2025 Lucid Gravity បានត្រៀមខ្លួនសម្រាប់បន្តពី Lucid Air ប្រធានប្រតិបត្តិ Lucid លោក Peter Rawlinson ទើបទទួលបានការវាយតម្លៃអំពីសមត្ថភាពដំណើររបស់ EPA សម្រាប់រថយន្ត SUV អគ្គិសនីថ្មី 2025 Lucid Gravity ដែលបានប្រកាសលើកមុនថាសាកពេញប្រើប្រាស់បាន 708 គីឡូម៉ែត្រតែអីលូវលោកបានបញ្ជាក់ថា "វាបានដល់ 724 គីឡូម៉ែត្រ" ដែលធ្វើឱ្យវាក្លាយជារថយន្ត SUV អគ្គិសនីដែលមានដំណើរការចំងាយបើកបរលើសពីការរំពឹងទុកជាមុខ។ ដោយប្រើតែថ្មមានសមត្ថភាព 120.0-kWh ដែលមានទំហំតូចបំផុត ប៉ុន្តែមានឥទ្ធិពលលើការរចនារូបរាង ដំណើរការ និងសមត្ថភាព ដោយសាកត្រឹមតែ 15 នាទីប្រើប្រាស់បានចំងាយ 322 គីឡូម៉ែត្រ។
Lucid Gravity ម៉ូដែល Grand Touring នឹងចេញមុនគេ ដោយប្រើម៉ាស៊ីនម៉ូទ័រប្រភេទ dual-motor ដែលផលិតថាមពលបាន 828 សេះ និងមានថាមពល 909 lb-ft។ Lucid វាអាចរត់ពី 0 ដល់ 100 គីឡូម៉ែត្រក្នុងមួយម៉ោងចាយរយៈពេលតែ 3.4 វិនាទី ហើយបើសាកមួយពេញអាចបើកបរបានចម្ងាយដល់ទៅ 724 គីឡូម៉ែត្រ។ រថយន្តនេះប្រើប្រព័ន្ធ multilink ជំនួសលក្ខណៈ integral-link ដែលមាននៅ Lucid Air ដោយសារការរួមបញ្ចូលប្រព័ន្ធបត់កង់ក្រោយ។ Lucid Gravity ក៏មានប្រព័ន្ធប៊ូមខ្យល់ដែលអាចកំណត់កម្ពស់បានច្រើនកម្រិត។
Lucid Gravity ផ្តល់ជាអារម្មណ៍ពេលធ្វើដំណើរមានភាពទន់ស្រួលមិនរលាក់ ហើយប្រព័ន្ធបត់កង់ក្រោយអាចកាត់បន្ថយរង្វង់បត់ដល់ 38.4 ផូត។ នៅផ្នែកខាងក្នុងមានអេក្រង់កោងទំហំ 34 អ៊ីញ និងប្រព័ន្ធបញ្ជា touch-sensitive។ ការរចនាផ្នែកកន្លែងអង្គុយអាចផ្គូផ្គងជាមួយការប្រើប្រាស់ប្រកបដោយផាសុខភាពសម្រាប់អ្នកជិះទាំងអស់។
ការផលិត Lucid Gravity Grand Touring បានចាប់ផ្តើមហើយ នឹងចែកចាយនៅដើមឆ្នាំក្រោយ។ តម្លៃចាប់ផ្តើមនៅ $96,500 សម្រាប់ម៉ូដែល Grand Touring