ធ្លាប់តែឃើញ Powerbank 5000 ទៅ 20000 mAh អីតែឥឡូវនេះមានបុរសជនជាតិចិនម្នាក់ បានបង្កើត Powebank យក្យឡើង ដែលវាមានសមត្ថភាព អាចសាកបានទាំងទូរទស្សន៍ ម៉ាស៊ីនបោកគក់ ហើយបើសាកទូរស័ព្ទវិញអាចបានរហូតទៅដល់20គ្រឿងឯណោះ បើនិយាយពីទំហំវិញរហូតដល់ 27លាន mAh។
ដោយយោងទៅតាមការចុះផ្សាយរបស់ Gizmochina បានបង្ហាញថា លោក Handy Geng ដែលជា Influencer នៅលើយូធូបម្នាក់ ដោយគាត់បានផ្តួចផ្តើមគំនិតជាមួយនឹងមិត្តភ័ក្តិរបស់គាត់ ក្នុងការបង្កើត Powerbank ដែលបានដែលមានទំហំធំនឹងកាន់ថ្មបានយូរ។
ចំពោះដំណាក់កាលនៃការធ្វើគាត់បានយកថ្មដ៏ធំមួយដាក់នៅខាងក្នុងរួចស្រោបវាដោយលោហធាតុព័ណ៌ប្រាក់ដែលមើលទៅស្រដៀងជាមួយនឹង Powerbank ដែល ហើយចំពោះរន្ធសាកថ្មវិញមានរហូតទៅដល់60រន្ធឯណោះ ដែលអាចប្រើបានជាមួយថាមពលអគ្គីសនី220វ៉ុល។
អត្ថបទដោយ៖ រិន មករា