ចង់ចេះចិនទេ? កន្លែង៣នេះគេបង្រៀនមិនយកលុយមួយរៀលទេ សុទ្ធតែគ្រូល្បីៗ
Sakada Techie
MARCH 18 2022
គន្លឹះល្អៗ
4.3 K views
2 mins read

ចិនអាចនិយាយថាជាភាសាទីពីរដែលមានមនុស្សនិយាយច្រើនបំផុតបន្ទាប់ពីភាសាអង់គ្លេស ដែលតម្រូវការភាសាចិនកំពុងត្រូវការខ្លាំងជាពិសេសនៅស្រុកយើង ហើយជាទូរទៅគេសង្កេតឃើញថា អ្នកចេះភាសាចិនអាចរកចំណូលច្រើនជាងអ្នកដែលមិនចេះត្បិតថាធ្វើការងារដូចគ្នាក៏ដោយ។

ហេតុនេះហើយអ្នកដែលចង់រៀនភាសាបន្ថែមមិនគួររម្លងឡើយភាសាចិនដោយហេតុថា ភាសានេះអាចនឹងជួយអ្នកបាននៅក្នុងពេលនេះ ក៏ដូចជាអនាគតមិនចាញ់ការដែលមានចំណេះភាសាអង់គ្លេសនោះទេ។

ជាមួយគ្នានេះដែរ នៅក្នុងអត្ថបទនេះ Technology Cambodia នឹងបង្ហាញលោកអ្នកពីកន្លែង ៣ ដែលលោកអ្នកអាចរករៀនភាសាចិន ដោយឥតគិតថ្លៃជាមួយនឹងគ្រូល្បីៗ ទាំងខ្មែរ និងជនជាតិចិនផ្ទាល់តែម្ដង៖

១. Edx ( Learn Chinese with Online Course and Lessons | edX )

វេបសាយនេះមានការបង្រៀនភាសាចិនពីគ្រូមកពីសាកលវិទ្យាល័យកំពូលៗនៅស្រុកចិនតែម្ដង ហើយផ្ដោតទៅលើភាសាចិនដែលគេពេញនិយមប្រើប្រាស់ពេញពិភពលោកគឺភាសាចិន Mandarin ក្នុងនោះផងដែរក៏មានគ្រូចិនមកពីខាងសាលា Harvard នៅសហរដ្ឋអាមេរិកបង្រៀនផងដែរ។

២. YouTube

គ្រូធំបណ្ដុំមេរៀនគឺនៅ YouTube នេះហើយ ដោយហេតុថាវេបសាយ edx ខាងលើមានតែមេរៀនអង់គ្លេស អ្នកទាំងអស់គ្នាអាចសាកមើល YouTube ឆានែលរបស់អ្នកគ្រូ Kim ដែលមានឈ្មោះថា Kim Mission ដោយគាត់មានបង្ហោះវីដេអូបង្រៀនភាសាចិន ប្រមាណជិត ១០០វីដេអូឯណោះ។

នេះគ្រាន់តែជាការណែរនាំប៉ុណ្ណោះ ក្រៅពីនេះយើងនៅមានឆានែលផ្សេងៗទៀតដែលពួកគាត់ក៏មានបង្រៀនជាភាសាខ្មែរដូចគ្នានេះ ដោយអ្នកទាំងអស់គ្នាអាចសាករៀនទៅតាមគ្រូដែលអ្នកទាំងអស់គ្នាអាចរៀនចូលនិងយល់បាន។

៣. BBC Learn Chinese (BBC - Learn Chinese with free online lessons)

កន្លែងនេះមិនមែនសម្រាប់អ្នកចាប់ផ្ដើមដំបូងដោយមិនចេះសោះនោះទេ តែជាសម្រាប់អ្នកចេះខ្លះហើយ រៀននិងស្រាវជ្រាវខ្លួនឯង។ នៅលើផ្លេតហ្វមរបស់សារព័ត៌មានល្បី​BBC នេះមានមេរៀនចិនល្អៗច្រើន ហើយនឹងមានអត្ថបទថ្មីប្រែជាពីរភាសាចិននិងអង់គ្លេសដើម្បីហាត់អាន ហាត់ស្ដាប់។

៤. សមាគមន៍ចិន

សមាគមន៍ជនជាតិចិននៅកម្ពុជាមានច្រើន ក្នុងនោះដែរក៏មានសមាគន៍ខ្លះគាត់បើកបង្រៀនភាសាចិនឥតគិតថ្លៃដែរ តួរយ៉ាងដូចជាសមាគមក្នុងផុសមួយនេះជាដើម៖

(1) 东南亚华商联合会 សហព័ន្ធសហគ្រិនចិន-អាស៊ាន នៅកម្ពុជា - Posts | Facebook

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia