មកស្គាល់សញ្ញា3ក្នុង Messenger អាចឱ្យយើងដឹងថា អ្នកណាកុហកមិនបានឃើញសារយើងផ្ញើរទៅ
Makara Rin
FEBRUARY 3 2022
គន្លឹះល្អៗ
4.6 K views
1 min read

ច្បាស់ណាស់អ្នកប្រើប្រាស់ហ្វេសប៊ុកទាំងអស់គឺពិតជាស្គាល់មកហើយនូវកម្មវិធី Messenger ដែលវាអាចឱ្យយើងធ្វើការប្រាស្រ័យទាក់ទងគ្នាបានយ៉ាងងាយស្រួល ហើយប៉ុន្មានថ្ងៃមុនមេហ្វេសប៊ុកក៏បានប្រកាសពីមុខងារផ្តល់ដំណឹងពេលគេ Screenshot លើឈែតរបស់យើងផងដែរ។

ដោយឡែកថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នា ទៅដឹងពីសញ្ញា3ដែលអាចសម្គាល់ដឹងថាសាររបស់យើងបានផ្ញើរទៅដល់គេរួចហើយឬក៏ គេកុហកថាមិនបានឃើញ។

1.សញ្ញារង្វង់ព័ណ៌ខៀវ

ចំពោះសញ្ញារង្វង់ព័ណ៌ខៀវជុំវិញមួយនេះ វាបញ្ជាក់ថាសាររបស់យើងកំពុងតែត្រូវបានផ្ញើរទៅគេ ប៉ុន្តែវាក៏អាចនឹងបាត់បង់ទៅវិញប្រសិនបើយើងចេញពី Messenger ភ្លាមៗ។

1

2.រង្វង់ព័ណ៌ខៀវរួមជាមួយសញ្ញាគ្រីសខាងក្នុង

រីឯសញ្ញាមួយនេះវិញវាបញ្ជាក់ឱ្យយើងដឹងថា សាររបស់យើងបានបញ្ជូនទៅដល់គេរួចរាល់ហើយ ហើយអ្នកក៏អាចចេញពី Messenger បានដោយគ្មានបញ្ហា។

2

3.រង្វង់មានផ្ទៃខៀវរួមជាមួយគ្រីសព័ណ៌ស

ជាមួយនឹងសញ្ញាបែបនេះវិញគឺមានន័យថា សាររបស់យើងក៏បានផ្ញើររួចរាល់ដែរម្យ៉ាងទៀតវាក៏លោតសារជូនដំណឹងក្នុងទូរស័ព្ទរបស់គេថែមទៀតផង។

3

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia