២០២៣​ចង់រកលុយពីយូធូប តោះមកមើល៨វិធី ដែលមនុស្សមួយពិភពលោក ទាញលុយពី YouTube
Navasiri Morm
NOVEMBER 21 2022
អាជីវកម្ម
35 views
2 mins read

បច្ចុប្បន្ននេះ YouTube គឺជាកន្លែងផ្តល់ចំណេះដឹង និងជាកន្លែងកំសាន្តដ៏ពេញនិយមបំផុតមួយ សម្រាប់អ្នកធ្វើការសិក្សារៀនសូត្រ និងលំហែអារម្មណ៍។ មិនតែប៉ុណ្ណោះ YouTube ក៏ជាកន្លែងមួយដែលអ្នកអាចកសាងកេរ្តិ៍ឈ្មោះ ហើយរកចំណូលបានយ៉ាងច្រើនផងដែរ។ ហើយខាងក្រោមនេះ គឺជា១០វិធី សម្រាប់រកចំណូលពីក្រុមហ៊ុនយក្ស YouTube៖

១. Shorts Fund៖ សម្រាប់ឆ្នាំ ២០២២នេះ ខាងក្រុមហ៊ុន​ YouTube បានទម្លាក់កញ្ចប់ថវិការ ១០០លានដុល្លារ សម្រាប់អ្នកផលិតវីដេអូទម្រង់ខ្លីៗ ដែលជាមុខងារថ្មីមួយនេះមានឈ្មោះថា «YouTube Shorts»

. Adsសម្រាប់ចំណុចនេះអ្នកផលិតវីដេអូ អាចរកចំណូលបានតាមកម្មវិធី «YouTube Partner Program» ពោលគឺរកចំណូលបានតាមរយៈពាណិជ្ជកម្មដែលដែលបង្ហាញនៅលើវីដេអូរបស់យើង។

៣.YouTube Premium៖ សម្រាប់អ្នកប្រើប្រាស់ដែលមិនចង់ឃើញពាណិជ្ជកម្ម ពួកគេអាចធ្វើការចុះឈ្មោះបង់លុយប្រើសម្រាប់មុខងារ Premium នេះបាន។ ហើយប្រសិនបើសមាជិករបស់ YouTube Premium មើលវីដេអូរបស់អ្នក នោះ Youtube នឹងចែកលុយខ្លះមកឱ្យអ្នកវិញ។

៤. Channel memberships៖ សម្រាប់មុខងារនេះ អ្នកដែលជាម្ចាស់ឆានែល អាចធ្វើការបើកទទួលសមាជិក ដោយផ្ដល់មាតិការពិសេស ឬអាចថាជាមេរៀនអ្វីមួយ បង្រៀនដល់សមាជិករបស់អ្នក។ ហើយសម្រាប់អ្នកដែលចុះឈ្មោះធ្វើជាសមាជិត ទាំងអស់នឹងត្រូវបង់លុយប្រចាំខែដល់អ្នក។

៥.Super Chat៖ សម្រាប់មុខងារនេះគឺអ្នកទន្សសនា អាចធ្វើការទិញ Super Chat ដើម្បី Comment នៅពីក្រោមការ Live ផ្ទាល់របស់តារាក្នុងដួងចិត្តរបស់គេ។ ហើយតាមរយៈ Super Chat នេះនឹងធ្វើឱ្យ idol គេឃើញ Comment របស់អ្នកមុនគេ។

៦.Super Thanks​៖ បច្ចុប្បន្ននេះ អ្នកទស្សនាវីដេអូទាំងអស់ អាចធ្វើការអរគុណម្ចាស់វីដេអូ បានតាមរយៈ Super Thanks។ ហើយអ្នកផលិតវីដេអូនឹងទទួលបានលុយនៅពេលដែលអ្នកទស្សនាវីដេអូរបស់គេផ្ញើ Super Thanks ឱ្យគេ។

៧.Super Stickers​៖ មុខងារនេះ អ្នកទស្សនាអាចធ្វើការអរគុណម្ចាស់វីដេអូ បានតាមរយៈការទិញ Sticker តាម Super Thanks។ ហើយម្ចាស់វីដេអូនឹងទទួលបានលុយតិចតួចនៅពេលដែលមានអ្នកទស្សនា Comment Sticker ដែលបានទិញនេះនៅក្រោមវីដេអូគេ។

៨. Merchandise៖ សម្រាប់មុខងារនេះ អនុញ្ញាតឱ្យម្ចាស់ឆានែលអាចធ្វើការដាក់លក់ផលិតផលរបស់គេនៅលើ​ ឆានែលរបស់គេបាន។ បន្ថែមពីនេះទៀត គេអាចរើសតំណាងចែកចាយបាន៣០នាក់ទូទាំងពិភពលោក ឱ្យជួយលក់ផលិតផលរបស់គេ៕

 

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth