ដំណឹងល្អ! ​​ក្រុមហ៊ុនផ្លូវល្បឿនលឿនចែកឧបករណ៍"ស៊កកាតឥតគិតថ្លៃ"សម្រាប់ប្រើលើផ្លូវល្បឿនលឿន
Pheakdey Prem
NOVEMBER 30 2022
យានយន្ត
863 views
2 mins read

ថ្មី​​ៗនេះ ​​ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បាន​ធ្វើ​​ការ​ចែក​ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃ ដើម្បីប្រើប្រាស់គន្លង ETC សម្រាប់ចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៨ វិច្ឆិកា ដល់ ០១ មករា ឆ្នាំ២០២៣​ ។​ នេះបើ​យោងតាម​​​​ប្រភព​​​ពី​ក្រសួងសាធារណការ​ និង​ដឹក​ជញ្ជូន​ ។
315696473 455685266742473 6149117635693922619 N
 
ដើម្បីចូលរួមទប់ស្កាត់ការកកស្ទះចរាចរណ៍នៅបញ្ជរបង់ប្រាក់ ក៏ដូចជាផ្តល់ភាពងាយស្រួល ជូនដល់បងប្អូនអ្នកបើកប​រ នៅលើផ្លូវល្បឿនលឿន ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានរៀបចំជាការផ្តល់ជូនពិសេស នូវការបំពាក់ឧបករណ៍ ETC-OBU ជូនដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ នៅគ្រប់បញ្ជរបង់ប្រាក់ទាំង ៨ទីតាំង នៃផ្លូវល្បឿនលឿន។
315766811 455685286742471 2801837213280267239 N
 
ដើម្បីទទួលបានឧបករណ៍ ETC-OBU សូមបងប្អូនភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណម្ចាស់យានយន្ត បណ្ណសំគាល់យានយន្ត ឬវិញ្ញាបនបត្រត្រួតពិនិត្យបច្ចេកទេសយានយន្ត (ឆៀក)។
316325999 455685210075812 2994707452916321587 N
 
ចំពោះគន្លងនេះ បងប្អូនអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
 
315715785 455685200075813 9108965494775868206 N
បច្ចុប្បន្នមានគ្រឹះស្ថានដៃគូ ចំនួន៧ ដែលបានដាក់ឱ្យប្រើប្រាស់ នូវកម្មវិធី Mobile Banking ដើម្បីបញ្ចូលសមតុល្យទឹកប្រាក់ តាមរយៈផ្លាកលេខសម្គាល់យានយន្ត ក្នុងនោះរួមមាន៖ ធនាគារ ជីបម៉ុង(Chip Mong Bank) ធនាគារ អេស៊ីលីដា(ACLEDA Bank) ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ធនាគារវីង(Wing Bank) និងធនាគារ វឌ្ឍនៈ(VATTANAC Bank) ធនាគារកាណាឌីយ៉ា(Canadia Bank)និង លីហួរវេរលុយ ។ សូមចូលទៅកាន់វែបសាយដែលអាចប្រើប្រាស់ធនាគារទូទាត់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿនបានតាម https://ew.mpwt.gov.kh
 
បន្ថែមពីលើជម្រើសការប្រើប្រាស់គន្លងផ្លូវETC បងប្អូនក៏អាចជ្រើសយកការចេញចូលតាមគន្លងANPR ផងដែរ ដែលតម្រូវអោយបញ្ចូលសមតុល្យជាមុនទៅក្នុងផ្លាកលេខដូចគ្នា។
ទំនាក់ទំនង៖
⁃ ព័ត៌មានពីសេវាកម្ម៖ 1399
⁃ ព័ត៌មានទូទៅ៖ 1275
 
អត្ថបទ​ដោយ​៖ព្រឹម​ ភក្តី 
បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia