​ក្តៅៗ! ទី​បំផុត​​ការទន្ទឹម​រង​ចាំ ឡាន​កុង​តាន័រ​ចង្កូត​កណ្ដាល​​​​​​ Tesla Semi ​ ៥ឆ្នាំរបស់​ Pepsi ត្រូវបាន​បញ្ចប់​​​
Pheakdey Prem
DECEMBER 2 2022
យានយន្ត
940 views
2 mins read

​​​​​​​​ទី​​បំផុត​​​​ការ​ទន្ទឹម​រង​ចាំ​ Tesla Semi​​ ទាំង​​​ថ្ងៃ​ទាំង​យប់​អស់​រយ:ពេល​ ៥ឆ្នាំ​​របស់​​ក្រុម​ហ៊ុន​លក់​ភេសជ្ជ​: Pepsi ត្រូវ​បាន​បញ្ចប់​ត្រឹម​ពេល​នេះហើយ​ ដោយ​សារ​តែ​ក្រុម​ហ៊ុន​ Tesla បាន​ផលិត​​រថយន្ត​នេះ​បាន​ជោគជ័យ និង​​ដឹកវាទៅ​ដល់​ដៃ​​ Pepsi ​​រួច​ស្រេចចំនួន​ ១០០គ្រឿង​​ កាល​ពី​ថ្ងៃ​​ព្រហស្បត្តិ៍ ​ទី​០១ ខែ​​ធ្នូ ឆ្នាំ២០២២ ក្នុង​កម្មវិធី​ Tesla Delivery Event ។​

Bb183e40 71de 11ed Af4f 382bbdcc92a1

យោងតាម​ប្រភព​​ពី​គេហទំព័រ​​ engadget.com បាន​ឲ្យ​ដឹង រថយន្ត​​កុង​តាន័រ​ចង្កូត​កណ្ដាល​​​​​​អគ្គិសនី Tesla Semi ​​​ដែល​​​​បាន​បង្ហាញ​​​មុខមាត់​ជាលើ​ក​ដំបូង​នៅ​ឆ្នាំ២០១៧ ឥឡូវ​​​ត្រូវបាន​ផលិត​​​យ៉ាង​​ជោគ​ជ័យ​​​​​​ ខណ:ដែលមាន​​ក្រុម​ហ៊ុន​ ២​ ធំៗ ​បាន​រង​ចាំអស់​ពេល​ ៥ឆ្នាំ​​ ហើយ​​ក្រុម​ហ៊ុន​ទាំង​២ ​ Pepsi និង Frito Lay ​​ជា​​​​​​អ្នក​ជា​​កាន់​សោរ​​មុន​គេ​​​បង្អស់​​​ ។​

Eng 1116 Tesla Semi 344 Ed Jt

​​​​ Tesla Semi  ជា​រថយន្ត​​កុង​​តាន័រ​​​អគ្គិសនី​​ចង្កូត​​កណ្ដាល​​ ​​ដែល​មាន​សមត្ថភាព​​ ​អាចរត់​បាន​ចម្ងាយ ៥០០ម៉ាយ​ ឬ​​ ៨០៤គ.ម ​​​​ពេល​សាក​ថាម​ពល​ពេញ​ម្តង​​​ ​​និង​អាច​​អូស​​ទម្ងន់​បាន ៨០០០០​​ផោន​ឬ ជាង​ ៣៦តោន​​ ។​ ​ចំពោះ​តម្លៃ​​វិញ​​​​ត្រូវបាន​គេដឹងថា​ ចាប់​ពី​ ១៥ម៉ឺន​ដុល្លារ​ ទៅ​ ១៨ម៉ឺនដុល្លារ​ នៅក្រៅ​សហ​រដ្ឋអាមេរិ​ក​ ចំណែក​​​​​ឯចម្ងាយ​​រត់​​​​​​ក៏តិច​ច្រើន​​ទៅតម្លៃ​ option ផងដែរ​ គឺចម្លោះ​ពី​ ៤៨៣គ.ម ទៅ​ ៨០៤គ.ម ៕

អត្ថបទ​​ដោយ​៖ព្រឹម​ ភក្តី

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team