សម្រាប់យុវជន សិស្សនិស្សិត និងអ្នកធ្វើការផ្សេងៗ ហើយចង់ឆ្លៀតពេលធ្វើការងារក្រៅម៉ោង ឬធ្វើជា Freelancer បន្ថែមដើម្បីរកចំណូល ដូច្នេះចាបខៀវសូមណែនាំ App និងវេបសាយល្អៗទាំង ៣ ដែលពេញនិយមនៅកម្ពុជា។

១. BongThom ជាវេទិកាដ៏ធំមួយដែលផ្ដោតលើការប្រកាសការងារគ្រប់កម្រិត និងគ្រប់វិស័យ រាប់ចាប់ពីការងារពេញម៉ោង (Full-time) រហូតដល់ការងារក្រៅម៉ោង (Part-time)។
២. CamHR (camhr.com) ជាគេហទំព័រជ្រើសរើសបុគ្គលិកដែលមានមុខងារងាយស្រួលប្រើប្រាស់ និងមានមុខតំណែងជាច្រើន ជាពិសេសការងារដែលស័ក្តិសមសម្រាប់សិស្សនិស្សិត និងអ្នកចាប់ផ្ដើមអាជីព។
៣. JobNet.com.kh ជាវេទិកាអនឡាញឈានមុខគេមួយ សម្រាប់ស្វែងរកការងារ និងការគ្រប់គ្រងធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ដោយត្រូវបានគេស្គាល់ថាជា គេហទំព័រដែលល្អសម្រាប់អាជីពការងារ (Job Search Website) នៅកម្ពុជាផងដែរ។
គូសបញ្ជាក់ផងដែរថា ការងារក្រៅម៉ោង (Part-time) ឬការងារជាអ្នកឯករាជ្យ (Freelancer) បន្ថែម គឺជាជម្រើសដ៏ល្អមួយសម្រាប់យុវជន សិស្សនិស្សិត និងអ្នកធ្វើការ ដែលមានបំណង បង្កើនប្រាក់ចំណូល និង ពង្រីកបទពិសោធន៍វិជ្ជាជីវៈ ដោយឆ្លៀតពេលពីកាតព្វកិច្ចចម្បងរបស់ពួកគេ។ ការងារប្រភេទនេះផ្ដល់នូវ ភាពបត់បែនខ្ពស់ ក្នុងការគ្រប់គ្រងពេលវេលា ឱ្យស្របតាមកាលវិភាគសិក្សា ឬការងារប្រចាំថ្ងៃ ដោយអនុញ្ញាតឱ្យបុគ្គលម្នាក់ៗអាចប្រើប្រាស់ជំនាញដែលមានស្រាប់របស់ខ្លួន (ដូចជា ឌីហ្សាញ ការសរសេរកម្មវិធី ការបកប្រែ ការសរសេរអត្ថបទ ឬការងាររដ្ឋបាលផ្សេងៗ) ដើម្បីបំពេញគម្រោងរយៈពេលខ្លី ឬកិច្ចការជាក់លាក់សម្រាប់អតិថិជនផ្សេងៗ។
