មោទកភាព! កូនខ្មែរធ្វើស័ង្កសីជ័រលំដាប់ថ្នាក់ពិភពលោក ប្រើដល់កន្លះជីវិតក៏មិនខូចដែរ
ផែន ផាន់ណា
NOVEMBER 25 2022
អាជីវកម្ម 4.0
663 views
3 mins read

នេះគឺការបើកទំព័រថ្មីមួយ លើវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា និងជាការឈានជើងមួយជំហ៊ានទៀត របស់សហគ្រិនខ្មែរក្នុងការបង្កើតផលិតផលថ្មីសម្រាប់ប្រជាជនខ្មែរ ក៏ដូចជានាំចេញទៅបរទេសនាពេលអនាគត។ មានទីតាំងស្ថិតក្នុងសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ រោងចក្រខេ អូ ភីវីស៊ី មេធៀរៀល មេនូហ្វេកឈ័រ កំពុងមមាញឹកខ្លាំង ក្នុងការផលិតស័ង្កសីជ័រល្អឯក ចេញទៅកាន់ទីផ្សារក្នុងស្រុក ខណៈតម្រូវការមានកាន់តែច្រើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ។

214177866 200960335369009 2466120581312002404 N

166217881 129773519154358 1916207226587215705 N

ក្រុមការងារ Technology Cambodia បានស្កាត់ទៅជួបជាមួយលោកសុង ឌីណា ដែលសហស្ថាបនិករបស់ក្រុមហ៊ុនខេ អូ ភីវីស៊ី មេធៀរៀល មេនូហ្វេកឈ័រ និងជាអ្នកគ្រប់គ្រងដំណើរការផលិតស័ង្កសី ដល់រោងចក្រផ្ទាល់។ តាមការបញ្ជាក់របស់លោកឌីណា បានឱ្យក្រុមការងារយើងដឹងថា កាលពីមុនបើបើនិយាយអំពី ប្រភេទស័ង្កសីនៅខ្មែរយើង គឺមានច្រើន ប៉ុន្តែសម្រាប់ស័ង្កសីជ័រ គឺមិនទាន់មានច្រើនទេ ពោលគឺទាល់តែនាំចូលពីបរទេសទើបមាន។ នៅក្នុងឆ្នាំ២០១៧ ក្រុមហ៊ុន បានសិក្សាយ៉ាងម៉ត់ចត់ និងបានផលិតស័ង្កសីជ័រគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការបន្ថែមក្នុងស្រុក។

Photo 2022 11 25 10 57 01

លោកបន្ដថា ការចាប់ផ្ដើមលក់ដំបូង ទោះបីជាអ្នកមានផលិតផលល្អក្នុងដៃកម្រិតណាក៏ដោយ ប៉ុន្តែបើអ្នកយកទំនុកចិត្តរបស់អតិថិជនមិនបានទេ កុំរំពឹងថានឹងមានអ្នកប្រើ។ ការចាប់ផ្ដើមវាពិបាក ប៉ុន្តែគ្មានអ្វីអស្ចារ្យជាងការចាប់ផ្ដើមទេ ពោលគឺពេលផលិតបានជាស័ង្កសីមួយឡើយមកហើយ ជំហ៊ានបន្ទាប់គឺធ្វើយ៉ាងណាឱ្យគេទុកចិត្តថាពិតជាល្អប្រើមែនឬអត់ រហូតពេលខ្លះលោកនិងក្រុមការងារត្រូវបង្គុយពន្យល់ភ្ញៀវរាប់ម៉ោង ដើម្បីឱ្យគាត់យល់ពីផលិតផលរបស់ខ្មែរមួយនេះ។ លោកនិយាយបន្ត អមជាមួយស្នាមញញឹមតិចៗថា សព្វថ្ងៃក្រុមហ៊ុនយើងទទួលបានការគាំទ្រខ្លាំង ទៅលើគុណភាពនៃស័ង្កសីជ័រ ដែលជាផលិតផលរបស់ខ្មែរ រហូតមានតម្រូវការមួយថ្ងៃៗរាប់ពាន់ម៉ែត្រការ៉េ។ លោកបន្តថា ការនាំចេញក្នុងចំនួនមួយដែលល្អនេះ គឺបានមកពីការយកចិត្តទុកដាក់ លើការផលិត រហូតអតិថិជននិយាយតៗគ្នា ពីមាត់មួយទៅមាត់មួយថា២៥ខេត្តក្រុងថា ស័ង្កសីនេះ គឺពិតជាល្អប្រើពិតមែន។

160589631 124060153059028 6113264838547591589 N

290381235 443268917804815 1710971812322369693 N

លោកបានបន្ថែមទៀតថា យើងគួរលប់បំបាត់ពាក្យថា ឱ្យតែរបស់ខ្មែរ ដឹកតែប្រើមិនបានយូរ ទៅ ព្រោះបច្ចុប្បន្នខ្មែរមានបច្ចេកវិទ្យា និងរូបមន្ត ក្នុងការផលិតស័ង្កជ័រដែលមានគុណភាពខ្ពស់ ជាប់បានយូរ។ តួរយ៉ាងដូចជាស័ង្កសីយើងបច្ចុប្បន្នគឺមានរហូតដល់បីម៉ាក់ដូចជា ម៉ាកគោព្រៃ, ពពែភ្នំ, និងផ្កាយមាស, ដោយក្នុងនោះគុណភាពសុទ្ធតែល្អ និងមានការទទួលស្គាល់ខ្លាំងពីសំណាក់អ្នកប្រើរួច។ ក្រុមហ៊ុន បានប្រើបច្ចេកវិទ្យាទំនើបមកពីអាល្លឺម៉ង់ ដើម្បីផលិត ដោយក្នុងនោះស័ង្កសីយើងអាចកាត់បន្ថយកម្ដៅបានរហូតដល់ ៨០%, កាត់បន្ថយសំលេងទឹកភ្លៀង, មិនឆាប់ឆេះដោយភ្លើង, ងាយស្រួលប្រក់ឬតម្លើង ប្រើដែកគ្រោងតិច ប្រើកំលាំងពលកម្មតិច, ធ្វើពី PVC ស្វិតរឹងមាំ មិនបែកបាក់​ ឬផុយស្រួយ, អាយុកាលបានជាង ៣០ឆ្នាំ,មិនឆ្លងចរន្ដអគ្គិសនី, មានអ៊ុតស្រទាប់រលោង ASA ដែលធននឹងអាកាសធាតុ មិនងាយ សាបពណ៌, ល្អសម្រាប់ សំយាប់ ដំបូល ឃ្លាំង គេហដ្ឋាន, មាន១០ពណ៌អោយជ្រើសរើស៖ ក្រហម​ ខៀវ ស បៃតង លឿង ប្រផេះ ស្វាយ ទឹកក្រូច  មង្ឃុត និងពណ៌ហ្គិច, ផលិតផលរបស់រោងចក្រយើងមាន៖ ក្បឿងជ័រ, ស័ង្កសីជ័រ, ព្រំជ័រគ្រប់ប្រភេទ, ទទឹកជ័រ, វីសនិងគម្រប់វីសសម្រាប់ប្រក់ និយាយរួម១កំប្លេតែម្ដង។

Photo 2022 11 25 11 05 11

290772667 443268824471491 6161215731458574907 N

161865966 124505923014451 2913696246391173144 N

161584724 124505906347786 3481393005442755461 N

គូសបញ្ជាក់ថា​ ក្រុមហ៊ុនខេ អូ ភីវីស៊ី មេធៀរៀល មេនូហ្វេកឈ័រ បានផលិតស័ង្កសីគុណភាពល្អនេះ ព្រោះក្រុមហ៊ុនបានប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបក្នុងការផលិត និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឱ្យស័ង្កសីមួយសន្លឹកៗចេញជារូបរាងឡើង។ សម្រាប់លោកអ្នកដែលកំពុងមានតម្រូវការស័ង្កសី ដែលមានគុណភាពខ្ពស់ និងបន្ថែមសោភ័ណភាពដល់ផ្ទះបានល្អនោះ អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងក្រោមនេះបាន៖

  • 012 62 10 70   Cellcard
  • 087 85 50 40   Smart
  • 031 580 88 77   Metfone

160569361 124059376392439 6247770688880978692 N

311014221 529782459153460 1381056559326013908 N

161078812 124059339725776 363157780913666458 N

161987792 124908839640826 5550328127465491514 N

Photo 2022 11 25 10 50 18

អត្ថបទដោយ៖ ផែន ផាន់ណា (យើងនឹងនាំយីហោអ្នកទៅកាន់មនុស្សរាប់សែននាក់ក្នុងមួយថ្ងៃ ទំនាក់ទំនងផ្សព្វផ្សាយ 097 83 24 982 telegram)

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia