តស់អ្នកចង់ប្រឡងគ្រូ! ក្រសួងអប់រំបង្ហាញលីងតំណចុះឈ្មោះប្រឡង “គ្រូបង្រៀនអនុវិទ្យាល័យ” ក្របខណ្ឌក្រសួង
Sakada Techie
FEBRUARY 15 2024
ស្ទីម - STEAM
1.5 K views
1 min read

យោងតាមការបង្ហោះជាផ្លូវការនៅល្ងាចថ្ងៃទី ១៥ ខែ កុម្ភៈឆ្នាំ ២០២៤ នេះក្រសួងអប់រំ យុវជន និង កីឡា បានធ្វើការបង្ហោះសារមួយទាក់ទងទៅនឹងការចុះឈ្មោះប្រឡងប្រជែងជ្រើសរើស “គ្រូបង្រៀនអនុវិទ្យាល័យ” ក្របខណ្ឌក្រសួងអប់រំយុវជន និង កីឡា។

នៅក្នុងផុសដដែលក៏បានផ្ដល់តំណរភ្ជាប់សម្រាប់ចុះឈ្មោះប្រឡងផងដែរ៖
https://lms.era.gov.kh/qrlink/3c

គូសបញ្ជាក់ផងដែរថា កន្លងទៅយោងតាមសេចក្តីប្រកាសរបស់ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា ក្នុងក្របខណ្ឌជ្រើសរើសឆ្នាំ២០២៣ គណៈកម្មការនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យចំនួន ៤៤៦នាក់ ក្នុងនោះ៖

១/. តាមប្រព័ន្ធបណ្តុះបណ្តាល បរិញ្ញាបត្រ+១ ជំនាន់ទី១ ចំនួន ១០៩នាក់

២/. តាមប្រព័ន្ធបណ្តុះបណ្តាល ១២+៤ ជំនាន់ទី៤ ចំនួន ៨៩នាក់

៣ /. តាមប្រព័ន្ធបណ្តុះបណ្តាល ១២+៤ ជំនាន់ទី៣២ ចំនួន ២៤៣នាក់

ការបណ្តុះបណ្តាលមានរយៈពេល១ឆ្នាំ ៤ឆ្នាំ និង២ឆ្នាំ ដោយចាប់ផ្តើមនៅដើមឆ្នាំ២០២៤ នៅតាមវិទ្យាស្ថានគរុកោសល្យ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ៕

គួរជម្រាបផងដែរថា ចំពោះព័ត៌មានផ្សេងទៀតបេក្ខជនអាចទាក់ទងតាមរយៈលេខទូរស័ព្ទ និងប្រព័ន្ធ Telegram ០១០ ៤១៦ ៥៧៣, ០១០ ៤៣៧ ៩២២, ០៦១ ២៦៨ ៩៩៩, ០៩៨ ៥៥២ ៥៧៧ រៀងរាល់ម៉ោងធ្វើការ៕

១

២

៣

៤

៥

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia