Kicks Play 2025 នឹងដាក់លក់ដើមឆ្នាំក្រោយ ដោយមានតម្លៃចាប់ផ្តើមពី $22,910 ដែលថោកជាងម៉ូដែលថ្មី $310
Lee Then
DECEMBER 19 2024
យានយន្ត
103 views
2 mins read

Nissan Kicks ត្រូវបានកែសំរួលថ្មីទាំងស្រុងសម្រាប់ជំនាន់ថ្មី។ វាមានទំហំធំជាងមុន ម៉ាស៊ីនមានកម្លាំងខ្លាំងជាងមុន បច្ចេកវិទ្យាប្រសើរជាងមុន និងមានជម្រើសប្រើប្រព័ន្ធ (All-Wheel Drive)។ ប៉ុន្តែប្រសិនបើការរចនា និងទំហំធំនេះមិនសមនឹងចិត្តអ្នកប្រើប្រាស់ Nissan នៅតែបន្តលក់ម៉ូដែល SUV ខ្នាតតូចចាស់គឺម៉ូដែល Kicks Play ។

2024 Nissan Kicks 102 64bad06127d90.jpg

Kicks Play ស៊េរីចាស់នេះនឹងត្រូវបានលក់សម្រាប់ឆ្នាំ 2025 មានតែជម្រើស S Trim តែប៉ុណ្ណោះ។ វាប្រើម៉ាស៊ីន 4 ស៊ីឡាំងមានកម្លាំង 122 សេះ ប្រអប់លេខ (CVT) និងប្រព័ន្ធបង្វិលកង់ខាងមុខ (Front-Wheel Drive)។ សម្រាប់ប៊ែនស៊ីចាប់ផ្តើម ម៉ូដែល S Trim ផ្តល់ជូនអេក្រង់ទំហំ 7.0 អ៊ីញ ប្រព័ន្ធសម្លេងគឺបាស់ 6 គ្រាប់ និងផ្ចាប់មកជាមួយ Apple CarPlay និង Android Auto។

2025 Nissan Kicks 105 66e1a080ad911.jpg

Kicks Play 2025 នឹងដាក់លក់ដើមឆ្នាំក្រោយ ដោយមានតម្លៃចាប់ផ្តើមពី $22,910 ដែលថោកជាងម៉ូដែលថ្មី $310។នេះមិនមែនជាលើកដំបូងដែល Nissan ទុកម៉ូដែលចាស់លក់ជាមួយម៉ូដែលថ្មីទេ Nissan ក៏ធ្លាប់លក់ Rogue ជំនាន់ទីមួយជាមួយម៉ូដែលថ្មី Rogue Select ដែរ។ ក្រុមហ៊ុនផលិតរថយន្តផ្សេងៗក៏ធ្លាប់ប្រើយុទ្ធសាស្រ្តដូចគ្នា ដោយ Ram ក៏ធ្លាប់ដាក់លក់ 1500 Classic រហូតដល់ពេលថ្មីៗនេះ។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia