ក្រុមហ៊ុន Samsung ជិតដល់ថ្ងៃប្រកាសបញ្ចេញកំពូលស្មាតហ្វូនទាំង3ស៊េរីរបស់ខ្លួនហើយគឺ Galaxy S23, Galaxy S23+ និង Galaxy S23 Ultra ក្នុងនោះផងដែរក៏មានការបែកធ្លាយជាច្រើន ពីរូបរាង ពីកម្លាំង ហើយថ្មីៗនេះ Samsung ក៏បានបញ្ចេញតម្រុយឱ្យយើងបានដឹងខ្លះដែរ ដោយបានបង្ហាញអំពីសមត្ថភាពនៃកាមេរ៉ារបស់វា ផងដែរ។
ដោយឡែកបើតាមព័ត៌មានបែកធ្លាយមួយទៀតដែលចេញផ្សាយដោយ GSMARENA បានឱ្យដឹងថា កំពូលស្មាតហ្វូនទាំង3ស៊េរីនេះគឺអាចមានតម្លៃថ្លៃជាងមុន។ ជាមួយគ្នានេះផងដែរតម្លៃនៃស្មាតហ្វូនទាំង3សេរីនេះគឺជាតម្លៃដែលបានបែកធ្លាយនៅអឺរ៉ុបហើយវាអាចថ្លៃជាង ស៊េរីមុនពីចន្លោះ 100ដុល្លារទៅដល់ជិត200ដុល្លារឯណោះ។
ប្រភពដដែលក៏បានបន្តថាសម្រាប់ Galaxy S23 ប្រភេទ base model គឺអាចមានតម្លៃថ្លៃជាង Galaxy S22 base model ជំនាន់មុនប្រហែល 100អឺរ៉ូ ឬស្មើនឹង 108ដុល្លារ។ ចំពោះ Galaxy S23+ base model ដែលមានទំហំ RAM 8GB និង Storage 256GB វិញគឺអាចមានតម្លៃថ្លៃជាង S22+ ដែលមានទំហំ RAM, Storage: 8GB,256GB ប្រហែល108ដុល្លារដូចគ្នា ប៉ុន្តែវាអាចថ្លៃជាងរហូតដល់ 163ដុល្លារ ឯណោះចំពោះ Galaxy S22+ base model ដែលមាន Storage 128GB។
លើសពីនេះទៅទៀតចំពោះម៉ូដែលខ្ពស់ជាងគេ Galaxy S23 Ultra គឺអាចមានតម្លៃថ្លៃជាងមុនរហូតដល់ 163ដុល្លារ បើធៀបជាមួយនឹង Galaxy S22 Ultra base model ដែលមានទំហំ Storage 256GB។
យ៉ាងណាមិញបើទោះបីជាមានការបែកធ្លាយនូវតម្លៃនៃកំពូលស្មាតហ្វូនទាំង3ស៊េរីនេះពិតមែន តែយើងនៅមិនទាន់ដឹងច្បាស់ថាវាអាចនឹងមានតម្លៃថ្លៃដូចនេះមែនឬយ៉ាងណាទេ មួយវិញយើងនឹងធ្វើការរង់ចាំមើលជាក់ស្តែងនៅពេលដែលក្រុមហ៊ុន Samsung ធ្វើការប្រកាសជាផ្លូវការនៅដើមខែកុម្ភៈនេះ។
ដូច្នេះសម្រាប់អ្នកមិនចង់ខកខានចំពោះការទស្សនាពីការបញ្ចេញកំពូលស្មាតហ្វូនទាំង3ស៊េរីរបស់ Samsung អ្នកទាំងអស់គ្នាអាចធ្វើការចូលទៅមើលព័ត៌មានលម្អិតាមរយៈតំណលីងខាងក្រោមនេះបាន។
អត្ថបទដោយ៖ រិន មករា