មកដល់ខ្មែរហើយ! ម៉ូតូរបស់បារាំង Peugeot កម្លាំង​ 150cc ស៊ីសាំងតិច តម្លៃធូរ​ជាងគេ​ 1000$
Pheakdey Prem
FEBRUARY 1 2023
PR
8.8 K views
3 mins read

​​​​​​​បច្ចុប្បន្ន​​​​​​ ​​នៅ​ក្នុង​ស្រុក​ខ្មែរ​​​​ ម៉ូតូ​គឺ​ជាយានជំនិះលេខ​១​ ដែល​ប្រជាជន​ខ្មែរ​​ពេញ​​និយម​ជិះ​​​​​​​​ជាខ្លាំង​​ ​សូម្បី​តែ​​គ្រួសា​​រ​ខ្លះ​​មាន​​​ឡាន​ជិះ​​ច្រើន​​​​​​​ក្តី​ ក៏ត្រូវការ​ម៉ូតូ​សម្រាប់​​ធ្វើ​ដំណើរ​​​តាមដង​​វិថី​​​​​​​​​​ ហើយ​ណាមួយ​​ម៉ូតូ​ មាន​​ភាពងាយ​​ស្រួល​​​​ជិះ មិន​ថា​ផ្លូវ​លំ​ ផ្លូវ​​តាម​ខេត្ត​​ ឬតាម​ជន​បទ​នានា​​​​​​​​​​​ ជាពិសេស​ផ្លូវ​ក្នុង​ក្រុង​ ​​ដែល​មាន​ភាព​ចង្អៀត​​ដែល​ឡាន​ពិបាក​នឹងធ្វើ​ដំណើរ​​ មាន​តែ​ម៉ូតូ​​តែមួយ​គាត់​​អាច​​​ កាច​កុង​​ បត់​បែន​តាម​ស្ថានភាព​​​​​​​​​ផ្លូវ​​​ ​​។​

1

​​ជាក់​ស្តែង​​ដូចជា​​ក្រុម​​ហ៊ុន​​ Peugeot  ដែល​ជា​ក្រុម​ហ៊ុន​នាំ​ចូល​ឡាន​​ប្រេន​បារាំងដ៏​ល្បី​ខ្លាំងបំផុត​មួយ​​​​​​ក្នុង​​ចំណោម​​ប្រេន​ឡាន​ទាំងអស់​លើ​ពិភព​​លោក​ បាន​សម្រេ​ច​នាំ​យក​​​​ម៉ូតូ​​​​​​​​ប្រេន​ល្បី​ ​មាន​បច្ចេក​វិទ្យាទំនើប​​​​ទាន់​សម័យ​​ តម្លៃ​វិញ​ក៏សម​រម្យ​​សម្រាប់​ទី​ផ្សារ​ស្រុ​កខ្មែរ​​ ជាពិសេសសម្រាប់​បងប្អូន​ដែល​មាន​​​ជីវភាព​មធ្យម​​ ក៏​អាច​មាន​លិទ្ធ​ភាព​ទិញ​បាន​ដែរ។​

4

​​​​​​​​​​​​​​​ចំណែក​​ឯ​​ម៉ូតូ​បក​កេស​ក្តៅៗ​​ ដែល​​ខាងក្រុម​ហ៊ុន​ Peugeot បាន​​នាំយក​​មក​នេះ​មាន​ឈ្មោះថា​ Peugeot Django 150cc​​ ដែល​ត្រូវ​បាន​​ផលិត​ឡើង​​ដោយក្រុម​ហ៊ុនចាស់​វ​ស្សា​រ​​​​​​ ​​​ Peugeot បង្កើត​ឡើង​តាំងទស្សវត្យន៍ ១៩៥០​ និង​មានអ្នកគាំទ្រច្រើនពាសពេញ​ពិភព​លោក​។

2

​យ៉ាង​ណាមិញ​​ ​​​​​​សម្រាប់​ម៉ូតូ​​​​ប្រភេទ​ scooter មួយ​​នេះ​ត្រូវបាន​​​ឌី​ហ្សាញ​​​​ឡើង​​បែប​​ Classic ​កាន់​​សម័យ​​ ​​​​​ មានមាឌ​តូច​ល្ម​ម អាចជិះ​បាន​គ្នា​ ២នាក់​ ​​ជា​មួយ​កែប​​អង្គុយ​​​​​​​ឌី​ហ្សាញ​​​​​​ឡូហ្គូ Peugeot ​​បញ្ជាក់​ពី​និមិត្ត​សញ្ញារបស់​ក្រុមហ៊ុន​ផ្ទាល់​ រចនា​បែប​​​​​ក្រឡា​​​​​ៗ​ ​សាច់​ពូក​ទន់​​​ល្អ​ ​ងាយ​ស្រួល​ធ្វើ​ដំណើរ​​​ ជាពិសេ​​​សម្រាប់​​​អ្នក​​ជិះ​ផ្លូវ​ឆ្ងាយ​​ៗ​ ទៅ​តាម​ខេត្ត​​ផ្សេងៗ​​ ​​​​​​បើធៀប​​​នឹងម៉ូតូ​ដែល​កំពុង​ចរាចរណ៍​នៅ​ស្រុ​កខ្មែរ​ ​​​​​គឺសឹងតែគ្មាន​​​​កែប​​​ម៉ូតូ មាន​ផាកសុខភាពងាយ​ស្រួល​​អង្គុយ​បែប​នេះ​ឡើយ​​។​

​​​​​​​​​​​​អ្វី​ដែល​កាន់​តែ​ពិសេស​​សម្រាប់​​ម៉ាស៊ីន​របស់​ម៉ូតូ​ Scooter នេះ​គឺ​មាន​កម្លាំង​ដល់ទៅ​​ 150cc ​​​​​ខ្លាំង​ពី​​​​ម៉ូតូ​​ Scooter ផ្សេងៗ​​​​​​ ​​​​​​លើ​ពី​នេះ​​​​​ក៏មាន​ប្រព័ន្ធ​​​ហ្វ្រាំ​ឌី​ស​​​​​ ABS ជួលទប់​លំនឹង​​​​​បាន​ល្អ​ នៅពេល​​ចាប់​​​​​​​​​​​​​​​​​​ហ្វ្រាំង​​​​​​​​​​​​​​​ប្រញាប់​​ ​អម​ជាមួយ​នឹង​អំពូល​ភ្លើង​​​​​​ខាងមុខ​ ភ្លើង​សញ្ញូ​ និង​ភ្លើង​ស្តុប​ក្រោយ ​មាន​ភាព​ភ្លឺ​ច្បាស់​ល្អ ។ ​​​ចំណែក​​ឯ​​កង់​​របស់ម៉ូតូនេះដែរ​​ មាន​ទំហំ​ ១២អ៊ីញ​​​​ ថែម​ទាំង គន្លត​កង់​​ពី​ខាងមុខ​-​ក្រោយ​ គឺ​ ១៣៥០មីមីម៉ែត្រ​​ ផង​ដែរ​។​3

​​​​​​​ទន្ទឹម​​​​នឹងផងដែរ​​​ ម៉ូតូ  Peugeot Django កុងទ័រល្បឿន​​បែប​ Classic កាត់​សម័យ​​ ដោយ​បាន​បន្ថែម​អេក្រង់​​​​ប្រភេទ​​​ LCD បង្ហាញ​​​​​​ព័ត៌មានបានច្បាស់​​​អំពី​​ ចម្ងាយ​​ផ្លូវ,​​​​​​ ​​​កម្រិត​សាំង​,​​នាឡិកា​​សម្រាប់​​ម៉ោង,​ ​និង​​​​​​សីតុណ្ហ​ភាព​​​​​ថែម​ទៀតផង។ មួយ​វិញ​ទៀត​ ​​​សម្រាប់​ Django គឺ​ពេញ​និយម​ខ្លាំងមែន​ទែន​​​​សម្រាប់ប្រជាជន​​បារាំង​ ​​​​​ជាពិសេស​អ្នក​មាន​ៗ​​ គឺ​គេ​ចូលចិត្ត​​ជិះ​​ម៉ូតូ​ Scooter រាង Classic ​បែប​​​នេះ​ ហើយ​ណាមួយ​​​​​ជា​ក្រុម​ហ៊ុន​ចាស់​វស្សាបង្កើត​ឡើង​តាំងពី​ទស្សវត្យន៍​​ ១៩៥០ មក​ម្លេះ​។​

5

​​​​​​​​​បន្ថែមលើ​ពី​នេះ​​ ​​Django ជា​ប្រភេទ​​ម៉ូតូ​​​​បញ្ជារ​អូតូ​ ​​​​ដូច្នេះ​​គឺ​មាន​​​​កន្លែង​សាក​ថ្ម​រន្ធ​ USB-C ​នៅ​ផ្នែក​​​​​ខាងមុខ​​​​​ក្បែរ​កន្លែង​ចាក់សោរ​ និង​មាន​កន្លែង​​​ដាក់​ស្រោម​ដៃ​​​​​ធំ​ទូលាយ​ថែម​ទៀត​។​ Django ក៏មាន​ជម្រើស​​​ពណ៌ ៥​​ ​​​​​​ដូចជា​ Adventure green, Deep ocean blue, Dragon red, Micky white និង​ Racing green ។​

​​​​​​​​​បើ​យើង​ក្រ​ឡេក​ទៅ​មើល​កម្រិត​នៃការ​ស៊ី​សាំង​របស់​ Django នេះ​វិញ​​​​​​​​​​​​​​​​​​​​​​ គឺ​សន្សំ​សំចៃ​ខ្លាំងមែន​ទែន​ ​ក្នុង​ ១លីត្រ​​​​ អាចធ្វើ​​ដំណើរ​បាន​ចម្ងាយ​ ៤៥,១គីឡូម៉ែត្រ​​។​ ​​បើ​និយាយ​ពី​តម្លៃ​​របស់​ម៉ូតូ Peugeot Django ​​​​​ប្រៀប​ធៀប​ជាមួយ​​មនឹងក្រុម​ហ៊ុន​មួយ​ចំនួន​​​​​​​​ក្នុង​ស្រុកខ្មែរ​​​​​​​​​​វិញ វាមានតម្លៃធូរថ្លៃជាងគេដល់ជាង ១,០០០ ដុល្លារ សម្រាប់ម៉ូតូមានកម្លាំង 150cc ដល់ 160cc  ដែល​មាន​តម្លៃខ្ទង់​ ៤៨០០ដុល្លារ​ ។

ដូច្នេះសម្រាប់បងប្អូនដែលកំពុងរកទិញម៉ូតូថ្មី តម្លៃសមរម្យ អាចអាចរកមើល Peugeot  Django 150cc នេះបាន​​ ​​ដោយ​ឥឡូវ​នេះវា​កំពុង​​ដាក់​លក់​ក្នុង​​យើង​​ដែរ​​ទ៕​

​សម្រាប់​​​​ព័ត៌មាន​បន្ថែម​​​បងប្អូន​អាច​ទំនាក់​ទំនង​តាម​​រយ:លេខទូរ​ស័ព្ទ​​​៖ 095 666 373/095 666 372 និង​ទាក់​ទង​​សាកសួរ​ព័ត៌មាន​​តាម​រយ​:ផេក​ផ្លូវ​​ការ​​៖ Peugeot Motorcycle KH  

អត្ថបទដោយ​៖​ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia