ការរចនាស្លាយនៅលើ PowerPoint ឱ្យមានភាពស្រស់ស្អាត់គឺជារឿងសំខាន់ណាស់ព្រោះវាអាចធ្វើឱ្យការងាររបស់យើងមានភាពទាក់ទាញជាពិសេសសម្រាប់អ្នកធ្វើការនិងសិស្សនិស្សិតជាដើម។ ហើយថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅទាញយកគម្រូរស្លាយ PowerPoint ស្អាតៗ ដោយមិនបាច់ចំណាយពេលអង្គុយច្នៃឈឺក្បាលទេ។
វេបសាយមួយនេះគឺពិតជាមានភាពពេញនិយមណាស់ ពោលគឺវារចនាមកជាមួយនឹងភាពទាន់សម័យមានគ្រប់តម្រូវការដែលអ្នកចង់បានរួមទាំងប្រភេទ Business, Creative, Education, Finance & Money និងថ្មីៗជាច្រើនទៀត។ លើសពីនេះទៅទៀតនោះគឺ មានជាមួយនឹង Icons និង Music Loop ដែលអាចទាញដោយឥតគិតថ្លៃថែមទៀតផង។
Slide Carnival ក៏ជាវេបសាយមួយដែលអាចឱ្យអ្នកទាំងអស់គ្នាទាញយក Template ស្អាតៗដោយឥតគិតថ្លៃបានគ្រប់តម្រូវការផងដែរ មិនតែប៉ុណ្ណោះនៅក្នុងវេបសាយមួយគឺអនុញ្ញាតឱ្យអ្នកទាំងអស់គ្នាជ្រើសរើសព័ណ៌បានតាមចិត្ត។
ដើម្បីទាញយកមកប្រើប្រាស់គ្រាន់តែចុចលើ Template ស្លាយមួយណាដែលអ្នកចង់បានរួចចុចលើ PowerPoint ឬចុចលើ Google Slide បើចង់ប្រើនៅលើ Google។
Slide Go គឺជាវេបសាយមួយរបស់ Google ឬអាចហៅបានថា Google Slide ដោយវាមាន Template សម្បូរបែបជាច្រើនទៅតាមតម្រូវការដែលយើងចង់ជ្រើសរើសហើយថែមទាំងមាន Tips&Tutorials សម្រាប់អ្នកមិនសូវចេះប្រើទៀតផង។
ដើម្បីទាញយកមកប្រើប្រាស់បានគ្រាន់តែចុចលើ Template ដែលចង់បានរួចចុចលើ Google Slide ឬ PowerPoint អាស្រ័យលើតម្រូវដែលចង់បាន។
វេបសាយមួយនេះអាចនិយាយបានថាវាមានភាពសាមញ្ញក៏ពិតមែន ប៉ុន្តែវាក៏មាន Template ប្លែកៗជាច្រើនដែលអាចឱ្យយើ់ងជ្រើសរើសបាន។ ចំពោះការទាញយកមកប្រើប្រាស់គឺដូចទៅនឹងខាងលើដែរ។
វេបសាយចុងក្រោយនេះ ក៏មិនអន់ដែរ ពោលគឺវាមាន Template រាប់ម៉ឺនអាចអោយយើងជ្រើសរើសតាមតម្រូវការ មិនតែប៉ុណ្ណោះមានទាំង គម្រូរ Business Plan ថែមទៀតផង។ ហើយចំពោះរបៀបទាញយកគឺដូចគ្នា។
អត្ថបទដោយ៖ រិន មករា