បើកឲ្យកក់ហើយ ! ឡានអគ្គិសនី Lexus RZ 450e ស៊េរី២០២៣ តម្លៃថ្លៃជាង Tesla Model Y ទៀត
Pheakdey Prem
FEBRUARY 7 2023
យានយន្ត
285 views
3 mins read

នេះ​​ជា​​​ ឡាន​អគ្គិសនី​​​ទី​១​ កូន​​ច្បង​​​គេ​តែម្តង​របស់​ Lexus  ​ឈ្មោះថា  RZ 450e ស៊េរី​ឆ្នាំ​២០២៣ ដែល​​ត្រូវ​បាន​បង្ហាញ​​មុខ​​នៅ​​ប្រទេស​ជប៉ុន​​​​​​​​​​កាលពី​​​មួយ​ហឹក​មុន​ ​ហើយ​ថ្មី​​​ៗ​នេះ​ ​វា​ក៏បាន​លេច​មុខ​​​នៅ​ប្រទេស​ថៃ​​ក្នុងកម្មវិធី​​ Expo Motor show 2022 ​ហី​​ខណ​:ពេលនេះដែរ​​ ​​RZ 450e នៅ​អាមេរិក​​​​បាន​ចេញ​តម្លៃ​​ច្បាស់​ការ​មែន​ទែន​​ហើយ​ ​ជាមួយ​​​​​តម្លៃ​ហែក​កេសចាប់ពី​​​​​​​​​​​​​​​ ​​59,650​ដុល្លារ​​​ សម្រាប់​ចម្ងាយ​​រត់​​ 354Km ​​​​ពោល​​គឺ​វា​​ថ្លៃ​​ជាង Tesla Model Y ដែល​តម្លៃ​ត្រឹ​ម​ 54,990ដុល្លារដែល​មាន​ចម្ងាយ​​​រត់​​​ 5​30Km ទៅ​ទៀត​​។​

6

​​​​​​​ហើយ​យោងតាម​​ការ​ចេញ​ផ្សាយពី​គេហទំព័​រ​ Electrek បាន​ឲ្យដឹងថា​ Lexus  RZ 450e នេះ​​​ ជា​ឡាន​អគ្គិសនី​ទី​១​ របស់​​ក្រុមហ៊ុន​ Lexus តែម្តង​​ប៉ុន្តែ​​វា​ជាផលិត​ផល​​ទី​២ របស់​​ក្រុម​ហ៊ុន​មេធំ​​​ Toyota Motor Corp ហើយ​ក៏​​ត្រូវ​ជា​​​​បងប្អូន​​នឹង​ Toyota bz4x ​ដែល​ស្ថិត​ក្នុង​ត្រកូល​ Crown ។​

5

​​​​​​​​​​​​​​​Toyota Lexus ដូចជា​រាង​យឺត​យ៉ាវ​​បន្តិច​ហើយ​​​ ក្នុង​ការ​ផលិត​ឡាន​អគ្គិសនី​​​​​​​​​​​​​​​​​​ទៅ​ឲ្យ​ពិភព​លោក​​​ ​ខណ:ដែល​​​​​ក្រុមហ៊ុន​​ផ្សេង គឺ​មាន​​ឡាន​​អគ្គិសនី​​​ ៣ទៅ​ ៤ ម៉ូដែល​​​ក្នុង​ដៃ​រួចទៅ​ហើយ​​ ​​បើ​​​ធៀប​​​ពេល​វេលា​ដែល​​​ខាងសភាអឺរ៉ុប​បាន​​ធ្វើការ​ក្រើន​រំលឹក​​ដល់​​បណ្តា​រ​​ក្រុម​ហ៊ុន​​យក្ស​​ដែល​រក​ស៊ី​​​​លក់​ឡាន​ទាំងអស់​​លើពិភព​​លោក​ ​​​​​​​​​​ជួយ​​ជម្រុញ​​​​ផ្តោត​​លើ​ខ្សែសង្វាក់​នៃការ​ផលិត​ឡា​នអគ្គិសនី​បាន​ឲ្យ​ច្រើន​​ ដើម្បី​​​កាន់​ដៃ​គ្នា​ឆ្ពោះ​ទៅ​កាន់​អនាគត​​ឆ្នាំ២០៥០​ ពិភព​​លោក​​​​គ្មាន​យានយន្ត​​ប្រើ​​ម៉ាស៊ីន​ចំហេះ​ប្រេង​សាំង​​​​​។​

2

​​​​​Lexus  RZ  450e ​​ជា​ប្រភេទ​ឡាន​​ខ្នាត​ SUV ​​អា​ច​​ផ្ទុក​មនុស្ស​​បាន​​៦ ទៅ ៧​​ សម្រាប់​មនុស្ស​​ពេញ​វ័យ​​​អ៊ីចឹងណា​​​ ។​​ បាណា​ខាងមុខរបស់​វា​​​​​​ត្រូវ​បាន​បិទ​ជិត​​​​​​​​​​​​ ​ខុសប្លែក​ពី​ឡា​ន​ម៉ាស៊ីនសាំង​ដែល​ត្រូវ​ការ​ខ្យល់​ចាំបាច់​  ប្តូរ​មក​វិញ​​ជា​​ ​​ Logo Lexus​​ ដ៏ស្រស់ស្អាត​។​ ​​​​ចំណែក​​​ឯ​​លើ​ថ្ពាល់​ឃួច​សង​​ខា​ង​​របស់​ RZ  450e នេះ​​វិញ​​មាន​អំពូល​ LED គុជ​ ១គ្រាប់​ ជាមួយ​ចង្អៀង​​ប្រដេញ​​​រាង​​​ផ្លែសន្ទួច​​។​ ​​​ចំណែក​​កន្ទុយ​​ឡាន​ក្រោយ​នេះ​​វិញ​​​​​​​​ ​​​​​​​​​​​ត្រង់​​ស្តុប​​​​​​​​​ឡាន​​នេះ​វា​រាង​​ទ្រវែង​​ ដែល​ពណ៌​ជាប្រភេទ​​​ពណ៌​​ Lava ​ឬ​កម្អែល​ភ្នំភ្លើង​ចឹង​។​​

8

Lexus RZ 450e នេះ​​​ត្រូវ​បាន​​​ Lexus ​ចាប់​​​​បំពាក់​​​​ជាមួយ​តួ​​​រថយន្ត​​ជា​ប្រភេទ​​ e-TNGA ​Platform ដែល​​​​​វា​ដូច​​​​​នឹង​ Toyota  bz4X ដែរ​ ​​​ពាក្យ​ពេញ​របស់​វា​​​បាន​មក​ពី​  (Electric Toyota New Global Architecture)​ ហើយ​បច្ចុប្បន្ន​នេះ​មាន​តែនៅលើ​ឡាន​អគ្គិសនី​​ទាំង​២​នេះ​ទេ​ តែ​អនាគត​​​​យើង​នឹងឃើញ​វា​​មាន​​គ្រប់​ម៉ូដែល​​​ ​​​ឡាន​អគ្គិសនី​ទាំងអស់​របស់​ ​Toyota និង​ Lexus  ។​

3

​​​​​អ្វី​​ដែល​​​គួរ​ឲ្យ​ចាប់​អារម្មណ៍​​​ខ្លាំង​នោះ​​ គឺ​​ទៅ​លើ​​ចង្កូត​​​​ ​​​​​ដែល​មាន​លក្ខណ:ឌី​ហ្សាញ​​​​ដូច​ចង្កូត​យន្ត​ហោះ​ចឹង​ មើល​​ទៅ​​​វា​​ Luxury មែន​ទែន​ត្រង់​ចង្កូត​​​នេះ រីឯ​​​អេក្រង់​ touchscreen មួយ​ផ្តែងធំនៅកណ្តាល​នេះ​ វាមាន​ទំហំ​​ 14អ៊ី​ញ ព្រម​​ទាំង​មាន​​​​​​ប្រព័ន្ធ​​សំឡេង​​​​​ ដែល​ហៅថាប៉ាសនោះ​ ដល់​ទៅ​ 13 Speaker ថែម​ទាំងមាន​ដំបូល​ជា​ panoramic sunroof អាច​បើកកញ្ចក់​បាន​ជាដើម​។

1

សម្រាប់​ដំណើរ​​​ការ​​រត់​​​​​​លើ​​​ដង​​វិធី​​​​​​​ផ្លូវ​ជាតិ​ វា​​​​ត្រូវដំណើរ​ការ​កង់​ទាំង​៤ ឬ​​ប៉ុង​២ ​​ប្រើ​បច្ចេកវិទ្យា​​ DIRECT4 ហើយ​​​ក៏ត្រូវបាន​​បំពាក់​នូវ​ម៉ូទ័រ​​​ចំនួន​២ គ្រឿង​មុខក្រោយ​​ ដោយ​​​​​ផ្នែក​ខាងមុខ​​​មាន​ម៉ូទ័រ​​កម្លាំង​ 150Kw និង​​ផ្នែ​កខាងក្រោយ​កម្លាំង​ 80kw​​ ​សរុបមក​​បើ​ផ្គួ​ប​កម្លាំង​ម៉ូទ័រ​​​​​​​រួម​​គ្នា​​​វា​អាច​មាន​កម្លាំង​ 230Kw ឬ​ 313HP ។​ ​​ចំណែក​​ឯ​​​​​​​​​អាគុយ​​​ដែល​​​​​​​​​​​​​ខាងក្រោម​​​ឡាន​​នេះ​វិញ​​ ​មាន​ទំហំ​ 71.4Kwh ដែល​​សាក​ថ្ម​ពេញម្តង​​​​​​​ រត់​បាន​ចម្ងាយ​​ 354Km ។​

7

 ​គួរ​ជំរាប​ផងដែរ​​ថា ​​​ក្រុម​ហ៊ុន​​ Lexus ប្រកាស​​​​​បើក​ដំណើរ​ការ​កក់​​នូវ​  RZ 450e ស៊េរី​២០២៣ ហើយ​ជាមួយ​តម្លៃ​​​ Trim level ប្រភេទ​ Premium ​​​​​​​​ចាប់ពី​ 59 650ដុល្លារ​ និង​​ប្រភេទ​ Luxerxy អាចឡើង​ដល់​ 65,150ដុល្លារ​ ៕​

 ​​​​អត្ថបទ​ដោយ​​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team