ទិញទូរស័ព្ទស្របច្បាប់ដែលបង់ពន្ធត្រឹមត្រូវជាជម្រើសដ៏ល្អបំផុត ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់
Makara Rin
DECEMBER 9 2024
PR
2 mins read

(ភ្នំពេញ) ថ្ងៃទី9​ ខែធ្នូ ឆ្នាំ២០២៤៖ យោងតាមមាត្រា 13 នៃអនុក្រឹត្យលេខ 41 អនក្រ.បក ចុះថ្ងៃទី 3 ខែ កុម្ភៈ ឆ្នាំ 2023 ស្ដីពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម រួមទាំងទូរស័ព្ទផង គឺមានតែផលិតផលបង់ពន្ធត្រឹមត្រូវប៉ុណ្ណោះទើបអាចចុះបញ្ជីក្នុងប្រព័ន្ធ អ៊ី.អាយ.អ (EIR) របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បាន ហើយទូរស័ព្ទគេចពន្ធដែលមិនបានចុះបញ្ជីត្រឹមត្រូវ អាចប្រឈមនឹងហានិភ័យប្រើប្រាស់ ឬ បញ្ហាប្រឈមផ្សេងៗទៀត នៅពេលរដ្ឋាភិបាលរឹតបន្តឹងការអនុវត្តច្បាប់ដែលចូលជាធរមាននេះ ។

ជាការពិតណាស់ ទូរស័ព្ទស្របច្បាប់ដែលមានការបង់ពន្ធជូនរដ្ឋត្រឹមត្រូវតែងតែមានតម្លៃខ្ពស់ជាងទូរស័ព្ទដែលគេចវេសការបង់ពន្ធចន្លោះពី 15% ទៅ 25% អាស្រ័យទៅតាមប្រភេទ និងកត្តាផ្សេងៗ ។ ការបង់ពន្ធរាប់បញ្ចូលទាំងពន្ធគយ និងរដ្ឋាករ អាករពិសេស និងពន្ធតម្លៃបន្ថែម (VAT) ។ល។ ក៏ដូចជាពន្ធលើប្រតិបត្តិការអាជីវកម្មផ្សេងៗដែលពាក់ព័ន្ធ។ ប៉ុន្តែការលក់ និងទិញទូរស័ព្ទគេចពន្ធអាចប្រឈមនឹងហានិភ័យប្រើប្រាស់ ឬ បញ្ហាប្រឈមផ្សេងៗទៀតដែលធ្វើឱ្យអ្នកឈឺក្បាលនៅថ្ងៃមុខ ។ នេះមិនទាន់រាប់បញ្ចូលទាំងការរឹបអូស ឬ ផាកពិន័យផ្សេងៗផងដែរ។  

 Image

កាលពីថ្ងៃ 14 ខែសីហា 2024 ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានធ្វើការប្រជុំតាម Zoom ជាមួយអាជីវករទូទាំងប្រទេសដើម្បីធ្វើការពន្យល់អំពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម និងប្រព័ន្ធ អ៊ី.អាយ.អ (EIR) នេះផងដែរ ។ ក្នុងនោះផងដែរ និយ័តករទូរគមនាគមន៍កម្ពុជា ដែលជាសេនាធិការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ក៏បានធ្វើការប្រជុំជាមួយដៃគូអាជីវកម្ម អ្នកនាំចូលចែកចាយផលិតផលទូរគមនាគមន៍ អ្នកចែកចាយបណ្តាញទូរគមនាគមន៍ជាច្រើនដងផងដែរ ។ កិច្ចខិតខំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា នេះទទួលបាននូវការសាទរពីសំណាក់តំណាងស្ថានទូតកូរ៉េ និងតំណាងក្រុមហ៊ុនទូរស័ព្ទដៃសាមសុង ផងដែរក្នុងការជួយសំណេះសំណាលនាថ្ងៃ 22 តុលា 2024 កន្លងមកនេះ ។

  6107379135283315054 121

ដើម្បីសុវត្ថិភាព ចៀសផុតរឿងឈឺក្បាល និងខាតបង់លុយកាក់ ទូរស័ព្ទដៃ Samsung ជាជម្រើសល្អបំផុតសម្រាប់អតិថិជន និងអាជីវករទាំងអស់ ព្រោះទូរស័ព្ទ និងឧបករណ៍ទំនាក់ទំនងផ្សេងៗទាំងអស់ដែលនាំចូល និងចែកចាយដោយក្រុមហ៊ុន ជីប ម៉ុង ដែលជាអ្នកនាំចូល និងចែកចាយផ្តាច់មុខផលិតផលទូរស័ព្ទ Samsung ត្រូវបានបង់ពន្ធជូនរដ្ឋត្រឹមត្រូវ អនុលោមតាមច្បាប់ពន្ធដារជាធរមានរបស់ប្រទេសកម្ពុជា   ហើយជាការចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងកាត់បន្ថយការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមក្លែងក្លាយ, ការពារសុវត្ថិភាព និងសិទ្ធិអ្នកប្រើប្រាស់, ធ្វើឱ្យប្រសើរឡើងគុណភាពសេវាទូរគមនាគមន៍, ជំរុញ និងលើកកម្ពស់ការប្រកួតប្រជែងដោយស្មោះត្រង់ និងតម្លាភាព ព្រមទាំងចូលរួមកៀរគរចំណូលថវិកាជាតិ សម្រាប់អភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរុងរឿងផងដែរ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia