អស្ចារ្យណាស់! ទីបំផុតអ្នកវិទ្យាសាស្រ្ដរកឃើញវិធី រំលាយផ្លាស់ស្ទីកចោលពីផែនដី ត្រឹមតែ១សប្ដាហ៍ប៉ុណ្ណោះ
Navasiri Morm
FEBRUARY 5 2023
ស្ទីម - STEAM
288 views
1 min read

នេះគឺជារឿងដ៏ល្អបំផុតមួយសម្រាប់អនាគតពិភពលោក ដោយក្រុមអ្នកវិទ្យាសាស្រ្ដមកពីសាកលវិទ្យាល័យអាមេរិក The University of Texas at Austin បានរកឃើញវិធីសាស្រ្ដថ្មី ដែលអាចរំលាយផ្លាស់ស្ទីកបាន ខណៈផ្លាសស្ទីកត្រូវចំណាយពេលរហូតដល់ទៅរាប់រយឆ្នាំឯណោះ ទើបរលាយបាត់ពីផែនដី ដែលបង្ករឱ្យមានការបំពុលបរិស្ថានយ៉ាងខ្លាំង។

បើតាមការចុះផ្សាយរបស់គេហទំព័រ Vice បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្ដបានរកឃើញវិធីយក អង់ស៊ីម ទៅរំលាយផ្លាស់ស្ទីក ដោយចំណាយពេលតែមួយសប្ដាហ៍តែប៉ុណ្ណោះ។ ហើយបច្ចុប្បន្ននេះ ក្រុមអ្នកវិទ្យាសាស្រ្ដកំពុងតែធ្វើការសិក្សាស្រាវជ្រាវ និងបន្ដអភិវឌ្ឍន៍វិធីសាស្រ្ដរំលាយផ្លាស់ស្ទីកតាមរយៈអង់ស៊ីមនេះបន្ថែមឱ្យកាន់តែមានប្រសិទ្ធិភាព ដើម្បីអាចយកទៅប្រើរំលាយសំរាមផ្លាស់ស្ទីកក្នុងពេលអនាគតដើម្បីសង្រ្គោះផែនដីពីការបំពុលដោយយផ្លាស់ស្ទីកគ្រប់ប្រភេទ។

គួរជម្រាបផងដែរថា​ ផ្លាស់ស្ទីកគឺជាសំរាមមួយប្រភេទដែលបង្ករឱ្យមានការបំពុលបរិស្ថាន។ ហើយបើតាមគេហទំព័រ Recycle Coach កាលពីឆ្នាំ២០២២ កន្លងទៅនេះ សំរាមផ្លាស់ស្ទីកសរុបទូទាំងពិភពលោកមានរហូតដល់ទៅ ៨.៣ពាន់លានតោនឯណោះ ដែលស្មើនឹងប្រមាណ ១២ភាគរយនៃចំនួនសំរាមសរុបទូទាំងពិភពលោក។ ហើយការរកឃើញវិធីរំលាយផ្លាស់ស្ទីកនេះ គឺជាក្ដីសង្ឃឹមសម្រាប់បរិស្ថាននាពេលអនាគត៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team