គេតេស្ដហើយ ឡានអគ្គិសនីវៀតណាម VF8 អាចវៃទីផ្សារជាមួយឡានកូរ៉េ Hyundai ឬ​ Ford ​អាមេរិកបាន
Pheakdey Prem
MAY 14 2023
យានយន្ត
136 views
1 min read

នេះជាឡានអគ្គិសនី VF8 ដំបូងគេបង្អស់របស់ក្រុមហ៊ុន​ Vinfast ជាម៉ាកយីហោតំណាងឲ្យប្រទេសវៀតណាមមានតែមួយគត់ ដែលបានឡើងដល់ទៅទីផ្សារអាមេរិក ព្រមទាំងមានជំហរក្នុងការប្រកួតប្រជែងជាមួយប្រេនឡានល្បីៗ ដូចជា Ford របស់អាមេរិក និង Hyundia ជាដើម។

បើយោងតាមប្រភពពីគេហទំព័រ Motor1.com បាននិយាយពីបទពិសោធន៍នៃការតេស្តឡានអគ្គិសនី Vinfast VF8 ទៅលើកម្រិតភាពខ្លាំងមួយចំនួនដូចជា ចម្ងាយនៃការបើកបរ កម្រិត Performance និងការតុបតែងគ្រឿងបរិក្ខារមួយចំនួននៅផ្នែកខាងក្នុង។

ប្រភពដដែលបានឲ្យដឹងថា VF8 មិនទាន់បានត្រៀមខ្លួនជាស្រេចនៅឡើយទេ ជាមួយនឹងការប្រជែងទីផ្សារឡានអគ្គិសនីជាមួយនឹង​ ​Hyundia ioniq 5 និង Ford Mustang Mach-E ប៉ុន្តែ VF8  ត្រូវបានដាក់លក់ជាផ្លូវការនៅអាមេរិក ព្រមទាំងមានការចាប់អារម្មណ៍ពីប្រជាជននៅទីនោះជាច្រើនទៀត។

Vinfast VF8 មានអាគុយទំហំ 82kWh អាចបើកបរបានចម្ងាយ 307km និងមានម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន 402km ហើយចំណែកឯ ល្បឿនស្ទុះវិញ អាចជាន់កប់ពី ០ដល់ 100Km/h ចាយពេល 5.5s ។

គួរជំរាបផងដែរថា ឡានអគ្គិសនី Vinfast VF8 ត្រូវបានដាក់លក់នៅទីផ្សារអាមេរិក តម្លៃខ្ទង់ ៥៦០០០ដុល្លារសម្រាប់ option ៖​ VF8 City Plus Edition ៕

អត្ថបទ​៖ ព្រឹម ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia