សរសើរ! CEO វ័យក្មេង Master Car Wash ពង្រីកលឿនអស់ស្ទះ ស្ងាត់ៗមួយសាខាទៀតហើយ ប្រូម៉ូសិនញាក់
Sakada Techie
MAY 1 2024
PR
320 views
2 mins read

Master Car Wash ជាយីហោមជ្ឈមណ្ឌលសម្អាតរថយន្តឈានមុខគេមួយនៅកម្ពុជា បង្កើតដោយនាយកប្រតិបត្តិនិងស្ថាបនិកវ័យក្មេងលោក លី វណ្ណៈ មានការរីកចម្រើនលឿនមែនទែន មិនដល់ ៦ ឆ្នាំស្រួលបួលផង មាន រហូតដល់ទៅ ៦ សាខានៅទីក្រុងភ្នំពេញបាត់ទៅហើយ ដែលសាខាទី៦ នេះមានទីតាំងស្ថិតនៅ បុរីអង្គរភ្នំពេញជិតអ៊ីអន២តាមបណ្ដោយផ្លូវឈ្ពោះទៅក្រសួងដែនដី លើផ្លូវមហាវិថី អង្គរ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណឬស្សីកែវ រាជធានីភ្នំពេញ។

ក្នុងឱកាសនៃការបើកសម្ពោធសាខាថ្មីនៅ ឯតំបន់ លោកវណ្ណៈបានថ្លែប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យបានដឹងថា សាខាថ្មីនេះនៅតែបន្តបម្រើជូននូវគុណភាព សេវាកម្ម តម្លៃសមរម្យ និង យកចិត្តទុកដាក់បំផុតចំពោះអតិថិជន ដូចសាខាផ្សេងៗកន្លងទៅដូច្នោះដែរ ហើយការពង្រីកសាខាមកកាន់ទីតាំងថ្មីនេះ ក៏នឹងជួយសម្រួលអតិថិជនមួយកម្រិតទៀតក្នុងការមកកាន់ Master Car Wash ងាយស្រួលជាងមុន។

E1ab1d77 23c1 4f7d Aa91 D27e09cc6593

ជាមួយគ្នានេះផងដែរ ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនតែងតែគាំទ្រ Master Car Wash រហូតមក ក្នុងឱកាសនៃការសម្ពោធសាខាថ្មីនេះ លោក លី វណ្ណៈបានប្រកាសអំពីប្រូម៉ូសិនយ៉ាងពិសេស ដោយមានការបញ្ចុះតម្លៃរហូតដល់ទៅ ៥០% ទៅលើការលាងសម្អាតរថយន្ត ចំណែកសេវាកម្មបោកពូក ប៉ូលាលាងម៉ាស៊ីន លាងបាត គឺមានការបញ្ចុះតម្លៃរហូតដល់ទៅ ៣០% ឯណោះ ហើយក៏មានការបញ្ចុះតម្លៃដល់ទៅ ២០% បន្ថែមទៀតទៅលើមុខទំនិញទាំងអស់ដែលមានលក់នៅក្នុងហាងផងដែរ។

C4a6e0cd 5876 4faa 8039 511e268ba17e

នៅមជ្ឈមណ្ឌលសម្អាតរថយន្ត Master Car Wash បច្ចុប្បន្ននេះមានសេវាកម្មជាច្រើនសម្រាប់សម្អាតនិងថែរទាំរថយន្ត ប្រកបទៅដោយគុណភាព ស្តង់ដារខ្ពស់ដូចជា៖ សេវាកម្មលាងសម្អាតរថយន្ត សេវាកម្មបោកពូក ប៉ូលាលាងម៉ាស៊ីន លាងបាតរថយន្ត ប្តូរប្រេងម៉ាស៊ីន ប្តូរប្រេងហ្រ្វាំង ទឹក Coolant និងមានសេវាកម្មជួសជុលរថយន្ត សេវាកម្មបិទហ្វីមនឹង UV ការពាររថយន្ត។

D8458bf1 64a3 404c A7e5 Ef5e55efbd56

បន្ថែមពីនេះទៅទៀត អតិថិជនក៏អាចជាវប្រេងម៉ាស៊ីនដែលមានតម្លៃសមរម្យ តែមានគុណភាពខ្ពស់ពីមជ្ឈមណ្ឌលសម្អាតរថយន្ត Master Car Wash បានផងដែរ ហើយចំពោះអតិថិជនដែលបានយករថយន្តមកលាងសម្អាតនៅមជ្ឈមណ្ឌលលាងសម្អាតរថយន្ត Master Car Wash ក៏មានហ្រ្វីសេវាកម្មជូនអតិថិជនដូចជា៖

  1. ស្ទីមសម្លាប់មេរោគ
  2. ស្ប៉ាស្ទីមទឹកក្តៅ
  3. សម្អាតម៉ាស៊ីនការពារជ្រេះស្នឹម
  4. ការបាញ់ថ្នាំការពាររថយន្ត

ក្រៅតពី មជ្ឈមណ្ឌលលាងសម្អាតរថយន្ត Master Car Wash លោក លី វណ្ណៈ ក៏ក៏មាន Master Center ដែលជាសេវាកម្មទទួលកម្មង់រថយន្តពីបរទេស ពីសហរដ្ឋអាមេរិក ឌូបៃ ជប៉ុន គ្រប់ស៊េរីរថយន្តទាំងអស់ហើយក៏មានសេវាកម្មទិញលក់រថយន្តនឹងជួលរថយន្តគ្រប់ប្រភេទផងដែរ ។

E0293a51 7d06 48e2 9c8e 02f990103b99

សម្រាប់អតិថិជនដែលចង់ដឹងព័ត៌មានលំអិតពីសេវាកម្មនៅមជ្ឈមណ្ឌលលាងសម្អាតរថយន្ត Master Car Wash អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៧៦ ៧៧៧ ៧០ ៩៤/ ០៦៩ ២២ ៣២ ៧២ ឬអាចអញ្ជើញមកទីតាំងរបស់យើងទាំង៦ សាខាបាន។

សាខាទី១៖ ស្ថិតនៅផ្លូវ ៤៥៦ កែងផ្លូវ១០៥  នៅជិតផ្សាររតណាផ្លាស្សាបឹងត្របែក ។

7f76b9bb 6bb4 49b6 9ba2 43c0e4f844bb

សាខាទី២៖ ស្ថិតនៅផ្លូវ ៤៣០ នៅជាប់នឹងការ៉ាស់សាំង PTT ក្រោមផ្លូវ ២៧១ ។

4e031f16 Cf64 44b1 A74e 1f3a8b5d4d71

សាខាទី៣៖ ស្ថិតនៅលើផ្លូវ ៣៦០ ចម្ងាយ៥០ ម៉ែត្រពីតុលាការ យោធាចាស់។

7cb53c45 A74b 45dc Bc44 E1a6e6604dee

សាខាទី៤៖  ស្ថិតនៅលើផ្លូវ ៣៦០ កែងផ្លូវ៩៥ ជិតស្ដុបមេភ្លើង។

376a5247 2ce6 4013 B5a6 57cb60c64035

សាខាទី៥៖ ដែលជាសាខាថ្មីស្ថិតនៅខណ្ឌទួលគោក

7a7872be 6d01 40d1 B808 30f6e8619374

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia