ធ្លាប់ជួបអត់អ្នកប្រើ iPhone ប្រើសុខៗ ខ្មៅអេក្រង់ងងឹតសូន្យឈឹងមើលអីលែងឃើញ នេះជាវិធីសស្រ្ត 3 ដើម្បីដោះស្រាយ
Makara Rin
APRIL 12 2023
គន្លឹះល្អៗ
571 views
1 min read

ខ្ញុំជឿថាអ្នកប្រើ iPhone មួយចំនួនគឺប្រាកដជាធ្លាប់មានបទពិសោធន៍រួចមកហើយជាមួយនឹងការរលត់អេក្រង់នៅលើ iPhone ដោយមិនដឹងមូលហេតុ ប៉ុន្តែវានៅឮសំឡេងធម្មតា ហើយក្នុងនោះផងដែរ ប្រសិនបើអ្នកទាំងអស់គ្នាមានការភ័យខ្លាច ក៏ដូចជាមិនបានដឹងពីវិធីដោះស្រាយ នោះវាអាចនឹងធ្វើឲ្យមានការខាតលុយផងដែរ។

ជាក់ស្តែងសម្រាប់បញ្ហារលត់អេក្រង់មើលអ្វីមិនឃើញនេះគឺអាចកើតឡើងមកពីច្រើនកត្តាដូចជា៖

បញ្ហា Software

សម្រាប់បញ្ហា Software នេះក៏អាចធ្វើឲ្យទូរស័ព្ទរបស់យើងរលត់បានដែរព្រោះពេលខ្លះវាអាចមកពីការប្រើប្រាស់ជាមួយនឹង Beta Version ដែលជាប្រភេទ Version មិនទាន់ពេញលេញនិងសម្បូរទៅដោយBug ច្រើន។

បញ្ហា Hardware

បញ្ហា​ Hardware ក៏ជារឿងមួយដែលឲ្យទូរស័ព្ទយើងមានការរលត់អេក្រង់បានដែរ តួយ៉ាងដូចជាការខូចខាតនូវផ្នែកណាមួយនៅក្នុងទូរស័ព្ទរបស់យើង។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ពេលដែលអ្នកបានជួបនូវបញ្ហាទាំងអស់នេះ អ្នកគួរតែកុំស្លន់ស្លោប្រញ៉ាប់យកទៅជាងនាំតែអស់លុយអី​ ផ្ទុយទៅវិញអ្នកគួរដឹងពីវិធីសាស្រ្តដោះបឋមទាំងនេះជាមុនសិន។

ពិនិត្យមើលថ្ម

រឿងដំបូងអាចមកពីថ្មព្រោះវាក៏អាចធ្វើឲ្យទូរស័ព្ទរបស់យើងរលត់អេក្រង់មើលអ្វីលែងឃើញភ្លាមៗតែម្តង ដូច្នេះសម្រាប់ដំណោះស្រាយអ្នកគួរតែបញ្ចូលថ្មវាសាកល្បងសិន ថាតើវានៅចូលធម្មតាឬយ៉ាងណា ប្រសិនបើវានៅចូលធម្មតាអ្នកគួរធ្វើតាមវិធីសាស្រ្តខាងក្រោម។

Battery Drain

ពិនិត្យមើល App  

ជាទូរទៅបញ្ហា​ Sofware នេះមានអ្នកប្រើប្រាស់​ iPhone ធ្លាប់បានជួបជាពិសេសទៅលើកម្មវិធីកំពុងប្រើប្រាស់រាល់ថ្ងៃ ដូច្នេះប្រសិនបើជួយករណីនេះអាចសាកល្បងបិតវាចោលតាមរយៈការ Clear Background App ព្រោះវាមិនទាន់ដល់ដំណាក់កាលរលត់អេក្រង់ទេ ។

ប្រើក្បាច់ Restart

ជម្រើសចុងក្រោយ ប្រិសនបើទូរស័ព្ទអ្នកនៅតែបន្តគាំងបើកអ្វីមិនចេញ ចុចអ្វីមិនកើតគឺអ្នកអាចធ្វើការ Restart តាមវិធីសាស្រ្តនេះបាន៖

  • ចុចប៊ូតុងដំឡើងសំឡេងមួយហើយដកចេញ
  • បន្ទាប់មកចុចប៊ូតុងបន្ថយសំឡេងមួយទៀតហើយដកចេញដូចគ្នា
  • ជំហ៊ានបន្ទាប់គឺចុចប៊ូតុង Power ឲ្យជាប់ នោះវានឹងបង្ហាញផ្ទាំងអេក្រង់ឲ្យភ្លឺវិញធម្មតាហើយ

Untitled 1

គូសបញ្ជាក់ផងដែរថា សម្រាប់វិធីសាស្រ្តមួយនេះគឺប្រើសម្រាប់តែម៉ូដែល iPhone 8, iPhone X, iPhone 11, iPhone 12, និង iPhone 13 ឡើងទៅតែប៉ុណ្ណោះ ដោយឡែកសម្រាប់ម៉ូដែលក្រោមនេះគឺប្រើប្រាស់ជាមួយវិធីផ្សេង។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia