ឡូយ​​មែន​ទែន​​! ឡាន​​​​​​​​​​អគ្គិសនី​ទាំង​ ១០​ ជាប់​ Top 10 ក្នុង​​ពិព៌រ​ណ៍​​​​​​​​​ Motor Expo 2022 នៅ​ប្រទេសថៃ​
Pheakdey Prem
DECEMBER 1 2022
យានយន្ត
421 views
3 mins read

​​មក​ដល់​​​​ហើយមហា​​​ព្រឹត្តិការ​ណ៍​​ដ៏​​​​​​​​​​​​ធំជាង​គេ​នៅប្រទេស​​​​​​ថៃ គឺ​​​ Thailand International Motor Expo 2022 ​ដែល​ជា​ការ​​តាំងពិព៌រណ៍​​​​ប្រមូល​ផ្គុំ​​ទៅ​​​​ដោយ​រថយន្ត​​ជាច្រើន​​មក​ពី​​​​គ្រប់​ក្រុមហ៊ុន​ល្បី​ៗជុំ​វិញ​ពិភព​លោក​​ ​ដោយ​​បាន​ធ្វើ​ឡើង​នៅ​​​​​​ IMPACT Challenger ​នៅក្នុងប្រទេស​ថៃ ចាប់​ពី​ថ្ងៃទី​១ ដល់​ទី​១២ ខែ​ធ្នូ​ ឆ្នាំ២០២២​។​ ​ ជាក់​ស្តែង​​​នៅក្នុងកម្មពិធី​ពិព៌រណ៌​​នេះ​ដែរ មាន​ឡាន​អគ្គិសនី​​ចំនួន​ ១០ ដែល​​​​​ជាប់​ក្នុង​ Top 10 រួម​មាន៖

BYD Dolphin
BYD dolphin គឺ​ជា​រថយន្ត​ប្រភេទ​ mini electric car hatchback style រូបរាងដូចសត្វផ្សោត បានបង្ហាញខ្លួននៅ Motor Expo 2022 ជាមួយនឹងម៉ូទ័រអេឡិចត្រិចដែលមានកម្លាំង 170 សេះ រត់ចម្ងាយអតិបរមា 405 គីឡូម៉ែត្រ ពេល​សាក​ថ្ម​ពេញ​ម្តង​។

Byd Dolphin 1024x768

BYD Seal

គឺជាម៉ូដែលមួយផ្សេងទៀតដែលត្រូវបានបង្ហាញនៅពេលនេះ។ ហើយវាជាម៉ូដែល BYD ដំបូងគេដែលប្រើបច្ចេកវិទ្យាថ្ម CTB (Cell-To-Body) ជាមួយនឹងការរចនាផ្នែកខាងក្រៅដ៏ប្លែករាង​កោង ហើយក្នុងការសាកថ្ម មួយពេញអាចរត់បានចម្ងាយរហូតដល់ ៧០០ គ.ម ។ Byd Seal 1024x768

BYD Tang
សម្រាប់ BYD Tang ត្រូវបានចាត់ជារថយន្តប្រភេទ SUV ប្រភេទ Crossover ដែលមានការរចនាផ្នែកខាងក្រៅ "Dragon Face" ហើយសម្រាប់ឈ្មោះម៉ូដែល "Tang" មកពីភាសាចិន ដែលមានន័យថា "រាជវង្សថាង"។

Byd Tang  1024x768

Hyundai Ioniq 6
100% ឡានអគ្គិសនី ចាប់ផ្តើមជាមួយម៉ូទ័រអេឡិចត្រិច ផ្តល់កម្លាំង 217 សេះ កង់ក្រោយ។ ក្នុង​ការ​សាកមួយពេញអាចរត់បានចម្ងាយ 429 គីឡូម៉ែត្រ (ស្តង់ដារ WLTP)។

Hyundai Ioniq 6 1024x768

Kia EV6
គឺជារថយន្តអគ្គិសនីដ៏ប្រណិតមួយ ដែលភ្ជាប់មកជាមួយការរចនាបែបអនាគត ទាំងខាងក្រៅ និងខាងក្នុង។ជាមួយនឹងថាមពលអគ្គិសនីក្តៅ ជាមួយនឹងកម្លាំងម៉ូទ័រ​អគ្គិសនី​​រហូត​ដល់​ 585 សេះ។

Kia E V6  1024x768

MG4 Electric
100% អេឡិចត្រិច hatchback ដំំណើរ​ការ​ដោយ​​ FWD
កង់ខាងក្រោយ។ ថាមពលពីម៉ូទ័រអេឡិចត្រិចផ្តល់ថាមពលចំនួន​ 170 សេះ ក្នុង​ការ​សាកមួយពេញរត់រហូតដល់ 425 គីឡូម៉ែត្រ។

M G4 Electric 1024x768

Mercedes-Benz EQS 500

ជារថយន្តប្រើអគ្គិសនីសុទ្ធ 100% ដំឡើងនៅប្រទេសថៃ រួមបញ្ចូលគ្នានូវបច្ចេកវិទ្យា​យ៉ាង​ទំនើប​ ស្តង់​ដារ​អឺរ៉ុប មាន​ម៉ូទ័រអេឡិចត្រិច 2 គ្រឿង​​ អាច​បង្កើត​​បាន​កម្លាំងបាន​ដល់449 សេះ ​ប្រើ​ប៉ុង​២  ក្នុង​ការ​សាកមួយពេញអាចរត់បាន 702 គីឡូម៉ែត្។

Mercedes Eqs Benz Eqs 500 1024x768

Neta S

​​ជា​រថយន្ត​​ប្រើ​អគ្គិសនី​សុទ្ធ​ 100% ប្រភេទsedan មាន​ទ្វា 4 តែទ្វាខាងមុខ​​អាចបើកដូចស្លាបមេអំពៅបាន​ អមជាមួយនឹងភ្លើងក្រោយ LED រាងអក្សរ T គម្របខាងក្រោយបែបស្ព័រ និង​ជាមួយនឹងម៉ូទ័រអេឡិចត្រិចខាងក្រោយ FWD  ដែលមានកម្លាំងអតិបរមា 462 សេះ។

Neta S 1024x768

Neta U Pro
ជារថយន្តចិនប្រើអគ្គិសនីសុទ្ធ​ 100% ​​​​​​ក្នុង​​ការ​​សាក​ថ្ម​ម្តង​​ អាចរត់​បាន​ចម្ងាយ​​​​ ៦១១គីឡូម៉ែត្រ​។

Neta U Pro 1024x768

Ora Grand Cat
ដែលជាឆ្មាអគ្គិសនីចុងក្រោយបង្អស់ពីម៉ាក Ora មានភាពលេចធ្លោជាមួយនឹងការរចនាដ៏ប្រណិត និងទំនើប តួរថយន្ត 4 ទ្វារ រចនាប័ទ្មរថយន្ត Coupe បានដាក់តាំងបង្ហាញសម្រាប់ប្រជាជនថៃ។​

Ora Grand Cat  1024x768

អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia