ត្រូវចេះចាប់ឱកាស! យុវជនខ្មែរ១រូប ប្រាប់ពីមុខរបរចំនួន៣ ដែលត្រូវជាមួយទីផ្សារកម្ពុជាមិនចេះសាបសូន្យ
Khunna - ឃុនណា
APRIL 22 2025
ឌីជីថល
2.4 K views
2 mins read

យោងតាមការសម្ភាសន៍ជាមួយលោក ម៉ម ណាវ៉ាសិរិ (MORM NAVASIRI) ដែលជាអ្នកផលិតមាតិកា និងអ្នកជំនាញធ្វើទីផ្សារតាមឌីជីថល (Digital Marketer & Content Creator) បានប្រាប់ឲ្យដឹងថា ជំនាញក្នុងសម័យឌីជីថលទាំង៣នេះ ដែលរៀនត្រឹមរយៈពេលខ្លី អាចរកចំណូលបានខ្ពស់ និងត្រូវជាមួយទីផ្សារកម្ពុជាមិនចេះសាបសូន្យ ក្នុងនោះមានដូចជា៖ 

១ ជំនាញទីផ្សារឌីជីថល Digital Marketing 
- សម្រាប់ទីផ្សារការងារស្រុកខ្មែរប្អូនៗអាចផ្ដោតរៀនពីការធ្វើទីផ្សារលើបណ្ដាញសង្គម (Social Media Marketing) មុនបាន ខណៈបច្ចុប្បន្នមានម្ចាស់អាជីវកម្មជាច្រើនកំពុងតែត្រូវការអ្នកជំនាញដែលចេះធ្វើទីផ្សារលើបណ្ដាញសង្គមធំៗដូចជា Facebook និង TikTok ជាដើម ដើម្បីជំរុញអាជីវកម្មរបស់ពួកគេ។ 

Marketing Digital Actualidad

២ ជំនាញ Graphic Design និងកាត់តវីដេអូ
- ការធ្វើទីផ្សារឌីជីថលកាន់តែច្រើន គេកាន់តែត្រូវការអ្នកជំនាញ ក្រាហ្វិចឌីហ្សាញ អ្នកថត និងកាត់តវីដេអូកាន់តែច្រើនដូចគ្នា ។

My Ic Article 114836

៣ ជំនាញផលិតមាតិកា Content Creator 
- មាតិកាមានច្រើនប្រភេទ មានទម្រង់ជាអត្ថបទ រូបភាព និងវីដេអូ។ 
- ចេះជំនាញនេះអាចធ្វើជាអ្នកយុទ្ធសាស្ដ្រមាតិកា ឲ្យក្រុមហ៊ុនផ្សេងៗ សម្រាប់ធ្វើទីផ្សារឌីជីថល ឬក៏អាចផលិតវីដេអូដើម្បីធ្វើខ្លួនជា Content Creator ដោយអាចរកចំណូលពីការជួយផ្សព្វផ្សាយជូនក្រុមហ៊ុនផ្សេងៗ ឬម្ចាស់ប្រេនអាជីវកម្ម និងអាចបានចំណូលពី Platform ដូចជា YouTube, Facebook ឬ TikTok Monetization ឬលក់ផលិតផលផ្ទាល់ខ្លួនក៏បាន។

Video Editor Tips

ជាចុងក្រោយ លោក ម៉ម ណាវ៉ាសិរិ បានបញ្ជាក់ផងដែរថា អ្នកគួរតែដើរតាមឲ្យទាន់ជាមួយសម័យកាលជំនាញឌីជីថលលើការប្រើប្រាស់ AI ។ ហេតុដូច្នេះហើយ ២០២៥ ជំនាញក្នុងការប្រើប្រាស់ AI ជាជំនាញមួយដែលអ្នកមិនគួរមើលរំលងនោះឡើយ ដែលវានឹងជួយអោយអ្នកបង្កើតប្រសិទ្ធិភាពការងារ និងពេលវេលារបស់អ្នករហ័សនៅពេលដែលអ្នកអាចធ្វើកិច្ចការងារទាំងនោះបានលឿន និងអាចទទួលបានចំណូលពីវាផងដែរ។ 

1 Wxg7nqss2y W2t N3 D Bj T0 Tw

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia