កាន់​​តែ​អស្ចារ្យ​​! ​​​​​ចន​ឌារបញ្ចេញ​​​​​​ត្រាក់​ទ័រ​​​​​​អគ្គិសនី​​​​​​គ្មាន​មនុស្ស​បើ​ក​ សាកថ្ម​ម្តង​ធ្វើ​ការ​បាន​រាប់​ម៉ោង​
Pheakdey Prem
AUGUST 28 2022
យានយន្ត
171 views
2 mins read

នាពេលបច្ចុប្បន្ន​នេះ ​​​​​​​​​​​​​បច្ចេក​វិទ្យា​​កាន់​តែរីក​ចម្រើន​​​​មែន​ទែ​នហើយ​​ ​សូម្បី​​តែ​គ្រឿ​ង​ចក្រសម្រាប់បម្រើ​​​​​ក្នុងវិស័យ​​កសិកម្ម​ដូចជា ​ត្រាក់ទ័រ​អគ្គិសនី​គ្មាន​​មនុស្ស​បើ​ក​របស់ ចន​ឌារ​​មួយ​នេះ មាន​​ថាម​ពល​ថ្ម​ដល់​ 1000kwh ស្មើ​នឹង​​​​ថ្ម​​​​របស់​​​​​​​​​​រថយន្ត​អគ្គិសនី​​ Ford F-150 Lighting ដល់​ ៧​ដង មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គេក៏អាចបញ្ជាវា​ដោយ​​ស្វ័យ​ប្រវត្តិ​​​​បាន​ថែម​ទៀតផង​ ។

Photo: Screenhot​​

​បើ​យោង​តាម​​ការចុះ​ផ្សាយ​​​​ពី​​គេហទំព័រ​ futurefarming  បាន​ឲ្យដឹងថា​ ក្រុមហ៊ុន​​ចន​ឌា​រ បាន​បញ្ចេញ​​នូវត្រាក់​​ទ័រ​ជំនាន់​ថ្មី​ Sesam  2 (Sustainable Energy supply for Agricultural Machinery 2 ) ​ដែល​មាន​​​​ថាម​ពលផ្ទុក​​​​​​​​ថ្ម​ដល់​ 1000Kwh ព្រម​ទាំង​បំពាក់​ជាមួយនឹង​ម៉ូទ័រ​អគ្គិសនី​​ចំនួន ២ មាន​កម្លាំង​សរុប 500Kw ឬ​ 680hp បើ​​ធៀបជាមួ​យនឹង​ត្រាក់​ទ័រ​​​ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត​​​​​​​​​ម៉ូដែល 5055E ​ដែល​កំពុង​ចរាចណ៍​នៅ​ប្រទេសកម្ពុជា​យើង​ ​​​​​ស្មើ​នឹង​​ ​១២ គ្រឿង​​​​​ឯណោះ​​​ ។​

The cab can be connected to the machine. Communication between cab and tractor is wireless. - Photo: Screenshot

​ម្យ៉ាងវិញ​ទៀត​​​​ ​​ត្រាក់​ទ័រ​​មួយ​នេះ​ យើងអាចបញ្ជា​ដោយស្វ័យ​ប្រវត្តិ​​យ៉ាង​ស្រួល​ គ្រាន់​តែបញ្ជា​លើ​កុំព្យូទ័រ​​ដែលបាន​ភ្ជាប់មកជាមួយ​​​​មក​ស្រាប់ បើ​​​​​​ក​លោក​អ្នក​ពិបាក​ក្នុងការបញ្ជាពីចម្ងាយ​​នោះ ចន​ឌារ​ក៏មាន​កាប៊ីន​កញ្ចក់​ថ្ល​​ដូចទៅនឹ​ង​ការបើក​ត្រាក់​ទ័រ​ធម្ម​តាអ៊ីចឹង​ដែរ​​។ ជាមួយ​គ្នា​នេះដែរ​​​ ​​​​​​កាល​ពី​ឆ្នាំ​​២០១៦​​ ក្រុមហ៊ុន​​ចន​ឌា​រ​ ក៏បាន​បញ្ចេញនូវ​​ត្រាក់ទ័រ​​អគ្គិសនី​ជំនាន់​ទី​១ ហៅ​ថា​​ Sesam tractor ដែលកាលនោះ​​​​​​​​​​​​​​​​ ​​ថាមព​ល​​ថ្ម​​​​មាន​តែ​​ 130Kwh ​បំពាក់​ជាមួយ​នឹង​ម៉ូទ័រ​​អគ្គិសនី​ ២​ គ្រាប់​ ​ដែល​អាចផលិត​កម្លាំង​បាន​ 300kw ឬ​​ 400hp​ ។​​

JOHN DEERE DA UN SALTO AL FUTURO CON SU NUEVO TRACTOR ROBOT AUTONOMO.

​យ៉ាង​ណាមិញ​ ​ចំពោះ​ការបង្កើត​​​ត្រាក់​ទ័​រ​​អគ្គិសនី​នេះ​ ត្រូវបាន​​​រច​នា​​​ចេញ​ពីផ្នែក​​​​​ គម្រោង​ GridCON 2 របស់​ប្រទេសអាឡឺម៉ង់​  ក្នុងគោល​ដៅ​​​​​​​​​​ធ្វើ​ឲ្យ​​ការបំភាយ​​​​ឧស្ម័ន​​ពុល​ចេញ​ពី​ចំហេះ​ប្រេង​ឥន្ធន:ចំនួន​សូនន្យ​​​ពីគ្រឿង​ចក្រកសិកម្ម​ ។​

​គួ​របញ្ជាក់​ផងដែរ​ថា  សម្រាប់​ត្រាក់​ទ័រ​អគ្គិសនី​នេះ​មិន​ទាន់​បាន​ដាក់​បញ្ចេញ​លក់​នៅឡើយ​ទេ​​​​ ប៉ុន្តែ​​គេ​សង្ឃឹ​មថា​អាចនឹងចេញ​លក់​នៅ​​​​​ឆាប់​ៗនេះ ​​​​​​​​​​​។ តើលោកអ្នក​យល់យ៉ាង​ណាដែរ​​ចំពោះ​​ត្រាក់​ទ័រ​អគ្គិសនី​របស់​​ ចន​ឌារ​ ​​​បើ​​​​​​គេដាក់​លក់​នោះ​​ ​​​​​គិតថា​ចង់​ទិញ​មួយ​គ្រឿង​​ទុក​ធ្វើ​កសិកម្ម​​​​​ដែរ​ឬយ៉ាង​ណា​?​សុំ​បញ្ចេញ​មតិ​បន្តិច​មក៕

​អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia