ប្រសិនបើអ្នកកំពុងស្វែងរករថយន្ត SUV តូចដែលមានសមត្ថភាពបើកបរ លើផ្លូវមិនល្អ ឬក៏ស្ថានភាពផ្លូវ Off-road ការជ្រើសរើសល្អបំផុតគឺ 2025 Ford Bronco Sport។ រថយន្តនេះចូលរួមយកឈ្មោះ និងស្មារតីស្វែងរកការផ្សងព្រេងពី Bronco ខ្នាតធំប៉ុន្តែមិនមែនគ្រាន់តែជារចនាបទទេ។ ម៉ូឌែលមូលដ្ឋានរបស់ Bronco Sport មានម៉ាស៊ីន turbocharged បីស៊ីឡាំងដែលបង្កើតកម្លាំង 181-hp ដែលផ្តល់ចេញពី Ford Escape។ ប៉ុន្តែផ្ទុយពីរថយន្តនោះ Bronco Sport មានប្រព័ន្ធបង្វិលកង់ all-wheel drive ជាមូលដ្ឋាន និងសមត្ថភាពបើកបរ លើផ្លូវគ្រួសជាច្រើន។
ទោះបីជាគ្រប់ម៉ូឌែលអាចបើកបរ លើផ្លូវមិនល្អ ឬក៏ស្ថានភាពផ្លូវ Off-road ក៏ដោយ ក៏មានម៉ូឌែលមួយចំនួនដែលមានសមត្ថភាពខ្លាំងជាង ដោយសារកញ្ចប់ Sasquatch ដែលអាចរកបាននៅលើ Outer Banks និង Badlands trims។ នៅពេលដែលមិនប្រើសម្រាប់ការផ្សងព្រេង Bronco Sport គឺជារថយន្ត SUV ដែលងាយស្រួលប្រើប្រាស់ប្រចាំថ្ងៃ។ ទោះបីមានបរិមាណអង្គុយខាងក្នុងធម្មតា ប៉ុន្តែសម្រួលការប្រើប្រាស់បានល្អ។ Honda CR-V និង Volkswagen Tiguan មានកន្លែងអង្គុយខាងក្រោយធំជាងប៉ុន្តែ Bronco Sport មានអត្ថប្រយោជន៍លើផ្លូវគ្រួស និងផ្លូវ Off-road។ ដោយសារតែសមត្ថភាពដ៏ល្អ រថយន្តនេះត្រូវបានជ្រើសរើស Editors' Choice សម្រាប់ឆ្នាំ 2025។
នេះជាអ្វីដែលថ្មីសម្រាប់ឆ្នាំ 2025គឺ Ford បានបន្ថែមកញ្ចប់ Sasquatch ដល់ Bronco Sport ដែលអាចរកបាននៅលើម៉ូឌែល Outer Banks និង Badlands ម៉ូឌែល Outer Banks ឥឡូវមាន twin-clutch rear differential Sasquatch package រួមបញ្ចូល bumper ដែកថ្មី ដែលមាន bull bar ខាងមុខ និង hook ទាញពង្រីក ខាងក្រោយវាមាន steel skid plates និងកង់ all-terrain 29-inch ម៉ូឌែល Badlands មាន Bilstein rear dampers ដែលមាន remote reservoirs។
ផ្ទាំងអេក្រង់ infotainment 8.0-inch ត្រូវបានធ្វើអាប់ដេតទៅ 13.2-inch និងប្រើ Ford Sync 4 និងDigital gauge cluster 12.3-inch ក៏បានបន្ថែមជាមូលដ្ឋាន វាមានផ្ចាបើមកជាមួយនិង wireless Apple CarPlay និង Android Auto ម៉ូឌែលស្តង់ដារមាន six-speaker audio system និងអាចជ្រើសរើស 10-speaker B&O sound system នៅលើ Outer Banks និង Badlands ហើយក៏មានការកែលម្អបម្រុងសុវត្ថិភាពបន្ថែម adaptive cruise control ជាមូលដ្ឋាន។
Bronco Sport ប្រើ platform ដូចទៅនឹង Ford Escape ដែលមានម៉ាស៊ីន 1.5-liter turbocharged three-cylinder ផ្តល់កម្លាំង 180 hp ហើយក៏មានជម្រើសម៉ាស៊ីន 2.0-liter turbocharged four-cylinder ដែលផ្តល់កម្លាំង 238 hp ទាំងពីរម៉ាស៊ីនភ្ជាប់នឹង eight-speed automatic transmission ម៉ូឌែល Badlands និង Sasquatch មាន all-terrain tires 17-inch និង suspension lift 1.0-inch។ ម៉ូឌែល Outer Banks (ម៉ាស៊ីនបីស៊ីឡាំង) មានល្បឿនសន្ទុះពី 0-100Km/h ត្រូវការពេល 8.2 វិនាទី។ហើយសម្រាប់ម៉ូឌែល Badlands (ម៉ាស៊ីនបួនស៊ីឡាំង) មានល្បឿនសន្ទុះពី 0-100Km/h ត្រូវការពេល 5.9 វិនាទី។ សម្រាប់កម្លាំងអូស ម៉ាស៊ីនបួនស៊ីឡាំង អាចអូសបានប្រមាណ 1225 គីឡូក្រាម និងម៉ាស៊ីនបីស៊ីឡាំង អាចអូសបានប្រមាណ 998 គីឡូក្រាម។
ហើយនេះជាលិទ្ធផលនៃការស៊ីប្រេងរបស់វា សម្រាប់ម៉ាស៊ីនបីស៊ីឡាំង (1.5L Turbo): ក្នុងទីក្រុង 25 mpg → 9.41 L/100km
លើផ្លូវល្បឿនលឿន 29 mpg → 8.11 L/100km លទ្ធផលធ្វើតេស្ត 33 mpg → 7.13 L/100km (លើផ្លូវល្បឿនលឿន)
សម្រាប់ម៉ាស៊ីនបួនស៊ីឡាំង (2.0L Turbo):ក្នុងទីក្រុង 21 mpg → 11.20 L/100km លើផ្លូវល្បឿនលឿន 26 mpg → 9.05 L/100km។
សរុប: ម៉ាស៊ីន 1.5L Turbo ប្រើប្រេងប្រមាណ 7.1 - 9.4 L/100km ម៉ាស៊ីន 2.0L Turbo ប្រើប្រេងប្រមាណ 9.1 - 11.2 L/100km។
ចូលមកដល់ការរចនាផ្នែកខាងក្នុង Bronco Sport មានការរចនាដ៏ទាក់ទាញ និងកន្លែងអង្គុយមានទំហំល្អ។ តំបន់ផ្ទុក អាចផ្ទុក កង់mountain bike 2 គ្រឿង អាចបន្ថែម តុslide-out, power inverter 400-watt, និង LED light នៅទ្វារខាងក្រោយ។កញ្ចប់ Badlands មាន floor rubberized washable ងាយស្រួលលាងសម្អាត មាន storage bin នៅក្រោមកៅអីក្រោយ។
តម្លៃ 2025 Ford Bronco Sport ចាប់ផ្តើមពី $31,590 រហូតដល់ $41,590 អាស្រ័យលើជម្រើស។ ម៉ូឌែល Badlands គឺមានតម្លៃខ្ពស់ តម្លៃគឺ $40,670 រហូតដល់ $43,480 បន្ទាប់ពីបញ្ចុះតម្លៃ ប៉ុន្តែជាផ្លូវការ មានសមត្ថភាពបើកបរ លើផ្លូវគ្រួសខ្លាំងនិងផ្លូវ Off-road Badlands មានម៉ាស៊ីនកម្លាំង 245-hp turbocharged four-cylinder និង all-wheel drive system ដែលល្អក្នុងការប្រើប្រាស់។
2025 Ford Bronco Sport ជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចូលចិត្តបើកបរ SUV លើផ្លូវអាក្រក់ ដោយសមត្ថភាពខ្ពស់ និង all-wheel drive ជាមូលដ្ឋាន។ ប្រសិនបើអ្នកកំពុងស្វែងរក SUV ដែលអាចប្រើបាន ប្រចាំថ្ងៃ ហើយក៏អាចបើកបរ សម្រាប់ការផ្សងព្រេង បានផងដែរ Bronco Sport 2025 គឺជាជម្រើសល្អ។