ថ្មីៗនេះ OpenAI បានធ្វើការបញ្ចេញជាមួយនឹង AI Tool ថ្មីដែលមានឈ្មោះថា Sora ដែលអាចអនុញ្ញាតឲ្យយើងធ្វើការបង្កើតវីដេអូតាមរយៈពាក្យដែលយើងបញ្ចូល។ មិនតែប៉ុណ្ណោះសម្រាប់ AI Tool ថ្មីមួយនេះ គឺមានសមត្ថភាពពិសេសៗច្រើនទៀត ក្នុងនោះបើនិយាយពីការបង្កើតវីដេអូគឺវាអាចផលិតវីដេអូដែលមានគុណភាពមើលទៅដូចពិតៗ មិនថាវីដេអូទេសភាព ឬក៏វីដេអូដែលបង្ហាញពីសកម្មភាពរបស់មនុស្សនោះទេ។
ខាងក្រោមនេះគឺជាមុខងារពិសេសៗ ក៏ដូចជាលក្ខខណ្ឌមួយចំនួនដែលយើងអាចចូលទៅប្រើប្រាស់ AI Tool ថ្មី Sora នេះបាន៖
- បង្កើតវីដេអូតាមរយៈពាក្យដែលយើងបញ្ចូល (Text to video)
- អាចបំប្លែងពីររូបភាពធម្មតាទៅជាវីដេអូដែលមានចលនា (Animating image)
- អាចច្នៃវីដេអូដែលមានស្រាប់ទៅជាវីដេអូបែបថ្មីតាមអ្វីដែលយើងចង់បាន (Remixing video)
ជម្រើសសម្រាប់អ្នកប្រើ
ChatGPT Plus
- អាចបង្កើតវីដេអូបាន 50 ក្នុងមួយលើកដែលវាស្មើនឹង 1,000 Credit
- ទទួលបានជាមួយគុណភាព 720p
- រយៈពេលវីដេអូមួយៗគឺ 5 វិនាទី
ChatGPT Pro
- សម្រាប់អ្នកបង់លុយ $200 ក្នុងមួយខែ
- អាចបង្កើតវីដេអូបានគ្មានកំណត់
- ទទួលបានគុណភាព 1080p
- រយៈពេលវីដេអូរហូតដល់ 20 វិនាទី
- អាចបង្កើតវីដេអូម្តង 500
- អាចទាញយកវីដេអូដោយ Watermark បាន
យ៉ាងណាមិញសម្រាប់ Open AI ក៏មានច្បាប់មួយចំនួននៅក្នុងការបង្កើតវីដេអូដែរ ជាក់ស្តែងដូចជានៅពេលដែលយើងធ្វើការអាប់ឡូតវីដេអូ ឬក៏រូបភាពចូលគឺគេនឹងធ្វើការពិនិត្យមើលថាតើវីដេអូឬរូបភាពទាំងនោះមិនប៉ះពាល់គេ មិនបំពានសិទ្ធ ឬក៏ពាក់ព័ន្ធជាមួយនឹងក្មេងក្រោមអាយុ១៨ឆ្នាំឬអត់។
អត្ថបទដោយ៖ រិន មករា