ឯកឧត្តម​​ ស៊ុន​ ចាន់​ថុ​ល អាចប្តូរការគិតប្រជាជនខ្មែរងាករកឡាន​​​​​អគ្គិសនី​ ដោយ​ប្រើ​ហេតុ​ផល ៣នេះ ​
Pheakdey Prem
NOVEMBER 29 2022
យានយន្ត
227 views
1 min read

​​​​​​​​​​​​​​​​​​​ថ្មី​​ៗនេះ​ ​​​​​​​​​ក្រសួង​សាធារណការ​​ និង​ដឹ​កជញ្ជូន​ បាន​​ប្រារព្ធ​​កម្ម​វិធី​សម្ពោធ​​ដាក់​ឲ្យ​ប្រើ​ប្រាស់​​នូវ​ស្ថានីយ​​បញ្ចូ​ល​ថ្ម​​យានយន្ត​​អគ្គិសនី​​​​​​ធំ​ជាងគេ​​​​ ​នៅ​ទីស្តី​ការ​​ក្រសួង​សាធារណការ​ និង​ដឹក​​​​ជញ្ជូន​​ ដោយ​អា​ច​​សាក​​​ថ្មរថយន្ត​​អគ្គិសនី​ក្នុង​ពេល​តែមួយ​ បានដល់​ ៦ គ្រឿង​​។​ ឆ្លៀត​ឱ​កាស​​​​នេះផងដែរ​​ ឯក​​ឧត្តម​ទេសរដ្ឋមន្ត្រី​​ ស៊ុន​ ចាន់​ថុល​​ ​​​បាន​​​ប្រាប់​​មូល​​ហេតុ​ ៣ ​អាច​ប្តូរ​ការគិត​​របស់​​ប្រជាជន​​ខ្មែរ​​​​​​ងាក​មក​សម្លឹង​​រក​ប្រភេទ​​យានយន្ត​អគ្គិសនី​​។

317576091 455165080127825 8250374883459635847 N

​​​​​​​​​​យោង​តាម​​ការ​បក​ស្រាយ​​​របស់​ ឯកឧត្តម​​ទេស​​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ ​​​​ក្នុង​​​​​​​​​ឱ​កាស​​​​សម្ពោធ​​ដាក់​ឲ្យ​ប្រើ​ប្រាស់​​នូវ​ស្ថានីយ​​បញ្ចូ​ល​ថ្ម​​យានយន្ត​​អគ្គិសនី នេះ ឯកឧត្តម​បាន​​​លើក​ឡើងនូវការ​ចំណេញ​នៃការ​ប្រើ​ប្រាស់​​​យានយន្ត​អគ្គិសនី​ ចំនួន​ ៣​ គឺ៖

  • ​​​​​​​​រថយន្ត​​អគ្គិសនី​​​មាន​តម្លៃ​​ធូរ​ថ្លៃ​ បើ​ធៀប​​នឹងរថយន្ត​មួយ​ទឹក​នាំចូល​ គឺ​​មាន​តម្លៃប្រហាក់​ប្រហែល​គ្នា​​ និង​​ពន្ធ​​នាំចូ​ល​ក៏ត្រូវបាន​​បន្ថយ​​​អស់​ ៥០%​​
  • ​​​​​​ជួយ​ដល់​បរិស្ថាន​​​​ គ្មាន​​​ផ្សែង​​ពុល​ក្នុង​ទីក្រុង ​
  • ​​​​​​​​​​​ចំណេញ​​លើ​​ថ្លៃ​ចំណាយ​​លើ​​ថាមពល​​​​ ​ដោយ​សារ​​តែ​​​​​ ទូទៅ​​​​​រថយន្ត​ប្រើ​ប្រេង​ស្តាំ ត្រូវការ​ចំណេញ​ ៦០ដុល្លារ​​​ដើម្បី​​ចាក់​ឲ្យ​ពេញធុង​​ម្តង​​ ប៉ុន្តែ​បើធៀបនឹង​​​រថយន្ត​​អគ្គិសនី​​ ​​ក្នុង​សាក​ថ្ម​មួយពេញ​ ចាយ​លុយ​​ខ្ទង់ ២០ដុល្លារ​ ដូច្នេះ​​បើគិត​ទៅ​​ចំណេញ​​ ៣ដង​​​ ។

គួរជំរាប​ផងដែរ​ ​​ក្រុម​ហ៊ុន​​ BYD Auto industry ​បាន​កំពុង​គិត​គូរ​វិនិយោគ​ដំឡើង​​ស្ថានីយ​បញ្ចូ​លថ្ម​យានយន្ត​​​ ចំនួន​ ២០០គ្រឿងទៅ​កាន់​​​ ទូ​ទាំងប្រទេស​កម្ពុជា​។

​​​​​​​​​​​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia