​ដំណឹង​ល្អ​​! ​​បង​ប្អូន​​​​ដែ​​ល​កាន់​លិ​ខិត​ឆ្លង​ដែន​​ខ្មែរ​​​ អាចទៅ​លេង​ថៃ​​​បាន​ ៤៥ថ្ងៃ ខុស​គ្នាពីមុន​បាន​តែ​ ១៥ថ្ងៃ​​​​ ​​​
Pheakdey Prem
DECEMBER 4 2022
យានយន្ត
683 views
1 min read

នេះ​គឺ​ជា​ដំណឹង​ដ៏រី​ក​​រាយ​​ ​សម្រាប់​​អ្នក​​​ដែលមាន​​គម្រោង​ចង់​ទៅ​លេ​ង​នៅប្រទេស​​ថៃ​​ នាពេល​ឆ្លង​​ឆ្នាំ​ ​ដោយ​អាជ្ញាធរ​​ថៃ​បាន​បើ​កឲ្យ​ភ្ញៀវ​ទេស​ចរណ៍​មក​ពី​បណ្ដា​​​​ប្រទេស​​ផ្សេង​ៗ ក៏ដូចជាប្រទេស​កម្ពុជា​ អាចចូល​​​​ទៅ​ស្នាក់​នៅ​ ឬ​​ដើរ​លេង​​កម្សាន្ត​​ នៅថៃ​ បាន​រយ:ពេល​​​រហូត​ដល់​ ៤៥ ថ្ងៃ​​ ​​ដោយ​កាលពី​មុខមាន​រយ:ពេល​តែ​ ១៥ថ្ងៃ​​ប៉ុណ្ណោះ​ ។​

3

​​​​​យោងតាម​​ប្រភព​ពី​​ ស្ថាន​ទូត​​ថៃ​​ Thai Embassy.com បាន​ឲ្យ​ដឹង​ថា​ ​​​ភ្ញៀវ​​ទេសចរណ៍​​​អាច​​ធ្វើ​ដំណើរ​​​​​​​​​​​​​​ទៅ​លេ​ង​ក្នុង​ប្រទេស​ថៃ​​បាន​​រយ:ពេល ៤៥ថ្ងៃ​ ដោយ​មិន​ចាំបាច់​សុំ​ទិដ្ឋាការ​​​​​​​ភ្ញៀវ​ទេស​ចរណ៍​ពី​ស្ថាន​​ទូត​​ថៃ​ ឬ​​ស្ថានកុង​ស៊ុលនៅតាម​ប្រទេសផ្សេង​ៗ។​

1

កន្លង​​មក​ពេល​ចង់​​ដែល​ទៅលេង​​នៅប្រទេស​​ថៃ​​ ភ្ញៀ​វ​ទេស​ចរណ៍ ក៏ដូចជា​​​បងប្អូន​ដែលមាន​លិខិត​ឆ្លង​ដែន​​ខ្មែរ​ ​​​​​ ​​គឺ​មាន​រយ:ពេល​តែ​​ ១៥​ថ្ងៃ​តែប៉ុណ្ណោះ​​ ដើម្បី​​​ស្នាក់នៅ​ និង​ដើរ​កម្សាន្ត​ ​ប៉ុន្តែ​​បើ​ចង់​ដើរ​លេង​​នៅ​ប្រទេ​ស​ថៃ​ បាន​ច្រើន​ថ្ងៃនោះ ​​ទាល់​​​​តែ​សុំទិដ្ឋការ​​​​​ទេស​ចរណ៍​​​​​ពីស្ថានទូត​ថៃ​​​​​។

ជាក់ស្តែង​​កាល​ពី​ពេល​ថ្មី​ៗ​​នេះ​​​​​​​​ ​​គេ​ហទំព័រ​​​​របស់​​ស្ថានទូតថៃ​ ThaiEmbassy.com ​បាន​​​ប្រកាស​​ថា​ ​សម្រាប់ភ្ញៀវ​ទេស​ចរ​ណ៍​​​ដែល​មាន​បំណង់​ចង់​មក​លេង​​ប្រទេស​​ថៃ​​​​ អាច​ស្នាក់​នៅ​ដើរ​លេង​កម្សាន្ត​​ បាន​រយ:ពេល​ដល់​ ៤៥​ ថ្ងៃ៕​

​អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី​

​​​​​​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team