Chevrolet Blazer EV ឆ្នាំ 2025 មានលក្ខណៈពិសេសជាច្រើន ដោយមានរូបរាងទាក់ទាញ ជួរកៅអីទាំងពីរទូលាយ ដំណើរការដោយការជឿជាក់ ។ ម៉ូឌែល RS ដែលប្រើប្រប៉ុងខាងក្រោយ (RWD) សាកមួយពេញអាចធ្វើដំណើរបាន 537 km (334 miles) (EPA-estimated) ដែលជាជំរើសល្អបំផុតក្នុងចំណោម EV បច្ចុប្បន្ន។ ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសប្រព័ន្ធប៉ុង២ (AWD) ការធ្វើដំណើរនឹងធ្លាក់ត្រឹម 455 km (283 miles)។ សមត្ថភាពបើកបរក៏ល្អផងដែរ៖ ម៉ូឌែល RS AWD សន្ទុះពី 0-100 Km/h ចាយពេល 6 វិនាទី។ ប៉ុន្តែប្រសិនបើអ្នកចូលចិត្តល្បឿនខ្លាំង អ្នកគួរជ្រើសរើសម៉ូឌែល SS ដែលមានកម្លាំង 615 សេះ។ សន្ទុះពី 0-100 Km/h ចាយពេល តិចជាង 4 វិនាទី ដូចដែល Chevrolet បានឱ្យដឹង។ វាអាចប្រកួតប្រជែងជាមួយ Ford Mustang Mach-E GT និង Tesla Model Y Performance។
អ្វីដែលថ្មីសម្រាប់ឆ្នាំ 2025 គឺមានការកែប្រែថ្មីច្រើនក្នុងឆ្នាំ 2025 រួមមាន ម៉ូឌែលមូលដ្ឋាន Front-Wheel Drive (FWD) ថ្មី ម៉ូឌែល SS (Super Sport) 615-hp ដែលផ្តោតលើល្បឿន កំណែថ្មីមានកម្លាំងខ្លាំងជាងមុន និងជួរដំណើរច្រើនជាងមុន ម៉ូឌែល LT មានការផ្លាស់ប្តូររួមទាំងកង់ 21-អ៊ីញ និងដំបូលពណ៌ខុសគ្នា (ខ្មៅ/ស) កញ្ចប់ Midnight/Sport Edition ដែលមានកង់អាលុយមីញ៉ូម 19-អ៊ីញ ពណ៌ខ្មៅ ធ្នឹមដំបូលពណ៌ខ្មៅ និងផ្លាកសញ្ញាពណ៌ខ្មៅ Enhanced Automatic Parking Assist សម្រាប់រថយន្តដែលមានប្រព័ន្ធ Super Cruise។
សម្រាប់ម៉ូទ័រ EV, កម្លាំង និងសមត្ថភាពបើកបររបស់ Chevrolet Blazer EV មានមានជម្រើសប្រព័ន្ធបង្វិលកង់ (ប៉ុង) ច្រើនជាង SUV EV ផ្សេងៗ ដែលជម្រើសរបស់វាមានដូចជាម៉ូដែល LT: FWD មានកម្លាំង (220-hp) និងកម្លាំងរមួល 328 Nm ឬ AWD មានកម្លាំងសេះ (300-hp) និងកម្លាំងរមួល 469 Nm
ម៉ូដែល RS: FWD, RWD មានកម្លាំង (365-hp) និងកម្លាំងរមួល 510 Nm ឬ AWD មានកម្លាំង (300-hp) និងកម្លាំងរមួល 469 Nm
ហើយសម្រាប់ម៉ូដែលចុងក្រោយគឺ SS: AWD មានកម្លាំង (615-hp) និងកម្លាំងរមួល 878 Nm។ AWD RS ដែលបានសាកល្បង សន្ទុះពី 0-100 Km/h ចាយពេល 6 វិនាទី។ ម៉ូឌែល RWD RS មានកម្លាំងខ្លាំងជាង និងអាចរត់លឿនជាង។ SS ជាម៉ូឌែលលឿនបំផុតដែល Chevrolet អះអាងថា សន្ទុះពី 0-100 Km/h ចាយពេល តិចជាង 4 វិនាទី។
ហើយនេះក៏ជាការដំណើរថ្មក្នុងម៉ូដែលនិមួយៗ និងអាយុកាលថ្មសម្រាប់ RS RWD:សាកមួយពេញជិះបាន 334 ម៉ាយ → 537 គីឡូម៉ែត្រ (EPA-estimated)
RS AWD / LT AWD សាកមួយពេញជិះបាន 283 ម៉ាយ → 455 គីឡូម៉ែត្រ (EPA-estimated)
RS AWD ក្នុងការសាកល្បងពិតប្រាកដសាកមួយពេញជិះបាន 200 ម៉ាយ → 322 គីឡូម៉ែត្រ (75 mph test)
បច្ចុប្បន្ន EPA មិនទាន់ចេញការវាយតម្លៃលើ FWD និង SS នៅឡើយទេ
សាកដោយ DC Fast Charger: 190 kW សាកតែ10 នាទីទេអាចធ្វើដំណើរបាន 125.5 គីឡូម៉ែត្រ។
ការរចនាខាងក្នុងមានភាពងាយស្រួល និងកន្លែងដាក់ឥវ៉ាន់វាមាន 2 ជួរកៅអី ប៉ុន្តែទូលាយសម្រាប់មនុស្សពេញវ័យមានការរចនាបែប កីឡា (Sporty Interior) និងមានពណ៌ខ្មៅ-ក្រហមសម្រាប់ RS/SS វាមានអេក្រង់កម្សាន្ត 17.7 អ៊ីញ និង 11.0 អ៊ីញ សម្រាប់អេក្រង់បង្ហាញព័ត៌មានអ្នកបើកបរ ហើយវាក៏ប្រើប្រាស់ជាមួយនិង Google Built-In (មាន Spotify, Waze, Google Maps)ដោយគ្មាន Apple CarPlay និង Android Autoទេ។
ចឹងសម្រាប់បងប្អូនតម្លៃ និងម៉ូឌែលណាដែលគួរជ្រើសរើស?
តម្លៃរបស់ 2025 Chevrolet Blazer EV ចាប់ពី $45,995 - $61,995 (អាស្រ័យលើម៉ូឌែល និងជម្រើស) ជម្រើសល្អបំផុត៖ RS Rear-Wheel Drive (RWD) ដោយសារតែ RS សាកមួយពេញអាចធ្វើដំណើរបាន 537.5 គីឡូម៉ែត្រ និងកម្លាំងខ្លាំងជាង AWD RS៖ 365-hp (AWD RS មានតែ 300-hp) ហើយសម្រាប់កង់វិញគឺ 21-អ៊ីញ, តំបូលបើក/បិទដោយស្វ័យប្រវត្តិ, កៅអីមុខមានកម្តៅ/ត្រជាក់, និងមាន Option ផ្សេងៗទៀត។