សម្រាប់សិស្សានុសិស្សដែលទើបតែបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៦ នេះជា ដំណឹងល្អ អំពីអាហារូបករណ៍ ១០០% មួយចប់ថ្នាក់បរិញ្ញាបត្រ ព្រមទាំងមានផ្តល់ការងារធ្វើ (មានប្រាក់បៀវត្ស) ទៀតផង! នេះគឺជាដំណាក់កាលដ៏សំខាន់ក្នុងការបោះជំហានឆ្ពោះទៅរកក្តីស្រមៃ និងអនាគតដ៏ភ្លឺស្វាង។ ការទទួលបានអាហារូបករណ៍នេះ មិនត្រឹមតែជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់គ្រួសារ និងធានាបាននូវការងារធ្វើច្បាស់លាស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពបញ្ជាក់ពីសមត្ថភាព ការខិតខំប្រឹងប្រែង និងឆន្ទៈមោះមុតក្នុងការក្រេបយកចំណេះដឹងរបស់អ្នកផងដែរ។

ដូច្នេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏សម្រេចផ្តល់អាហារូបករណ៍ ១០០% មួយចប់ថ្នាក់បរិញ្ញាបត្រ និងការងារធ្វើ (មានប្រាក់បៀវត្ស) ចំនួន១០កន្លែង ដោយសិក្សានៅសាកលវិទ្យាល័យបូណាម៉ារី (BMU)។
យោងតាមសេចក្តីជូនដំណឹងខាងលើ អាហារូបករណ៍ ១០០% ចំនួន ១០កន្លែង (សិក្សាដោយមិនបង់ថ្លៃសិក្សា រហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ) និងផ្តល់ការងារធ្វើ (មានប្រាក់បៀវត្ស) សម្រាប់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦នេះ ដែលរស់នៅបណ្តាខេត្ត ដែលប្រទេសថៃបានឈ្លានពាន ដូចជា៖ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។
សម្រាប់សិក្សានុសិស្សដែលចាប់អារម្មណ៍ចង់ដាក់ពាក្យសម្រាប់ធ្វើការទាក់ទងតាមរយៈព័ត៌មានខាងក្រោម៖
- ទូរស័ព្ទទំនាក់ទំនង ០១៧ | ០៨៧ ៦០ ៥០ ៨០
- សូមស្កេន QR CODE ឬចុច Link ដើម្បីដាក់ពាក្យស្នើសុំ៖
https://forms.cloud.microsoft/r/T3t0Rm2KfC
#HCN #DPM #scholarships
គូសបញ្ជាក់ផងដែរថា សាកលវិទ្យាល័យបូណាម៉ារី (BMU) នៅរាជធានីភ្នំពេញ បានសហការជាមួយ eduCLaaS ដែលជាផ្លាតហ្វមបណ្តុះបណ្តាលជំនាញឌីជីថលប្រចាំតំបន់អាស៊ី ដើម្បីផ្តល់ជូននូវកម្មវិធីសិក្សាបណ្តើរធ្វើការបណ្តើរ ដ៏ទំនើបច្នៃប្រឌិត ដែលបូកបញ្ជូលគ្នារវាងការសិក្សាទ្រឹស្តី និងបទពិសោធន៍ធ្វើការងារជាក់ស្តែងនៅតាមក្រុមហ៊ុនអន្តរជាតិ អនុញ្ញាតឱ្យនិស្សិតអាចរកប្រាក់ចំណូលបានក្នុងពេលកំពុងសិក្សា ព្រមទាំងទទួលបានសញ្ញាបត្រទទួលស្គាល់ជាអន្តរជាតិពីសាកលវិទ្យាល័យ Roehampton នៃសហរាជាណាចក្រអង់គ្លេស និង eduCLaaS សិង្ហបុរី ដោយរាល់ការបង្រៀនទាំងអស់ត្រូវបានធ្វើឡើងជាភាសាអង់គ្លេស ដើម្បីរៀបចំនឹងពង្រឹងសមត្ថភាពនិស្សិតសម្រាប់ឱកាសការងារក្នុងកម្រិតសកលលោក។

