រាជធានីភ្នំពេញ, ថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុន GAC Motor Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TH Group បានប្រកាសដល់សាធារណអំពីសិទ្ធនាំចូល និងចែកចាយផ្ដាច់មុខលើម៉ាករថយន្ត GAC និងគ្រឿងបន្លាស់រថយន្តតែមួយគត់នៅកម្ពុជា ដោយមានការចុះបញ្ជីត្រឹមត្រូវនៅក្នុងក្រសួងពាណិជ្ជកម្ម។
នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីអំពី “GAC GN8 សិទ្ធនាំចូល និងចែកចាយផ្ដាច់មុខ” ក្រុមហ៊ុនម៉ាកយីហោ GAC នៅកម្ពុជា បានបញ្ជាក់ថា ការនាំចូល និងចែកចាយរថយន្តនីមួយៗរបស់ក្រុមហ៊ុនផ្លូវការត្រូវមានស្តង់ដារគុណភាព និងលក្ខណៈបច្ចេកទេស ស្របតាមស្ថានភាព និងអាកាសធាតុរបស់ប្រទេសនីមួយៗ។ ចំពោះ ម៉ាករថយន្ត GAC គឺមានតែក្រុមហ៊ុន GAC Motor Cambodia តែមួយគត់ដែលបានទទួលសិទ្ធពីក្រុមហ៊ុន GAC Motor ប្រទេសចិន និងបានចុះបញ្ជីនៅក្នុងក្រសួងពាណិជ្ជកម្ម។
ដោយឡែក ក្រុមហ៊ុនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់ដែលបានកើតឡើងក្នុងរយៈពេលកន្លងមកនេះ ដោយអ្នកនាំចូលដែលគ្មានសិទ្ធនាំចូលរថយន្ត GAC GN8 បានបំពានយ៉ាងធ្ងន់ធ្ងរមកលើម៉ាកយីហោមួយនេះ។ ជាក់ស្ដែងក្រុមហ៊ុនផ្លូវការ GAC ទទួលបានព័ត៌មានពីអតិថិជនដែលបានទិញរថយន្ត GAC GN8 ពីអ្នកនាំចូលដែលគ្មានសិទ្ធនាំចូលទាំងនោះ បង្កឲ្យមានផលរំខានអារម្មណ៍ដល់អ្នកប្រើប្រាស់យ៉ាងខ្លាំង ព្រោះ ថាគាត់បានទិញរថយន្ត GAC GN8 ពីអ្នកនាំចូលមិនផ្លូវការ រថយន្តគ្មានស្តង់ដារត្រឹមត្រូវ បន្ទាប់ពីគាត់បានប្រើប្រាស់រថយន្ត បានជួបនូវបញ្ហារអាក់រអួល Error នៅ លើប្រព័ន្ធ Software និងគ្មានការទទួលខុសត្រូវដោយត្រឹមត្រូវ។
ផលអវិជ្ជមាននេះ វាជាផ្នែកមួយដ៏ធ្ងន់ធ្ងរដែលអាចបំផ្លាញលើម៉ាកយីហោមួយនេះ ដែលធ្វើឲ្យក្រុមហ៊ុន GAC ប្រទេសចិន និងក្រុមហ៊ុនផ្លូវការ GAC នៅកម្ពុជា មិនអាចទទួលយកបាននោះឡើយ និងរឹតតែមិនអាចបណ្ដោយក្រុមអ្នកនាំចូលដែលគ្មានសិទ្ធ បំពានលើម៉ាកសញ្ញានៅក្នុងទីផ្សារ និងម៉ាកយីហោក្រុមហ៊ុនបន្ថែមទៀត។
សូមបញ្ចាល់ដែរថានេះគឺជា ៦ចំនុចធំៗរបស់ GAC GN8 ជារថយន្ត Global Spec នាំចូលដោយ GAC Motor Cambodia ហើយក៏មានការធនាត្រឹមត្រូវពីរោងចក្រដូចជា៖ មានការធានា 5 ឆ្នាំ ឬ15ម៉ឺនគីឡូ -Free សេវាថែទាំ 2ឆ្នាំ ឬ2ម៉ឺនគីឡូម៉ែត្រ។
ក្រុមហ៊ុន GAC កម្ពុជា លើកទឹកចិត្តអតិថិជនដែលមានបំណងចង់ប្រើប្រាស់រថយន្ត GAC GN8 សេរីថ្មី សូមងាកមកជ្រើសរើសរថយន្តដែលនាំចូល-ចែកចាយដោយក្រុមហ៊ុនផ្លូវការ ដែលមានការធានាត្រឹមត្រូវពីរោងចក្រ និងមានតម្លៃសមរម្យ។ សូមជម្រាបជូនថា រថយន្ត GAC GN8 កម្រិត Master (ប្រភេទ Full Options) ដែលនាំចូល-ចែកចាយដោយក្រុមហ៊ុនផ្លូវការ មានតម្លៃពិសេសត្រឹមតែ $65,000 តែប៉ុណ្ណោះ។ ទន្ទឹមគ្នានេះ ចំពោះអាជីវករលក់រថយន្តដែលមានបំណងចង់ទិញលក់បន្ត អាចធ្វើការទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុនដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម។
ជាចុងក្រោយ ក្រុមហ៊ុនសូមផ្ដល់នូវការព្រមានជាថ្មី តាមរយៈបណ្ដាញសារពត៌មាន ដើម្បីជូនដំណឹងអ្នកនាំចូលដែលគ្មានសិទ្ធទាំងអស់ឲ្យឈប់ជាបន្ទាន់រាល់ការនាំចូលរថយន្តម៉ាក GAC គ្រប់ម៉ូឌែលទាំងអស់ ជាពិសេសម៉ូឌែល GAC GN8 ហើយប្រសិនបើបន្តបំពានលើសិទ្ធស្របច្បាប់នេះ ក្រុមហ៊ុននឹងអនុវត្តទៅតាមនីតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕
អំពីក្រុមហ៊ុន
THH IMPORT EXPORT Co., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ TH Group បានទទួលសិទ្ធនាំចូល និងចែកចាយលក់រថយន្ត GAC និងគ្រឿងបន្លាស់រថយន្តផ្តាច់មុខតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ ២០២០ ពីក្រុមហ៊ុន GAC Motor ដែលជាក្រុមហ៊ុនផលិតរថយន្តគុណភាពខ្ពស់របស់ប្រទេសចិន។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន សូមចូលទៅកាន់គេហទំព័រហ្វេសបុកផេកផ្លូវការ GAC Motor Cambodia ឬលេខទំនាក់ទំនងផ្នែកលក់ 095 999 029 (KH/ Eng) 095 999 026 (中文)