កំពូលឈីបរបស់ Qualcomm លេចមុខហើយ ទាំងនេះជាម៉ាកទូរស័ព្ទត្រៀមបំពាក់ឈីប SD 8 Gen 2
Makara Rin
NOVEMBER 18 2022
អេឡិចត្រូនិក
200 views
2 mins read

ថ្មីៗនេះក្រុមហ៊ុន​ Qualcomm បានធ្វើការប្រកាសបញ្ចេញឈីបកំពូលឈីប​កម្លាំងខ្លាំងរបស់ខ្លួនគឺ Snapdragon 8​ Gen 2 ដោយឈីបជំនាន់ចុងក្រោយនេះគឺគេផ្តោតខ្លាំងទៅលើ​ AI Performance ដែលអាចនិយាយបានថា វាដំណើរការខ្លាំងជាងឈីបជំនាន់មុនទៀត។

សម្រាប់ឈីប SD Gen 2 ជំនាន់ចុងក្រោយរបស់​ Qualcomm នេះគឺគេរចនាមកដើម្បីបំពាក់នៅស្មាតហ្វូនប្រភេទ Flagship ហើយវាដំណើរការជាមួយនឹងប្រព័ន្ធធ្វើការរប់ស​ឈីបដែលមានទំហំ 4nm។ លើសពីនេះទៅទៀតកម្លាំងរបស់ឈីបនេះអាចគាំទ្រជាមួយនឹងដំណើរការ 64bits និង 32bits ដូច្នេះមិនថាកម្មវិធីចាស់ៗមួយចំនួនក៏អាចដំណើរការបានល្អដែរ នេះបើតាមការចុះផ្សាយរបស់ 9 to 5 google

Snapdragon 8 Gen 2 Chip 2

បន្ថែមពីលើនេះទៅទៀតឈីបជំនាន់ចុងក្រោយ SD 8 Gen 2 នេះគឺអាចដំណើរការជាមួយនឹងប្រភេទ RAM 16GB LP-DDR5x 4200MHz មិនតែប៉ុណ្ណោះ​ CPU របស់វាអាចធ្វើការខ្លាំងជាងឈីប Snapdragon 8 Gen 1 ជំនាន់មុនរហូតដល់ 35% ឯណោះ។ ហើយខាងក្រោមនេះគឺជាម៉ាកទូរស័ព្ទដែលនឹងត្រូវបំពាក់ឈីបជំនាន់ចុងក្រោយរបស់​ Qualcomm ។

OnePlus 11 Series

Oppo Find X Series

Motorola X40 Series

iQOO 11 Series

RedMagic 8 Pro

Samsung Galaxy S23 series

សម្រាប់ Samsung វិញជារឿងធម្មតាទៅហើយដែលប្រើឈីប Snapdragon របស់ក្រុមហ៊ុន​ Qualcomm ប៉ុន្តែសម្រាប់ប៉ូឌែល​ Galaxy S23 Series វិញគេមិនទាន់ច្បាស់ថានឹងអាចបំពាក់ជាមួយឈីប Snapdragon 8 Gen 2 ទេ តែគេរំពឹងថា Galaxy S23, S23 Ultra អាចនឹងបំពាក់ជាមួយនឹងឈីបនេះ។

Galaxy S23 Ultra 5 K2 Scaled 1

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team