំឡេងសិប្បនិម្មិតតាមរយៈការបញ្ចូលអត្ថបទ មានមុខងារសម្រាប់ឲ្យកាត់វីដេអូនៅលើវេបសាយនេះថែមទៀត។ ដូច្នេះពេលដែលយើងប្រើ AI ឲ្យបង្កើតវីដេអូរួចហើយ យើងក៏អាចកែសម្រួលវីដេអូបានភ្លាមៗនៅលើវេបសាយនេះតែម្តង។

2 

3, Runway

វេបសាយ AI មួយនេះក៏អាចធ្វើឲ្យអ្នកទាំងអស់គ្នាចំហមាត់បានដែរ ព្រោះថាវាមានសមត្ថភាពសាហាវអាចបង្កើតវីដេអូតាមការស្រមើស្រមៃ ចេញមកសឹងដូចការពិត ពោលគឺយើងគ្រាន់តែបញ្ចូលពាក្យឬឃ្លាណាដែលយើងចង់ឲ្យ AI វាបង្កើតវីដេអូ នោះវានឹងបង្កើតទៅតាមអ្វីដែលយើងចង់បានភ្លាមតែម្តង។ 

លើសពីនេះទៅទៀត មិនត្រឹមតែការបង្កើតវីដេអូតែប៉ុណ្ណោះទេវាថែមទាំងអាចបង្កើតជារូបភាព អាចបំប្លែងវីដេអូដែលយើងមានស្រាប់ទៅជាវីដេអូបែបផ្សេងៗ អាចបង្កើតសំឡេង រួមទាំងអាចបំប្លែងកម្រិតគុណភាពវីដេអូថែមទៀត។

3 

4, Fliki

សម្រាប់ Fliki ក៏មាន tools ច្រើនគួរសម ទាក់ទងទៅជាមួយនឹងការផលិតវីដេអូវាក៏អាចធ្វើការងារបានច្រើនដែរដូចជាការ បំប្លែងពីគំនិតដែលយើងមានទៅជាវីដេអូ បំប្លែងពីពាក្យឬឃ្លាផ្សេងៗទៅជាវីដេអូ អាចចម្លងសំឡេងរបស់យើងបាន រួមជាមួយសម្រាប់ជួយសម្រួលការងារជាច្រើនទៀតដែលអ្នកទាំងអស់គ្នាអាចសាកចូលទៅប្រើប្រាស់ខ្លួនឯងបាន។

 4

5, Topview 

ចុងក្រោយគឺ Topview ដែលវេបសាយមួយនេះរាងប្លែកពីគេបន្តិចត្រង់ថាវាអាចកាត់វីដេអូផ្សេងៗឲ្យុទៅជាវីដេអូខ្លីៗបានពោលគឺយើងគ្រាន់តែ Paste Link វីដេអូទាំងនោះចូល ហើយវាអាចបង្កើតជា script សម្រាប់ធ្វើវីដេអូ រួមជាមួយនឹងមុខងារបង្កើសំឡេងថែមទៀត ដូច្នេះគឺអាចប្រើបានច្រើនទម្រង់។

5 

គូសបញ្ជាក់ផងដែរថាសម្រាប់វេបសាយទាំងអស់នេះគឺវានឹងគិតលុយប្រសិនបើយើងប្រើច្រើន ឬលើសកំណត់ដែលគេឲ្យ មានន័យថាគេឲ្យជា Credits មកយើងដើម្បីប្រើប្រាស់ ក្នុងករណីយើងប្រើប្រាស់អស់វានឹងត្រូវឲ្យយើងទិញដើម្បីប្រើតទៀត។

 

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia