Honda CR-V ត្រូវបានផលិតជាលើកដំបូងនៅប្រទេសជប៉ុនចាប់តាំងពីឆ្នាំ ១៩៩៥ មកម្ល៉េះ បន្ទាប់មកត្រូវបាននាំចេញទៅលក់នៅឯអាមេរិកខាងជើងនៅឆ្នាំ ១៩៩៧ ។ យើងឃើញរូបរាងរបស់នេះ ពីមួយជំនាន់ទៅមួយជំនាន់ការផ្លាស់ប្តូរជាច្រើនទៅបច្ចេកវិទ្យាដែលគេបានរកឃើញថ្មីៗ ជាពិសេសរថយន្តនេះមានការពេញនិយមជិះច្រើននៅស្រុកខ្មែរ ដោយសារតែមានតម្លៃធូរថ្លៃ រថយន្តនេះ មានភាពធន់ លក់វិញក៏បានតម្លៃថ្លៃ មិនសូវច្រើនផងដែរ ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ Honda ទើបតែបង្ហើបមុខមាត់ថ្មី របស់ Honda CR-V ស៊េរីឆ្នាំ ២០២៣ យ៉ាងស្អាត ថែមទាំងបានផ្លាស់ប្តូរនូវម៉ាស៊ីនថ្មីស៊ីសាំងតិចជាមុន ប៉ុន្តែបើតម្លៃ ខុសខ្វះគ្នាជាមួយស៊េរីឆ្នាំ ២០២២ តែបន្តិចតែប៉ុណ្ណោះ ។ ការចូលមកស៊េរីឆ្នាំ២០២៣ នេះ Honda បានផ្តល់ជម្រើសរហូត ៤ រួមមាន EX, EX-L , Sport Hybrid, Sport Trim levels និង Sport Touring Hybrid ដោយតម្លៃចាប់ពី ២៩០០០ដុល្លារ រហូតដល់ ៣៩០០០ដុល្លារ សម្រាប់តម្លៃក្រៅស្រុក។
បើយោងការចុះផ្សាយពីគេហទំព័រ Car and Drive បានឲ្យដឹងថា Honda CR-V ស៊េរីឆ្នាំ ២០២៣ នេះ ខាង Honda បានផ្លាស់ប្តូរម៉ាស៊ីនទាំងសំណុំតែម្តង ដោយកាលពីមុនគេបានបំពាក់ជាមួយនឹងម៉ាស៊ីន ១.៥លីត្រ ស៊ីឡាំង៤ Turbocharge កម្លាំង ១៩០សេះ ។
ប៉ុន្តែចំពោះស៊េរីថ្មីនេះ Honda បានសម្រេចចិត្តបំពាក់ជាម៉ាស៊ីនចំណុះ ២.០ លីត្រ ទាក់ប៊ូចំនួន១ Turbo និងស៊ីឡាំង ៤ រួមជាមួយនឹងម៉ូទ័រអគ្គិសនី ២ គ្រាប់ អាចផលិតកម្លាំងបានដល់ ២០៤ សេះឯណោះ អាចដំណើរការបានទាំង ប៊ុង១ និងប៊ុង២ផងដែរ។ រីឯកម្រិតស៊ីសាំងនៅលើម៉ូដែល Sport Touring Hybrid ចម្ងាយ១០០គ.ម ស៊ីសាំងខ្ទង់ ៥.៨លីត្រ អាស្រ័យលើផ្លូវទូលាយ និងចង្អៀត ។
ចំពោះផ្នែកខាងក្នុង លើតាមតាប្លូត្រូវបាន ដេរក្រណាត់ជាសំបកឃ្មុំយ៉ាងស្រស់ស្អាត បិទបាំងស្នាមរន្ធខ្យល់ម៉ាស៊ីនត្រជាក់ រួមផ្សំជាមួយកញ្ចក់ TouchScreen តូចមួយលាតមកខាងក្រៅ ទំហំ ៧អ៊ីញ អាចភ្ជាប់ជាមួយនឹង Apple carplay និងAndroid Auto ជម្រើសនេះមាននៅលើតែ EX និង Sport trim Levels នោះទេ ។ ចំណែកឯក Ex-L និង Sport Touring មានទំហំអេក្រង់ Touchscreenទំហំ ៩អ៊ីញប៉ុន្តែនៅជាប់ជាមួយតាប្លូ ៕
អត្ថបដោយ៖ ព្រឹម ភក្តី