នៅថ្ងៃទី២៨ ខែកក្កដា Lamborghini បានរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅ FT Gallery ដែលមានទីតាំងនៅ Factory Phnom Penh ដោយបានបង្ហាញនូវរថយន្តសេរីថ្មី ដែលទើបមកចូលមកដល់ទឹកដីស្រុកខ្មែរ គឺ Lamborghini Huracan Tecnica ជាប្រភេទដ៏ប្រណិត ព្រមទាំងបានតាំងបង្ហាញនូវរថយន្តជាច្រើនទៀត សុទ្ធសឹងប្រេន Lamborghini ។
កាលពីព្រឹកថ្ងៃនោះ ក៏មានកម្មវិធីបកកេសរថយន្តសេរីថ្មីស្រឡាងដែលទើបតែចេញមកថ្មី គឺ Lamborghini Huracan Tecnica ដែលត្រូវបានចម្លង DNA ចេញពី Huracán Super Trofeo EVO2 ជាកំពូលឡានប្រណាំងជើងខ្លាំងមួយដួងរបស់ Lomborghini ប៉ុន្តែចំពោះកម្លាំងម៉ាស៊ីននៅលើ Tecnica ត្រូវបានញោតបញ្ចូលម៉ាស៊ីនស៊ីឡាំង V10 កម្លាំង 630hp ដែលមានល្បឿនជុំ 8000 rpm និងមានកម្លាំងរមូរ 565 Nm ។ ដោយឡែកខាងក្រុមហ៊ុនបានបញ្ជាក់ថា កម្លាំងរបស់វា នៅពេលគ្រហឹមមួយអស់ដៃ សំឡេងដូចទៅនឹង Huracan STO អ៊ីចឹង ។
បើយោងតាមការផុសចេញពីផេកហ្វេសប៊ុកផ្លូវការរបស់ Urban village បានឲ្យដឹងថា ក្នុងពិធីតាំងបង្ហាញនាពេលយប់ម្សិលមិញនេះផងដែរ ក៏មានការតាំងបង្ហាញរថយន្តរបស់ Lamborghini ជាច្រើនគ្រឿងសុទ្ធសឹងតែជារថយន្តដែមមានតម្លៃថ្លៃរាប់ម៉ឺនដុល្លារ ព្រមទាំងបានបង្ហាញពីប្រណិតភាព និងកម្រិត Performance នៃរថយន្តទាំងនោះ ។
នៅក្នុងព្រឹត្តិការណ៍នោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ សារព័ត៌មានល្បីៗ ក្នុងស្រុកខ្មែរ ក្នុងនោះក៏មានក្រុមការងារ Technology Cambodia (ចាបខៀវ) ព្រមទាំង Business Cambodia (ចាបក្រហម) ក៏បានចូលរួមក្នុងកម្មវិធីសម្ពោធរថយន្តទំនើបយ៉ាងឧលាឫកនេះផងដែរ ៕
អត្ថបទដោយ៖ ព្រឹម ភក្តី