ចង់ឃើញអ្វីពី Samsung? តោះមកដឹងផលិតផលធំៗ2 ដែលគេរំពឹងថានឹងចេញក្នុងព្រឹត្តិការ Galaxy Unpacked
Makara Rin
JANUARY 30 2023
អេឡិចត្រូនិក
266 views
3 mins read

សល់តែ3ថ្ងៃទៀតទេ Samsung នឹងមានព្រឹត្តិការណ៍ធំមួយគឺ Galaxy Unpacked ដែលនៅក្នុងព្រឹត្តិការណ៍មួយនេះ Samsung នឹងធ្វើការបញ្ចេញនូវផលិតផលពិសេសៗរបស់ខ្លួនប្រចាំឆ្នាំប៉ុន្តែយើងមិនទាន់ដឹងច្បាស់ថា Samsung នឹងមានផលិតផលអ្វីដើម្បីមកពញ្ញាក់អារម្មណ៍យើងទេ។ ដោយឡែកបើយោងតាម GSMARENA បានធ្វើការបង្ហាញនូវផលិតផលមួយចំនួនដែលគេរំពឹងថានឹងមាននៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked ។

Galaxy S23 Series

សម្រាប់ផលិតផលធំដែលគេចង់ឃើញជាងគេនោះគឺកំពូលស្មាតហ្វូន Galaxy S23 Series ដោយក្នុងនោះមាន Galaxy S23 Ultra, S23+, និង S23។ លើសពីនេះទៅទៀតសម្រាប់មូដែល S23 Ultra នៅក្នុងឆ្នាំគឺគេរំពឹងថាវានឹងមានការអាប់ឌែតច្រើនទៅលើ​កម្លាំងម៉ាស៊ីន មុខងារពិសេសៗជាជាង ការអាប់ឌែតទៅលើរូបរាងរបស់វា។

ប្រភពដដែលក៏៏បានធ្វើការបង្ហើបពី Spec និងមុខងារផ្សេងរបស់ Galaxy S23 Ultra មួយចំនួនដែរដោយវានឹងរក្សារូបរាងជាខ្សែស្រឡាយត្រកូល Galaxy Note មកដដែលដោយបំពាក់មកជាមួយនឹង S Pen ភ្ជាប់មកជាមួយតួខ្លួនតែម្តង។ ហើយចំពោះទំហំអេក្រង់គឺ 6.8អិញដដែល មានទំហំថ្ម 5,000mAh ជាមួយនឹងល្បឿនសាក 45W។

បើទោះបីជារូបរាងមិនសូវមានការផ្លាស់ប្តូរពិតមែន ប៉ុន្តែសម្រាប់ S23 Ultra នេះគេរំពឹងថា​នឹងបំពាក់មកជាមួយឈីបកំពុលរបស់ Qualcomm គឺ Snapdragon 8 Gen 2 ជាមួយនឹងប្រព័ន្ធដំណើរការ 4nm ដែលវាអាចឱ្យកម្លាំងនៃកំពូលស្មាតហ្វូនមួយនេះកាន់តែខ្លាំងជាងមុន។ ក្រៅពីនេះ Samsung នឹងធ្វើការអាប់ឌែតទៅលើកាមេរ៉ា និងកម្រិតភាពច្បាស់នៃការថតរូបនិងវីដេអូជាដើម។

1

ចំពោះ S23 Ultra ម្តងនេះនឹងបំពាក់មកជាមួយកាមេរ៉ាទំហំ​ 200MP ប្រភេទសេនស័រ ISOCELL HP2 ហើយប្រភេទសេនស័រថ្មីនេះនឹងពង្រឹងលើការថតពេលយប់​ Night mode image និងពង្រឹងលើការថត Portrait Video ជាពិសេសវាអាចថតវីដេអូបានដល់កម្រិត 8K 30fps ឯណោះ។ មិនតែប៉ុណ្ណោះសម្រាប់ Galaxy S23 Ultra នេះ Samsung នឹងធ្វើការពង្រឹងគុណភាពឱ្យកាន់តែខ្លាំងចំពោះកម្រិត Zoom 100X ដែលថតពង្រីកមើលដល់ភពព្រះច័ន្ទកាន់តែច្បាស់។

សម្រាប់ម៉ូដែល2ផ្សេងទៀតក៏ Samsung បានបំពាកឈីបជំនាន់ចុងក្រោយឱ្យវាផងដែរគឺ Snapdragon 8 Gen 2 ។ រីឯតម្លៃវិញក៏គេបានធ្វើការព្យាករណ៍ទុកដែរ ដោយ S23 Ultra នឹងចាប់ផ្តើមពីតម្លៃ 1,200ដុល្លារ, S23+ តម្លៃ 1,000ដុល្លារ, និង S23 តម្លៃ 800ដុល្លារ ហើយនេះគឺតម្លៃដែលព្យាករណ៍ថាអាចនឹងមាននៅ សហហរដ្ឋអាមេរិច។

Galaxy Book3 Series

ក្រៅតែពីការផ្តោតទៅលើ ស្មាតហ្វូន Samsung ក៏នឹងធ្វើការបញ្ចេញជាមួយនឹងប្រភេទកុំព្យូទ័រធ្វើការថ្មីផងដែរគឺត្រកូល Galaxy Book3 Series ដោយក្នុងនោះរួមមាន Galaxy Book 360, Galaxy Book3 Pro, Galaxy Book3 Pro 360 និងមួយទៀតគឺ Book3 Ultra។

យ៉ាណាមិញសម្រាប់កុំព្យូទ័រទាំង3ម៉ូដែលនេះគឺមានទំហំ 2880x1800px និបំពាក់មកជាមួយអេក្រង់ប្រភេទ AMOLED ដែលអាច Touch Screen បាន ជាពិសេសគឺបំពាក់មកប្រព័ន្ធប្រតិបត្តិការរបស់ Intel ជំនាន់ទី13ទាំងអស់។

ប៉ុន្តែសម្រាប់ម៉ូដែលខ្ពស់ជាងគេ​ Book3 Ultra គេរំពឹងថានឹងមាន Spec កប់ សមត្ថភាពខ្លាំង ដោយវានឹងមាន ប្រព័ន្ធបតិបត្តិការ Core i9-13900H, Nvidia RTX 4070 CPU, មាន RAM ឡើងដល់ 32GB រួមជាមួយនឹងទំហំ Storage ប្រភេទ SSD PCIe 4.0 រហូតដល់មួយ 1TB ផងដែរ​។

2

គូសបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានខាងលើនេះគឺគ្រាន់តែជាការព្យាករណ៍ទុកតែប៉ុណ្ណោះដោយគេមិនទាន់ដឹងថា​ វានឹងច្បាស់ដូចការរំពឹងទុកនេះប៉ុន្មានភាគរយនោះទេ ដូច្នេះអ្នកទាំងអស់គ្នាអាចរង់ចាំតាមដានមើលការផ្សាយបន្តផ្ទាល់ពី Samsung ក្នុងព្រឹត្តិការ Galaxy Unpacked តាមរយៈលីងខាងក្រោមនេះបាន។

មើលព្រឹត្តិការណ៍ Galax Unpacked

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team