យោងតាមសេចក្ដីប្រកាសផ្លូវការពីសេតវិមាន សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារទី ១៤ ខែឧសភាឆ្នាំ ២០២៤ នេះ រដ្ឋាភិបាលអាមេរិកនឹងតម្លើងពន្ធទៅលើទំនិញចិន គិតជាទឹកប្រាក់ប្រមាណ ១៨ពាន់លានដុល្លារ ដែលមានប្រភេទទំនិញដូចជា ស៊ីមីកុងឌុចទ័រ ថ្មបាក់តេរី ឡានអគ្គិសនី និង រ៉ែមួយចំនួនទៀត។
ការតម្លើងគួរឱ្យកត់សម្គាល់នោះទៅលើឡានអគ្គិសនីដោយតម្លើងពី ២៥% ទៅ ១០០% ដោយកំណត់សម្រាប់គ្រប់ឡានអគ្គិសនីផលិតនៅចិន ដោយយោងហេតុផលពាក់ព័ន្ធនឹងភាពមិនស្មើរភាពគ្នាក្នុងការធ្វើពាណិជ្ជកម្ម នេះបើតាមការចុះផ្សាយពីសារព័ត៌មាន DW។
រដ្ឋាភិបាលទីក្រុងប៉េកាំង បានធ្វើការឆ្លើយតបវិញថា នឹងប្រើប្រាស់គ្រប់វិធីសាស្ត្រចាំបាច់ក្នុងការការពារសិទ្ធ និង ប្រយោជន៍ស្របច្បាប់របស់ខ្លួននេះបើតាមការចុះផ្សាយពីសារព័ត៌មាន DW Business។